Monday, December 2, 2013

សមាសធាតុរបស់កុំព្យូទ័រ LAPTOP

មេរៀនខាងក្រោមនេះ ជាការណែនាំសមាសធាតុនីមួយៗ នៅក្នុង កុំព្យូទ័រ Laptop និងបន្ទាប់មកមានការបង្ហាញដោះ សមាធាតុ នៅ ខាងក្នុង របស់ ប្រភេទកុំព្យូទ័រ Laptop នីមួយៗដែលមាន បង្ហាញ លើ រូបភាព។ រូបភាព ខាងក្រោមគឺជាប្រព័ន្ធសៀគ្វី Motherboard របស់កុំព្យុទ័រ Laptop ដែលផ្គត់ផ្គង់ទៅអោយសមាសធាតុរបស់ កុំព្យូទ័រទាំមូល។ ១.​ប្រព័ន្ធសៀគ្វី Motherboard ទាំងមូល
ប្រព័ន្ធ system board ដែលគេអោយឈ្មោះថា motherboard ឬអ្នកខ្លះហៅថា mainboard គឺជាបណ្តុំសៀគ្វី circtuit ប្រើនៅក្នុង laptop វាមិនដូចកុំព្យូទ័រសៀគ្វី board របស់កុំព្យូទ័រ Desktop PC ឡើយ។ ប្រព័ន្ធ board របស់ laptop គឺមាន ភាពខុសគ្នា វាមាន ខ្សែស៊ីម៉ារាប់ពាន់ ដែលមានទំហំតូចបំផុត។ លោកអ្នកមិនអាច ដោះ motherboard Toshiba laptop ហើយយកទៅដំឡើងជាមួយ Dell laptop បានឡើយ។ នៅផ្នែកខាងក្នុងរបស់កុំព្យូទ័រ laptop ត្រូវបានភ្ជាប់ទៅប្រព័ន្ធ system board ដែលឆ្លងកាត់ដោយខ្សែ connector ពីមួយទៅមួយបានដាក់គន្លឹះជានៅលើ សៀគ្វី board ឬឆ្លងកាត់តាមខ្សែកាប cable។ ការជួសជុល Motherboard កុំព្យូទ័រ Laptop : មិនមានថាមពល power ចូលក្នុង ថាមពល Power មានតែមិន អាច boot ចូលបាន កុំព្យូទ័រតែងតែបិទ Shutdown ចំណែក ឯ ថាមពលចូលបិទបើក ថ្ម Battery មានបញ្ហានៅពេលសាក កំដៅ ឡើង ក្តៅខ្លាំង គ្មានសំលេង Sound និងគ្មានសញ្ញាវីដេអូ video តែងតែបិទ shut down នៅពេលដែលធ្វើចលនាប៉ះវា នៅលើ AC adapter បិទកាលណាដោតចូល។ មូលហេតុ: ខូចតង់ស្យុង voltage regulator chip ខូច កង់ដង់សាទ័រ capacitor និង​ខូចរ៉េស៊ីស្តង់ resistor ឬខូច BGA chip ខូចលើ diode និង thermal chip។ បញ្ហានៅពេលខូចលើ motherboard របស់កុំព្យូទ័រ Laptop គ្មានថាមពល power ចរន្តឆ្លងកាត់ ថាមពល Power មានតែមិនអាច boot ចូលបាន កំដៅឡើងខ្លាំងខុសពីធម្មតា កុំព្យូទ័រតែងតែរលត់បិទ Shut down អេក្រង់ screen ចេញពណ៌ខៀវ ឬខ្មៅ ចរន្ត power off បិទ គ្មានសំលេង sound បញ្ចេញមកខាងក្រៅ គ្មានសញ្ញាវីដេអូ video ចូលក្នុងអេក្រង់ ថ្មមិនអាចសាកចូលចរន្តបាន ឧបករណ៏ទាំងអស់មិនទទួលស្គាល់ មិនស្គាល់ថាសរឹង hard drive ថាស CD-ROM, keyboard និងកាត digital card ដែលភ្ជាប់ខាងក្រៅ។ ខូច BIOS chip​ នៅលើសៀគ្វី board មិនអាចដំឡើង OS Windows និងកម្មវិធី software ផ្សេងៗទៀត មិនអាចចាប់បាន Wireless ហើយមិនស្គាល់ Ethernet (LAN) ខូច PCMCIA port ខូច USB ports និង printer port ភ្ជាប់ជាមួយ កុំព្យូទ័ររលត់បិទ Shut down នៅពេលលើកប៉ះវា លើ AC adapter បិទកាលណាដោតចូលក្នុង សមាធាតុដែលប្រើជាអចិន្រ្តៃភ្ជាប់ទៅជាមួយប្រព័ន្ធ system board: ខ្សែភ្ជាប់ Hard drive (HDD) connector ខ្សែភ្ជាប់ CD/DVD drive connector Memory (RAM) slot ខ្សែភ្ជាប់ Battery connector ខ្សែភ្ជាប់ Keyboard connector រន្ធដោត Audio (headphone and microphone) កង់ Volume control USB port Eithernet (RJ45 aka network) port IEEE 1394 (Fire Wire) port Video chip និងសមសធាតុផ្សេងៗទៀត ប្រព័ន្ធ​ System board, processor (CPU) និងអេក្រង់ LCD គឺមានតម្លៃថ្លៃជាងគេ ក្នុងចំណោមសមាធាតុ ទាំងអស់របស់កុំព្យូទ័រ laptop តែក្នុងករណីខ្លះវាអាចខូចលើ សមាធាតុផ្សេងទៀតដែល មានតម្លៃថោក លោកអ្នកអាចដោះដូរបាន យើងអាចទិញ តាមទីផ្សារ ឬការដោះដូចពីកុំព្យូទ័រដែលខូចប្រើការមិនកើត តែមានសមាធាតុ មួយ ចំនួនអាចដោះរក្សាទុកសំរាប់ធ្វលើការដោះដូរ laptop អោយ អតិថិជន។

ប្រព័ន្ធ system board ត្រូវបានដាក់ចូលទៅខាងក្នុងកុំព្យូទ័រ laptop ភ្ជាប់សំណុំដែល មានខ្សែភ្ជាប់ពីសមាសធាតុ មួយទៅ មួយទៀត។ ដើម្បីដោះឬប្តូរ Motherboard លោកអ្នកត្រូវដោះ ចេញទាំងអស់។ 2.2 ការជួសជុលបញ្ហាកុំព្យូទ័រដែលតែងតែងជួបប្រទេះ គ្មានថាមពលចូល power ទាំងអស់: មានន័យថាខូច power chip ខូច លើសៀគ្វីបី open circuit សៀគ្វី short circuit ឬខ្សែភ្ជាប់របូតដាច់។ ការវិនិច្ឆ័យបញ្ហា: វាបង្ហាញកាលណាលោកអ្នកចុចលើប៊ូតុង power មិនមានថាមពល Power ប៉ុន្តែមិនអាច boot: ខូច Input/Output controller chip ឬខូច video chip។ ការវិនិច្ឆ័យបញ្ហា: មើលលើអំពូល LED បើកភ្លឺប៉ុន្តែកុំព្យូទ័រនៅតែមិនអាច boot ចូលបាន។ ចរន្តឆ្លាស់ AC adapter បិទកាលណាដោតចូលក្នុងកុំព្យូទ័រ: បណ្តាមកពី Short circuit និងសមាធាតុផ្សេងទៀតរបស់ adapter។ ការវិនិច្ឆ័យបញ្ហា: ភ្លើងអំពូល LED លើ AC adapter បិទមិនភ្លឺ កុំព្យូទ័រចេះតែ Shut down កាលណាប៉ះវា ឬធ្វើចលនា: នោះគឺបណ្តាលមក ពីសៀគ្វីបើកOpen circuit មិនអាចភ្ជាប់ខ្សែកាបដាច់។ ការវិនិច្ឆ័យបញ្ហា: កុំព្យូទ័រចេះតែ shut down កាលណាធ្វើចលនាលើ កុំព្យូទ័រ laptop ដោយប៉ះវា។ ខូចរន្ធក្បាលដុយដោត power jack: មិនអាចភ្ជាប់បាន, របូតជើងផ្សារ សំណនៅបាតក្រោម ខូចរន្ធដោត jack។ ការវិនិច្ឆ័យបញ្ហា: មិនអាចដោតដុយសាកចរន្តចូលបាន, គ្មានថាមពលចូល ទាំងអស់ ចរន្តចូលដើរឈប់។ ប្រព័ន្ធ System ទាំងមូលជាប់គាំង: ខូច video chip, ខូច hard drive controller ឬខូច CPU controller។ ការវិនិច្ឆ័យបញ្ហា: ប្រព័ន្ធ System​ ទាំងមូលគាំងកាលណាចាប់ផ្តើមចូលក្នុង កម្មវិធី windows រត់ដំណើរការបានរយ:ពេលពី 5 ទៅ 10 នាទី។ មិនអាចសាកចរន្តចូលបាន: ខូច chip សាក ខូច diode ឬខូចឧបករណ៍ អាំងឌុចទ័រ inductor ឬក៍ខូចរន្ធដោយ power jack ឬសៀគ្វីមិនដំណើរការ open circuit។ ការវិនិច្ឆ័យបញ្ហា: ថ្ម battery កុំព្យូទ័រ មិនអាចទទួលចរន្តពី AC adapter មិនមានថាមពលចូលអ្វីទាំងអស់។ បញ្ហាជាមួយក្រាហ្វីច Graphic: ខូច video chip នៅលើ board ឬខូច អេក្រង់ LCD។ ការវិនិច្ឆ័យបញ្ហា: ឃើញបង្ហាញបន្ទាត់បឈ្ឈរ ដេក Vertical/horizontal ពណ៌រមូល ហើយបង្ហាញចេញលោតភ្លឹបភ្លេតៗ។ កំដៅឡើងក្តៅខ្លាំង : ខូចកង្ហា fan មិនដំណើរការ ការវិនិច្ឆ័យបញ្ហា: កុំព្យូទ័រចេះតែ Restart ហើយរលត់បិទ shut down។ មិនទទួលស្គាល់ឧបករណ៍ផ្សេងៗ : បាត់បង់ការភ្ជាប់ ជើងផ្សាសំណមិនជាប់ លើ board ខូច input/output controller ដែលមាន chip set មួយនៅលើវា។ ការវិនិច្ឆ័យបញ្ហា: មិនស្គាស់ថាសរឹង hard drive មិនស្គាល់ USB port ហើយមិនទទួល Digital card ពេលដោតចូល មិនស្គាល់ CD ROM និង​មិនទទួល PCMCIA និងកាត wireless card ជាដើម។ មិនអាចចូលភ្ជាប់អ៊ីនធឺណែតបាន: ខូច Input/output controller ខូច Ethernet chip និងកាត wireless card។ ការវិនិច្ឆ័យបញ្ហា: គ្មានសញ្ញាអ៊ីធឺណែត ប្រើប្រាស់បាន។ ២. ការណែនាំ Memory RAM លោកអ្នកអាចជ្រើសរើស RAM memory ដែលលោកអ្នកត្រូវបានដំឡើងលើកុំព្យូទ័រ Laptop អោយបានល្អប្រសើរ លោកអ្នកត្រូវសិក្សាមើល គុណភាព ប្រភេទ RAM ដើម្បីប្តូរឬ memory ដោយខ្លួនឯង អោយមាន ទំហំធំ។

កន្លែងដែលត្រូវដាក់ RAM នៅក្នុងកុំព្យូទ័រ laptop មាន slot ពីរសំរាប់ដាំ RAM ការបង្កើតទីតាំងដោយពឹងផ្អែក លើម៉ាកនិងម៉ូដែលរបស់កុំព្យូទ័រ laptop។ - នៅលើ slot ទាំងពីរលោកអ្នកអាចបើសន្ទះទ្វានៅខាងក្រោមនឹងមើលឃើញ - និង slot ស្ថិតនៅខាងក្រោម និងផ្សេងមួយទៀតស្ថិតនៅជិត keyboard - លើ slot​ ទាំងពីរស្ថិតនៅក្រោម keyboard។ ​​ – កាលណាលោកអ្នកទើបទិញកុំព្យូទ័រ Laptop ថ្មីនិងមើលឃើញ memory slot មួយនៅទំនេរសំរាប់ upgrade អោយ RAM ឡើងធំ។

RAM និងលើកឡើង មុំ 20-30 ដឺក្រេ

៤. ថាសរឹង Hard Drive ថាសរឹង hard drive​ គឺជាកន្លែងផ្ទុកព័ត៌មានដ៏ធំបំផុតរបស់កុំព្យូទ័រ laptop ដែលមាន ទាំង file ឯកសារ file ផ្ទាល់ខ្លួនត្រូវបានផ្ទុកក្នុងថាស hard drive។ រកមើលភាព ខុសគ្នារវាងថាសរឹង SATA និង IDE hard drive។ លោកអ្នកអាច upgrade ដោយ ខ្លួនឯងបាន។ ថាសរឹង laptop ប្រើទំហំ 2.5″ ដែលប្រភេទចាស់ប្រើថាស IDE hard drives ប្រភេទទំនើបថ្មីនេះប្រើថាស SATA hard drive ប្រភេទថាសរឹង SATA និង ថាសរឹង IDE drive មិនអាចប្រើរួមជាមួយ គ្នាបាន ឡើយ ព្រោះវាមានខ្សែ connector ខុសគ្នាមិនអាចបញ្ចូលគ្នាបាន។

ប្រសិនបើកុំព្យូទ័ររបស់លោកអ្នក ប្រើជាមួយ IDE hard drive វាមិនអាចប្រើជំនួស ដោយថាស SATA drive។ ដូចលោកអ្នកាបានឃើញក្នុងរូបភាពខាងលើ SATA ដែលមាន connector ពីសំប៉ែត ហើយថាស IDE drive មានជើង pin ពីរជួរ​ ថាស SATA hard drive អាចបញ្ជួនទិន្នន័យបានលឿន ជាងថាស IDE driver ដែលថាស SATA បាន 150MB/វិនាទី ហើយថាសរឹង IDE បាន 100/133MB/វិនាទី។ ថាស រឹង hard drive កុំព្យូទ័រមានភាពខុសគ្នាគឺ 4200ជុំក្នុង១នាទី, 5400ជុំ ក្នុង១នាទី, 7200 ជុំក្នុង១នាទី។ ចំនួន ជុំក្នុង១នាទីគឺ ជាការបង្វិល ថាស យ៉ាងលឿនដើម្បីអនុញ្ញាត អោយ ទិន្នន័យបានយ៉ាង លឿនបំផុត។ ខ្សែភ្ជាប់ SATA connector នៅលើកុំព្យូទ័រ ថាសរឹង hard drive របស់ laptop គឺប្រហាក់ប្រហែលខ្សែភ្ជាប់ SATA connector លើ ថាសកុំព្យូទ័រ hard drive របស់ desktop លោកអ្នកអាចភ្ជាប់ ថាស SATA កុំព្យូទ័រ laptop hard drive ទៅកុំព្យូទ័រ desktop បានដោយប្រើខ្សែ កាប SATA។ ជួសជុលបញ្ហាថាស: មិនទទួល ស្គាល់ថាសរឹង hard drive ឬ CD-ROM និង PCMCIA Wireless បាត USB ports ឬ WAN/LAN Port និង Keyboard ហើយ ខូចថ្ម battery។ មូលហេតុ: រលុងជើងសំណផ្សារ ខូច BGA chip គ្មានការភ្ជាប់ចូល

៥. Processor ឬហៅថា CPU ឧបករណ៍ processor គឺជាខួរក្បាលរបស់កុំព្យទ័រ laptop របស់លោកអ្នក។ កាល ណា CPU ដើរលឿនមានន័យថាទិន្នន័យដំណើរការ បានលឿន។ ឧបករណ៍ CPU គឺជាបណ្តុំមជ្ឈមណ្ឌលដំណើរការ Central Processing Unit ដែលខួរក្បាលរបស់កុំព្យូទ័រ laptop។ សមាសធាតុ processor គឺជាសមាធាតុចំប្បង នៅក្នុងកុំព្យូទ័រ laptop។

៦. ថាស CD/DVD ថាស CD/DVD គឺគ្រាន់តែអោយលោក អ្នកអាន read/write ទិន្នន័យ data ពី CD ឬ DVD ។ វាមាន ភាពខុសគ្នារវាង drive ជាមួយខ្សែ SATA connector និង IDE
មានប្រភេទកុំព្យូទ័រ laptop ទំនើបដែលមានឧបករណ៍ប្រើជាមួយ CD/DVD-RW drive ដែលគេហៅថាថាស optical drive ដែលអនុញ្ញាតអោយអាន និងសរសេរ ទិន្នន័យពីថាស CD/DVD។ គ្រប់ប្រភេទ laptop តែងតែប្រើ CD/DVD ដាក់នៅខាង កៀន។ រូបភាពខាងលើលោក​អ្នក អាចមើលមើលឃើញភាពខុសគ្នារវាង CD/DVD ដែលមានរាងសំប៉ែត និងរាងតាមកុំព្យូទ័រ Laptop។ លើរូបភាពខាងក្រោមលោកអ្នក អាចមើលឃើញខ្សែភ្ជាប់ប្រភេទពីរ ខុសៗគ្នាភ្ជាប់ពី CD/DVD ទៅខ្សែ SATA connector ហើយមានប្រភេទចាស់គឺ slim ATAPI connector។ ថាស Optical ភ្ជាប់ជាមួយខ្សែ SATA connector វាមិនអាចដូរជាមួយខ្សែ slim ATAPI ខ្សែ SATA connector សំរាប់ភ្ជាប់ជាមួយ optical drive លោកអ្នកអាចប្រើ CD/DVD ជាមួយ SATA connector។
ដូចដែលលោកអ្នកមើល ឃើញខ្សែ connector ពីរគឺមានភាពខុស គ្នាបន្តិចបន្តួច។ លោកអ្នកអាចភ្ជាប់ថាស 2.5″ laptop SATA hard ទៅជាមួយកុំព្យូទ័រ desktop ដែលប្រើកាបដូចគ្នា លោកអ្នក អាចប្រើភ្ជាប់ 3.5″ desktop hard បាន។ កាលណា លោកអ្នក ដោះដូរ CD/DVD លើកុំព្យូទ័រថ្មីលោកអ្នក កំណត់អោយ បានច្បាស់ ថាតើ ខ្សែត្រូវយ៉ាងណា កាលណាលោកអ្នកដំឡើងថាស optical តែដាក់ខុសខ្សែ ពេលនោះ BIOS និងចេញ IDE #1 ERROR នៅពេលដែលបើកកុំព្យូទ័រដំបូង។ ៧. កង្ហារនិងដែកត្រជាក់ កង្ហារនិងដែកត្រជាក់ គឺជាផ្នែកមួយនៃ បណ្តុំមួយនៃដែកត្រជាក់ នៅក្នុងកុំព្យូទ័រ laptop កង្ហារអាចជួយអោយ CPU ត្រជាក់បក់កំដៅចេញពីក្នុងកុំព្យូទ័រ ប្រសិនបើ គ្មានកង្ហារឬ កង្ហាររបស់លោកអ្នកខូច ពេលនោះកុំព្យូទ័រ របស់លោកអ្នកមិនអាច ដំឡើងបានយូរ គ្រាន់តែបើកមួយភ្លេត នឹងបិទរលត់ទៅវិញបាត់ តែបើសិនជានៅតែ ព្យាយាមច្រើនដង នោះអាចខូច CPU ដែលកំដៅឡើងក្តៅ ដោយសារតែគ្មាន កង្ហារបក់ កំដៅចេញក្រៅ។
ប្រសិនបើលោកអ្នកមិនអាចរកឃើញ នៅខាងក្រោមនោះវាស្ថិតនៅ ជ្រុងម្ខាងនៃ case ដូចបញ្ហានៅក្នុងកុំព្យូទ័រ Dell laptop។ ៨.​ កាតវីដេអូ Video កុំព្យូទ័រ Laptop ទំនើបមានកាត video card នៅជាប់លើប្រព័ន្ធសៀគ្វី system board។ ប្រសិនបើកាត video card ខូចមិនអាចដោះដូរចេញបានពីលើសៀគ្វី motherboard ឡើយដោយសារវាបានអ៊ុតជាប់។ តែមានកុំព្យូទ័រ ខ្លះមានកាត video card នៅដាច់ពីគ្នាពីលើ motherboard ងាយស្រួលដោះដូរ ឬ Upgrade បាន។
៩. សំលេង Audio Board ឬ Sound Board មានប្រភេទកុំព្យូទ័រ laptop ជាច្រើនដែលមានកាតសំឡើង audio board ភ្ជាប់នៅ លើ motherboard សមាសធាតុ audio board input/output ទាំងអស់ដូចជា volume control រន្ធដោយមីក្រូ microphone jack និងរន្ធដោយក្បាលមីក្រូ headphone ត្រូវបានផ្សារភ្ជាប់នៅលើ motherboard តែម្តង។
តែមានប្រភេទ laptop ជាច្រើនដែលភ្ជាប់ audio board ឬហៅ sound board នៅ លើ motherboard ទាំងអស់។ sound board មិនអាចដោះផ្តាច់ចេញពីលើ motherboard បានទេ។ សួរថាតើហេតុអ្វីបានជា audio board មិនអាចផ្តាច់ចេញ ពី motherboard បាន? ពីព្រោះវាប្រើ audio chip ត្រូវបាន ផ្សារភ្ជាប់នៅលើ motherboard តែម្តង លោកមិន អាចដោះ ចេញមកខាងក្រៅ ឬមិនអាចផ្សារដាក់ថ្មី។
១០. កាត Wireless Network កាតនៅខាងក្នុង wireless card ជួយអោយលោកអ្នកភ្ជាប់ទៅអ៊ីធឺណែតបាន ដោយមិនចាំ បាច់ប្រើខ្សែ។ លោកអ្នកសិក្សាពីប្រភេទខុសគ្នារវាងកាតខាងក្នុង wireless card និងកាតនៅលើ motherboard។
ប្រភេទកាតដាច់ wireless network card ដែលគេនិយម ហៅថា កាត WLAN card ឬកាត Wi-Fi card គឺមានទំហំខុសៗគ្នា។ ក្នុងរូបភាពខាងក្រោមលោកអ្នកឃើញពីរ ប្រភេទកាត wireless card ខាងក្នុង។ ពីរប្រភេទនេះគឺ Mini PCI ដែលមាន connector ប្រើភ្ជាប់ជាមួយកុំព្យូទ័រ laptop និងប្រភេទកាត Mini PCI-E (Mini PCI Express) មាន connector ភ្ជាប់ជាមួយកុំព្យូទ័រ laptop ថ្មីទំនើប។ ប្រភេទ Mini PCI-E connector មិនអាចប្រើ ភ្ជាប់ជាមួយ Mini PCI connector បានឡើយ។ ក្នុងរូបភាព ខាង ក្រោមលោកអ្នក ឃើញកាតខាងក្នុង Mini PCI wireless card ដែលបានភ្ជាប់ទៅក្នុងកុំព្យូទ័រ laptop។ ដូចដែលបានមើលឃើញ មានអង់តែនពី មានកាបភ្ជាប់ទៅលើកាត និងអង់តែនចម្បងមួយមាន ខ្សែកាបភ្ជាប់
ដើម្បីដោះ wireless cardលោកអ្នកនឹងផ្តាច់ចេញខ្សែកាបអង់តែន ជាមុនសិន បន្ទាប់ មកប្រើដៃដោះចេញក្រៅ - ដោះចេញពីគន្លឹះទាំងពីរ ដោយប្រើដៃចាប់ទាញក្នុងមុំ 20-30 ដឺក្រេ។ - ទាញកាតដោយប្រុងប្រយ័ត្ន ចេញពី slot ក្នុងរូបភាពខាងក្រោមលោកអ្នកបានឃើញកាត Mini PCI-E wireless ដ៏ថ្មីដែលបាន ដកចេញពីលើ slot នៅលើ motherboard។ នៅលើកាត មានអង់តែនបីជាខ្សែកាប មានកាត Mini PCI-E ជាច្រើនដែលប្រើតែពីរខ្សែកាបអង់តែន កាតភ្ជាប់ទៅ លើ motherboard។
១១. ថ្ម CMOS កុំព្យូទ័រ ថ្ម CMOS បានផ្គត់ផ្គង់ថាមពលទៅអោយ CMOS chip កាលណាកុំព្យូទ័រ laptop ត្រូវបានបិទ។ កុំព្យូទ័រ Laptop មានថ្ម CMOS battery ឬហៅថា RTC battery។ ថ្ម CMOS ភ្ជាប់ផ្ទាល់ទៅប្រព័ន្ធ System សៀគ្វី Board ទាំងមូល ហើយវាជួយដល់ ការបង្កើត BIOS ដូចជាម៉ោង system time កាលបរិច្ឆេទ date។ ថ្ម CMOS អាច សាកឡើងវិញកាលណាកុំព្យូទ័រ laptop បានដោតភ្លើងចូល។ ថ្មី CMOS មានទំហំតូចក្នុងរូបភាព ខាងក្រោម ជាថ្ម CMOS ប្រភេទកុំព្យូទ័រចាស់ ដែលគេធ្លាប់ប្រើ វាអាច ដោះដូរបានកាលណាវាលេងសាកថាមពល។
មានថ្ម CMOS ប្រភេទផ្សេងទៀត ដែលមានមូលដ្ឋាន ពីរគ្រាប់ មានខ្សែកាបពីរដែល ដោតភ្ជាប់ជាមួយ ប្រព័ន្ធ System board។ ថ្មនេះអាចដោះចេញក្រៅនិងប្តូរវាចេញ ១២. អេក្រង់ LCD កុំព្យូទ័រ Laptop អេក្រង់ LCD គឺមានតម្លៃថ្លៃជាង ផ្នែកផ្សេងៗក្នុងកុំព្យូទ័រ laptop។ អេក្រង់ LCD មិន អាចជួសជុលបាន លើប៉ាណែលរបស់វា។
១៣. អេក្រង់សៀគ្វី Inverter Board សៀគ្វី inverter board គឺជាថាមពល power supply សំរាប់បំភ្លឺអំពូល backlight នៅខាងក្រៅអេក្រង់ LCD។ កាលណាសៀគ្វី inverter ខូច អេក្រង់ LCD នឹងមាន ពណ៌ខ្មៅបំផុត មើលមិនឃើញរូបភាព អ្វីសោះ។ គ្រប់កុំព្យូទ័រ laptop ទាំងអស់ សៀគ្វី inverter board ត្រូវបានដាក់នៅខាងក្រៅប៉ាណែល panel អេក្រង់ LCD
សៀគ្វី inverter board ដែលគេហៅថា LCD inverter ឬ FL inverter អេក្រង់ inverter ឬជាអំពូល backlight inverter លើរូបភាពខាងលើឃើញប្រភេទសៀគ្វី inverter board ខុសៗគ្នា។ សៀគ្វី inverter board ធ្វើការដូចជា power supply សំរាប់ដុតបំភ្លឺអំពូល Backlight ដែលស្ថិតនៅខាងក្រៅអេក្រង់ LCD។ សៀគ្វី inverter board សំរាប់ប្តូរតង់ស្យុងចរន្ត DC (ពីរបីវ៉ុល) ដែលបានពីការផ្គត់ផ្គង់ របស់ motherboard ទៅជាចរន្តជាប់ AC (ជាងពីររយវ៉ុល) ត្រូវការសំរាប់ដុត អំពូល backlight បំភ្លឺលើអេក្រង់។ កាលណាសៀគ្វី inverter board ធ្វើការធម្មតា អំពូក backlight ទទួលថាមពល ហើយអេក្រង់ LCD ភ្លឺឡើង នោះរូបភាពបាន បង្ហាញលើអេក្រង់ស្រស់ថ្លា។ ១៤. កាបវីដេអូ Video កាបវីដេអូ សំរាប់ភ្ជាប់ទៅ អេក្រង់ Laptop និងទៅ motherboard ខ្សែកាប video សំរាប់ជញ្ជួន សញ្ញា ទិន្នន័យ data signal សំរាប់អេក្រង់ LCD និងថាមពលសំរាប់សៀ គ្វី inverter board។
ខ្សែកាប laptop LCD ដែលគេហៅថាកាប video ឬកាប display ឬកាបអេក្រង់ កាបនេះសំរាប់ញ្ជួនសញ្ញាទិន្នន័យ ពីលើ Motherboard និងកាតវីដេអូទៅអោយអេ ក្រង់ LCD មានកាប វីដេអូជាច្រើន ដែលប្រើចរន្តជាប់ DC បញ្ជួនថាមពលទៅ Inverter។ រូបភាពលោកអ្នកមើលឃើញខាងក្រោម នេះគឺជាកាបវីដេអូ។ កាបនេះ មានបី connector មួយសំរាប់ដោតភ្ជាប់ទៅក្នុង connector នៅ ខាងក្រោយនៃ អេក្រង់ LCD និងមួយទៀតសំរាប់ភ្ជាប់ទៅ inverter board ហើយទីបីសំរាប់បញ្ចូល ទៅលើ connector លើ motherboard ឬកាត video។ ផ្នែកខាងលើនៃកាប រត់ដំណើរការ ទៅលើប៉ាណែល laptop រវាងអេក្រង់ LCD និងគំរប display។
ត្រចៀកទ្វាសន្លឹកអេក្រង់ ត្រចៀកទ្វាសន្លឹកអេក្រង់មានពីរ នៅសងខាងអេក្រង់របស់កុំព្យូទ័រ Laptop វាធ្វើអំពី ដែកសំរាប់បិទ បើកអេក្រង់ គេអាចបើកអេក្រង់ក្នុងមុំ 90 ដឺក្រេ ឬ 110 ដឺក្រេក៏បាន វាមានលំនឹងទប់ជាប់អេក្រង់មិនអោយបត់បែនបាន។ ទាវ ឈុន ណន 0977778647-077778647-070778647 Email: chhunnan@gmail.com ( ដកស្រង់ចេញពីគេហទំព័រ www.itcambo.com )

អា​មេរិក​​ផ្ដល់​​ចំណេះ​ដឹង ផ្នែក​​កសិកម្ម​​ ដល់​​កម្ពុជា

ដោ​យ​ទទួល​បាន​​ការ​ឧប​ត្ថម្ភ​ផ្នែក​​ថិកា ពី​ក្រសួង​ការ​បរទេស​​សហរដ្ឋ​​អា​មេរិក​​នោះ នា​ព្រឹក​​ថ្ងៃ អង្គារ ​ទី ​៣ ធ្នូ នេះ ស្ថាន​​ទូ​ត​​សហរ​ដ្ឋ​អា​មេ​រិក ប្រ​​ចាំ​​​កម្ពុ​ជា បាន​បើក​​សិក្ខា​សាលា​មួយ នៅ​​សណ្ឋាគារ អាំង​ទែរ​កុង​ទី​ណង់​​តាល់ ដើម្បី​ផ្ដល់​​ចំណេះ​ដឹង ​ផ្នែក ក​សិកម្ម​ដល់​​កម្ពុជា ។​ ជា​ផ្នែក​​​ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ សិក្ខា​សាលានេះ​​ នឹង​ជម្រុញ​​ឲ្យ​​កម្ពុជា​ទទួល​បាន ​នូវបទពិសោធន៏​​​ថ្មីៗ បន្ថែម​​ទៀត​ ពី​ការ​ប្រើ​ប្រាស​ប​ច្ចេ​ក​​ទេស​កសិកម្ម ដើម្បី​​​បង្កើន​​ផលិត​ផល​​​កសិកម្ម និង​សន្តិ​សុខ​ស្បៀង ។​ ប្រ​ទេសកម្ពុ​ជា ដែល​​មា​ន​ពលរដ្ឋ ស្ទើរតែ៨០ភាគរយ ​ជាអ្នក​ប្រកប​របរ​កសិកម្ម ជា​ពិ​សេ​ស​ដាំ​ស្រូ​វ​ បាន​​ប្រកាស​រួចហើយ ​ពី​​ផែន​​ការ​នាំ​អ​ង្ក​រ​​ចេ​ញ ​ទៅកាន់​ទីផ្សារ បរទេស​ឲ្យ​បាន ​១លាន​តោន​​ក្នុង​​១ឆ្នាំ ។ ហើយ​​កាល​ពី​​ខែ វិច្ឆិកា កន្លងទៅ​​ អង្ករផ្កាម្លិះ របស់​​កម្ពុជា ​បាន​​ទទួល​​ចំ​ណា​ត់​​ថ្នា​​ក់​​​លេខ​ ១ នៅ​ក្នុងការ ប្រកួតប្រជែង​​មួយ ​ក្នុង​ទី​ក្រុង​ហុងកុង ៕

ប្រវត្តិ របស់លោក គង់ សំអឿន

លោក គង់ សំអឿន ជាតារាភាពយន្តខ្មែរម្នាក់ ដែលមានប្រជាប្រិយភាពជាងគេ ក្នុងអំឡុងទសវត្សរ៍ ទី៦០ និងទី៧០ ។ មហាជនខ្មែរទូទៅដែលមានអាយុ៤០ឆ្នាំឡើង គឺសុទ្ធតែបានស្គាល់លោក គង់ សំអឿន យ៉ាងច្បាស់ តាមរយៈខ្សែភាពយន្តជាច្រើន ដែលលោកបានសម្តែង ។ លោកជារៀមច្បងរបស់ប្អូនប្រាំនាក់ ដែលជាតារាភាពយន្តទាំងអស់ រួមមាន ៖ លោក គង់ សំអាត, គង់ ឡុច, គង់ ចន្ថា, គង់ សុភណ័ និងលោក គង់ សុភី ។ លោក គង់ សំអឿន មានរូបរាងខ្ពស់សង្ហា បើពិនិត្យផ្នែកនីមួយៗនៃមុខមាត់របស់លោក គឺមិនមានអ្វីលើសគេទេ ភ្នែកលោករាងតូចម្ខាង ច្រមុះពៀចបន្តិច មាត់រាងវៀចបន្តិច ដំណើរលោករាងប៉ែលបន្តិច តែបើពិនិត្យសរុបមក ស្រាប់តែឃើញ លោកស្រស់អស្ចារ្យ មានអំណោយទាន ក្រៃលែង មានស្រីៗជាច្រើនវង្វេងនឹងរបៀបញញឹមរបស់លោក គឺញញឹមមួយចំហៀងមាត់ដ៏គួរឱ្យទាក់ទាញ ។ ដោយសារលក្ខណៈពិសេសនេះហើយ ដែលលោកបានក្លាយជាបុរស “សម្បូរស្នេហ៍” យ៉ាងខ្លាំង ។ លោក គង់ សំអឿន សម្បូរមិត្តស្រីណាស់ តែក៏មានពេលខ្លះ លោកដេកមិនលក់ បក់មិនល្ហើយ ដោយសារ “ពួកនាង” ដែរ ។ មិនតិចដងទេដែលគេបាន “ស្ទាក់ផ្លូវ” លោក ដើម្បីគំរាមថា ឈប់ទាក់ទងនាងនេះ ឬនាងនោះ ព្រោះនាងជារបស់អញ។ តែជាការធម្មតាទេ លោកមិនដែលគិតថា ជារឿងធំដុំ ព្រោះលោកមិនដែល ទៅអូសទាញនាងណាមួយទេ គឺពួកនាងមករកលោកដោយខ្លួនឯងទេតើ មានពេលខ្លះលោកត្រូវបាត់បង់ពេលវេលា ដើម្បីតែរត់គេច “ពួកនាងជំទាវ” ទាំងនោះទៀតផង ។ អ្នកស្រី ប៉ូ ផល ជាម្តាយរបស់លោក គង់ សំអឿន ធ្លាប់បាននិយាយរៀបរាប់ កាលពីទសវត្សរ៍ឆ្នាំ១៩៩០ថា “អឿន កូនខ្ញុំស្លូតណាស់ សុភាពណាស់ គេជាមនុស្សមិនសូវចេះនិយាយស្តី ភាគច្រើនរបស់កាយវិការគេ គឺញញឹម ។ អឿន ស្រឡាញ់ប្អូនៗណាស់ គេតែងផ្គត់ផ្គង់ថែទាំម្តាយ និងប្អូនៗជារហូត។ ខ្ញុំមិនដឹងថា គេមាននិស្ស័យសិល្បៈនេះ តាំងពីពេលណាមកទេ ព្រោះកាលណោះ ខ្ញុំរស់នៅពោធិចិនតុង តែអឿន, អាត និងឡុច បីនាក់បងប្អូន នាំគ្នាមកស្នាក់នៅរៀនផ្ទះឪពុកមា ធ្វើគយនៅភ្នំពេញ ។ លុះត្រាតែគេមានឈ្មោះល្បីល្បាញហើយ ទើបខ្ញុំនិងឪពុកគេបានដឹង ។ ឪពុកគេជាអ្នករដ្ឋការ ថ្វីបើមានកូន ៦នាក់សុទ្ធតែប្រុស តែគាត់តឹងរឹង បិទសេរីភាពកូនប្រៀបដូចកូនទាំងនោះជាស្រី ។ គាត់មិនចូលចិត្តនឹងឱ្យកូនមានមិត្តភក្តិចុះឡើងផ្ទះ គាត់មិនចូលចិត្តឱ្យកូន ក្លាយទៅជាអ្នកកុនល្ខោនទេ គឺគាត់តម្រូវថា កូនម្នាក់ៗត្រូវតែខិតខំរៀនសូត្រ ។ អឿន តែងត្រូវ “រំពាត់” ជាញយដង អំពីរឿងចំណូលចិត្តជាអ្នកសិល្បៈនេះ ។ ដោយដឹងនិស្ស័យចិត្តឪពុកដូច្នេះ កូនៗនាំគ្នាលាក់មិនឱ្យឪពុកម្តាយដឹងពីរឿងលេងកុនទេ ។ គិតទៅកាលណោះ ខ្ញុំអាណិតកូនណាស់ កូនចង់ដើរតួកុន ចង់ល្បី សុខចិត្តទៅខ្ចីអាវធំពី បងប្រុសជីដូនមួយពាក់ស័ក្តិ៤ ខាងអាកាសចរណ៍ ដោយកុហកថា ទៅញ៉ាំការ តាមពិតមិនមែនទៅញ៉ាំការឯណា គឺយកទៅថតកុនសោះ ។ អឿន ខ្ចីញយខ្លាចចិត្តបង ប្រើឡុចឱ្យទៅខ្ចីម្តង ទាល់តែបងប្រុសឆ្ងល់ថា ហេតុអីក៏ពួកវាសម្បូរគេហៅការម្ល៉េះ បានជាខ្ចីអាវខោមិនចេះឈប់សោះ ។ នឹកដល់ត្រង់នេះខ្ញុំអាណិតកូនណាស់ ហេតុតែចង់ល្អ ចង់ល្បី សុខចិត្តកាត់កេរ្តិ៍កាត់ខ្មាស ភូតកុហក រហូតដល់គេល្បីល្បាញ ។ ខ្ញុំនៅចាំថា គ្រាន់តែអាវធំ ដែលគេកាត់ពាក់សម្តែងមានគ្រប់ពណ៌ គ្រប់ម៉ូតដាក់តម្រៀបក្នុងទូខោអាវ ប្រៀបដូចហាងសម្លៀកបំពាក់ ។ អឿន ស្លៀកពាក់អីក៏សម ក៏ស្អាត សម្លៀកបំពាក់ដែលអឿនកាត់ពាក់ អ្នកណាឃើញក៏ស្រឡាញ់ ក៏សុំយកម៉ូតតាមដែរ ។ ខ្ញុំនៅនឹកឃើញថៃ្ងដែលខ្ញុំនិងប៉ាវាដឹងថា កូនជាតួកុន ។ ថៃ្ងមួយអឿន យកសំបុត្រអញ្ជើញបី-បួន មកអញ្ជើញខ្ញុំនិងឪពុកវាឱ្យទៅមើលកុនរឿង “សព្វសិទ្ធ” ។ ពេលទៅដល់មុខរោង ឃើញគេគូររូបតាំងធំៗ ឪពុកវាលាន់មាត់ប្រាប់ខ្ញុំថា “ម៉ែវាអាតួនេះដូចកូនយើងដល់ហើយ” ខ្ញុំក៏ងក់ក្បាល ព្រោះដូចមែន គ្រាន់តែរូបនោះធំជាង ហើយស្លៀកពាក់បុរាណទៅ ក៏ស្អាតជាង ។ លុះដល់ពេលចូលក្នុងរោង យើងបានឃើញឈ្មោះ ដែលគេដាក់ពីក្រោមរូបតាំងលំអរោង ឪពុកវាលាន់មាត់ស្រឡាំងកាំង យីឈ្មោះ ក៏ដូចកូនយើងទៀត តិចលោវាទៅ… ហើយចុះវាទៅថតកុនពីអង្កាល់ ?…ទាំងពីរនាក់លែងមានយោបល់តទៅទៀត ហើយក៏មើលរឿងរហូតដល់ចប់ ។ ដំបូងឪពុកខឹងណាស់ ទ្រាំស្ទើរមិនបាន ពេលត្រឡប់មកផ្ទះវិញ ដើម្បី “ជេរ” ឱ្យអស់ចិត្ត ។ តែដោយអ្នកអង្គុយក្បែរយើងនោះ សរសើរមិនដាច់មាត់ ឯសាច់រឿងក៏ល្អមើល តួសម្តែងក៏សម ឪពុក របស់គេ ក៏លែងមាត់ តែម្តង ។ អឿនគោរពកោតខ្លាចឪពុកណាស់ ពេលឪពុកហៅអឿនមកសួរ អឿន សារភាពថា ដោយសារចាងហ្វាងផលិតកម្មមកអង្វរខ្លាំងពេក ទើបសុខចិត្តលេង ហើយក៏មិនចោលការរៀនសូត្រដែរ…ទើបឪពុកនៅស្ងៀមលែងមាត់លែងក គ្រាន់តែ មិនសូវសប្បាយក្នុងចិត្ត ។ ខ្ញុំក៏យល់ដែរថា ប្តីខ្ញុំគាត់ជាភូឈួយរបស់ លោកញឹក ជូឡុង។ លោកជាអ្នករៀនសូត្រចេះដឹង ហើយជាតន្ត្រីករម្នាក់ ដែលមានជំនាញខាងកូតវីយូឡុង និងចូលចិត្តភ្លេងខ្មែរ ភ្លេងមហោរីណាស់ តើហេតុអីដល់ពេលកូនក្លាយ ជាអ្នកសិល្បករភាពយន្ត ដែលលោកបែរជាមិនចង់ឃើញទៅវិញ ។ ក្រោយមក ពេលដែលអឿន មានលុយកាក់បានទិញផ្ទះមួយឱ្យគាត់នៅក្រៅក្រុង ធ្វើស្រែចម្ការដាំដុះតែម្នាក់ឯង ដោយធ្វើមិត្តជាមួយនឹង “ចប” ឯខ្ញុំនិងកូនៗ រស់នៅជាមួយអឿន នៅផ្ទះវីឡា នៅផ្លូវភ្លោះសព្វថៃ្ង (ផ្ទះទូតគុយបា) នេះឯង រហូតដល់ថៃ្ងបែក៧៥” ។ លោក គង់ សុភី ដែលត្រូវជាប្អូនប្រុស របស់លោក គង់ សំអឿន ក៏បាននិយាយបន្ថែមទៀតថា “បងប្រុសជាបុរសសុភាពណាស់ នៅខាងក្រៅ មិនដូចជានៅក្នុងកុន ដែលទស្សនិកជនឃើញថា គាត់ “ខិល” ចំណាប់នោះទេ ។ គាត់ជាមនុស្សតិចមាត់តិចក តែស្រឡាញ់ប្អូនៗ និងចូលចិត្តក្មេង ។ ពេលគាត់ទៅសម្តែងនៅជនបទឆា្ងយៗ គាត់តែងចូលផ្សារដូរលុយរាយដើម្បីចែកឱ្យក្មេងៗ កូនចៅ អ្នកភូមិពេល ដែលមកចោមរោមមើល ។ ពេលគាត់ផាត់មុខ មានក្មេងៗមករោមជុំ គាត់តែងលើកក្មេងណា ដែលតូចជាងគេមកដាក់លើភ្លៅបណ្តើរ ផាត់មុខបណ្តើរ ។ គាត់មិនដែលសម្តែងកិរិយា ឱ្យឃើញនូវការស្អប់ខ្ពើម ឬ ខ្លាចប្រឡាក់ និងដៃជើង របស់ពួកក្មេង ដែលកខ្វក់នោះឡើយ ។ ចាស់ទុំជិតខាងក៏ដូច្នេះ ស្រឡាញ់ចូលចិត្តគាត់គ្រប់ៗគ្នា ។ ចរិត របស់គាត់គោរពចាស់ ស្រឡាញ់ក្មេង ព្រោះគាត់ក៏គ្មានកូន ។ ប្រពន្ធមិនរៀបការ របស់គាត់ គឺ បង រ៉េន គាត់ស្រឡាញ់ថែរក្សា ពួកខ្ញុំជាប្អូនៗណាស់ ហើយក៏មិនដែលប្រច័ណ្ឌហួងហែងបងប្រុសទាល់តែសោះ ។ ប្តីទៅណាក៏ទៅៗ ប្រពន្ធនៅផ្ទះថែប្អូនៗ មើលថែម្តាយក្មេក ដូចជាភរិយាពេញច្បាប់ដទៃដែរ ដោយសារតែទឹកចិត្តដ៏ប្រពៃនេះហើយ ទើបបងអឿនគាត់មិនដាច់ចិត្ត ចេះតែរស់នៅជាមួយរហូត ទោះជាមានខិលខូចខាងក្រៅខ្លះ ក៏គាត់មិនចោល ប្រពន្ធដ៏ល្អនេះដែរ ។ បងអឿនគាត់ចាប់ល្បីខ្លាំងពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ តែម្តង ។ គាត់បានទៅចូលរួមក្នុងមហោស្រពភាពយន្ត ភូមិភាគអាស៊ី នៅហុងកុង សាំងហ្គាពួរ និងទីក្រុងបាងកក ។ កាលនោះទៅជាក្រុមដោយមាន សមាជិក៦នាក់ គឺបងគង់ សំអឿន, បង គង់ សំអាត, លោកជា យុទ្ធថន, លោកណុប ណែម, អ្នកស្រី គឹម ណូវ៉ា និងអ្នកស្រី សោម វណ្ណសូដានី ។ គ្រប់ប្រទេសគឺសុទ្ធតែបានទទួលពានរង្វាន់ទាំងអស់ ។ ចន្លោះពេលនោះដែរ បងអឿនបានទៅថតខ្សែភាពយន្តឱ្យលោក លី ប៊ុនយីម ដែលថតនៅប្រទេស ទាំងបី ហុងកុង ថៃ និងខ្មែរ គឺ រឿង “ឯណាប្រពន្ធខ្ញុំ?” តួស្រីគឺអ្នកស្រី វីរៈតារា អតីតៈភរិយាលោក លី ប៊ុនយីម ។ កាលណោះបងប្រុសបានចងមិត្ត ជាមួយតារាឯក ក្នុងក្រុមហ៊ុនសាវប្រាឌ័រ មានលោក ជាង តាវវ៉េ, ទីលុង, ឈិន ក្វាន់ថៃ ជាដើម ។ លោកគង់ សុភី បានបង្ហាញការសោកស្តាយថា “ប្រសិនបើបងប្រុសខ្ញុំ កុំគិតគ្រួសារពេក កុំស្រឡាញ់បងប្អូនពេក ម្ល៉េះគាត់មិនស្លាប់ទេ ព្រោះនៅឆ្នាំ១៩៧៥ គាត់បានទទួលកុងត្រាថតបីរឿង ជាមួយក្រុមហ៊ុនបរទេស ហើយគេបានបង្ខំ ឱ្យគាត់ទៅក្នុងពេលឆាប់ៗ ដើម្បីចាប់ផ្តើមថតនៅ ប្រទេសថៃ, តែដោយបងប្រុសខ្ញុំគិតថា ទៅម្តងនេះរយៈពេលយូរនៅរង់ចាំជួបជុំគ្រួសារនៅភ្នំពេញរហូតដល់ ចូលឆ្នាំខ្មែរហើយសិនសឹមទៅ…។ ដឹងអីព្រឹត្តិការណ៍១៧មេសា បានធ្វើឱ្យគម្រោងការនោះ ត្រូវរលាយ ហើយបងប្រុសត្រូវបាត់បង់ជីវិត យ៉ាងខ្លោចផ្សាទៀត ។ ខ្ញុំនៅចាំបានថា គ្រួសារខ្ញុំទាំងអស់ត្រូវគេជម្លៀស ឱ្យចេញទៅតាមផ្លូវតាខ្មៅស្អាង ព្រែកតូច ។ បងអឿនខ្ញុំស្លៀកខោចែវ ពាក់អាវយឺត បង់កក្រមាមួយ ពាក់ស្បែកជើងផ្ទាត់រុញឡានចេញទៅ ។ បងគង់ ឡុច មានប្រពន្ធកូនខ្ចី, បងគង់ ចន្ថា មានប្រពន្ធកូនកាត់បារាំង កូនបីនាក់ ។ តាមផ្លូវបងអឿនខំលាក់មុខដែរ តែទៅដល់ណាក៏គេស្គាល់ ។ យើងទៅរស់នៅស្រុកស្អាងព្រែកតូចរយៈពេលប្រហែលពីរខែ គេ (ខ្មែរក្រហម) យកបងអឿនទៅ ។ ខ្ញុំចាំបានថា ថៃ្ងនោះម៉ែ និងបងរ៉េនប្រពន្ធបងអឿន នាំគ្នាទៅគក់ខោអាវនៅមាត់ទន្លេ ។ ខ្ញុំលីងពោត ដាក់ស្ករឱ្យបងហូប ។ បងអឿនកំពុងអង្គុយហូបពោតលីង ឪពុកខ្ញុំអង្គុយជក់បារីនៅក្បែរនោះ ស្រាប់តែមានពួកយោធាអាវខ្មៅពីរនាក់ជិះម៉ូតូសេអិល ចូលមកប្រាប់ថា “គណៈតំបន់សុំជួប មិត្តអឿនជាប្រញាប់” បងអឿន ខ្លួនទទេទាញអាវយឺត ហើយលាឪពុកខ្ញុំ អង្អែលក្បាលខ្ញុំ ជាចុងក្រោយក៏ឡើងម៉ូតូ សេអិល ពីក្រោយអ្នកឌុប ។ អាម្នាក់ទៀតកាន់កាំភ្លើងអង្គុយជាប់ពីក្រោយ ។ តាំងពីថៃ្ងនោះមក បងប្រុសខ្ញុំ ក៏បាត់ស្រមោលលែងឃើញត្រឡប់មកផ្ទះ។ ក្រោយមក ឮគេលួចប្រាប់ថា គាត់ត្រូវគេបណ្តើរមកនៅម្តុំកោះគ ហើយប្រហែលជាគាត់ត្រូវស្លាប់ នៅទីនោះ។ ម្តាយខ្ញុំរីងរៃ ដើររកកូនដូចមនុស្សឆ្កួត ។ បងប្រុសខ្ញុំទាំងបីនាំគ្នារត់ទៅខេត្តកំពង់ធំ ហើយត្រូវបែកគ្នាអស់ ។ សព្វថៃ្ងខ្ញុំនៅសល់តែបងប្រុសម្នាក់គត់ ដែលភៀសខ្លួនរួច ទៅកាណាដា ឯបងអាត បងភ័ណ ត្រូវស្លាប់នៅកំពង់ធំ បងចន្ថាទាំងប្រពន្ធ ត្រូវស្លាប់នៅភ្នំលាជ ។ ជីវិតគ្រួសារខ្ញុំ ដែលសុទ្ធតែជាតារាភាពយន្ត បានឆ្លងកាត់ ជីវិតឈឺចាប់ព្រាត់ប្រាសចម្លែកខុសគេ ។ ខ្ញុំស្អប់ព្រឹតិ្តការណ៍១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ណាស់ ព្រោះខ្ញុំបាត់បង់នូវអ្វីៗទាំងអស់ ដែលខ្ញុំត្រូវមាន បាត់បង់លំនឹងផ្លូវចិត្ត ដោយការស្រណោះអាល័យ បងៗ ដែលជាតារាដ៏ភ្លឺចិញ្ចាច នៃពិភពសិល្បៈភាពយន្តខ្មែរ ប្រសិនបើពួកគាត់នៅរស់ ម្ល៉េះអាចជួយខ្មែរផ្នែកវិស័យនេះឱ្យបានល្អប្រសើរឡើង មួយចំណែកថែមទៀត ៕

ភ្លាត្រីអណ្តែង

១- ត្រីអណ្តែង១ក្បាល ៣០០ក្រាម, ដើមខ្ទឹមហាន៉ទទឹងស្តើងៗ ២ដើម, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ 
១ស្លាបព្រាបាយ, រំដេងហាន់ល្អិត 
១ស្លាបព្រាកាហ្វេ, ស្លឹកជីអង្កាម 
១/២ចានចង្កឹះ, ស្លឹកក្រូចសើចហាន់ល្អិត 
២ស្លាបព្រាកាហ្វេ, អង្ករលីងបុកអោយល្អិត 
២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ 
១ស្លាបព្រាកាហ្វេ, ទឹកត្រី 
២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ 
២-៣ស្លាបព្រាបាយ

២- កោសរំអិលត្រី រួចវះពោះលាងអោយស្អាត យកទៅអាំងអោយឆ្អិនល្មម ហើយបេះយកឆ្អឹងចេញរួចចញ្រ្ចាំងតិចៗ 

៣-  ប្រឡាក់សាច់ត្រី ដែលរួមនេះជាមួយ អង្ករលីង ម្ទេសម៉ដ្ឋ រំដេង ដើមខ្ទឹម និងស្លឹកក្រូចសើច

៤​-  ថែមទឹកត្រី ទឹកក្រូចឆ្មារ ហើយរោយស្លឹកជីអង្កាម ភ្លក្សអោយល្មមតាមត្រូវការ ទទួលទានជាមួយនឹងអន្ទក់ខ្ចី ដូចជាស្ពៃក្តោប សណ្តែកកួរ និងស្លឹកជីនាងវង ។