ភ្នំពេញៈ វិស័យទេសចរណ៍ឯកជនរបស់កម្ពុជាបានសម្តែងក្តីបារម្ភខ្លាំងចំពោះគោលនយោបាយថ្មីរបស់រដ្ឋាភិបាលវៀតណាមដែលលើកលែងទិដ្ឋាការសម្រាប់ទេសចរលោកខាងលិចដើម្បីជួយស្តារឧស្សាហកម្មទេសចរណ៍ដែលបានធ្លាក់ចុះខ្លាំងនាពេលថ្មីៗដោយបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចរបស់ខ្លួន។
វៀតណាមបានបង្កើតមូលនិធិទេសចរណ៍ ១០០ លានដុល្លារដើម្បីលើកកម្ពស់ភាពទាក់ទាញរបស់ប្រទេសនេះក្នុងគោលបំណងបង្កើនចំនួនភ្ញៀវទេសចរឡើងវិញ។ នេះបើតាមព័ត៌មាន Bloomberg។
យោងតាមសារព័ត៌មានវៀតណាម ពលរដ្ឋមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី នឹងទទួលបានការលើកលែងទិដ្ឋាការសម្រាប់ការស្នាក់នៅដែលមានរយៈពេលតិចជាង ១៥ ថ្ងៃនៅប្រទេសវៀតណាម។ គោលនយោបាយនេះ នឹងមានសុពលភាពរយៈពេល១ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដា និងបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៦។
លោក Nguyen Van Tuan ប្រធានរដ្ឋបាលទេសចរណ៍វៀតណាម បានឲ្យដឹងក្នុងបទសម្ភាសមួយនៅទីក្រុងហាណូយកាលពីថ្ងៃពុធថា៖ «ការទទួលបានទិដ្ឋាការកំពុងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសវៀតណាមក្នុងការទាក់ទាញភ្ញៀវទេសចរ»។
លោកបានបន្តថា៖«ដំណើរការដាក់ពាក្យស្នើសុំទិដ្ឋាការមានភាពកាន់តែងាយស្រួល ឆាប់រហ័ស និងមានផាសុកភាពនៅតាមប្រទេសផ្សេងៗក្នុងតំបន់នេះ»។
ភ្ញៀវទេសចរប្រមាណ ៣,៣ លាននាក់បានមកទស្សនានៅប្រទេសវៀតណាមគិតត្រឹមខែឧសភា ពោលគឺធ្លាក់ចុះ១៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារទេសចរណ៍វិស័យឯកជន-រដ្ឋាភិបាលបានសម្តែងក្តីបារម្ភថា នឹងមានផលប៉ះពាល់ខ្លាំងលើឧស្សាហកម្មទេសចរណ៍កម្ពុជា ដែលទាមទារឲ្យភាគីពាក់ព័ន្ធ ជាពិសេស រដ្ឋាភិបាលចាំបាច់ត្រូវចាត់វិធានការបន្ថែមទៀតដើម្បីផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃដើម្បីចៀសវាងការបាត់បង់ភ្ញៀវទេសចរ។
លោកបានបន្តថា៖ «ត្រូវហើយពិតជាបារម្ភខ្លាំង។ ចំពោះទស្សនៈខ្ញុំផ្ទាល់ វាជាពេលដ៏ត្រឹមត្រូវសម្រាប់រដ្ឋាភិបាលបត់បែន ដោយសារវិស័យឯកជនរបស់យើងបានលើកឡើងពីបញ្ហាមួយចំនួនចំពោះការបញ្ចុះតម្លៃទិដ្ឋាការ ឬលើកលែងទិដ្ឋាការនេះ»។
លោក ហូ វណ្ឌី បានបន្តថា៖ «ក្រសួងពាក់ព័ន្ធផ្សេងទៀត គប្បីពិចារណាដើម្បីកែប្រែបញ្ហានេះ បើយើងមានបំណងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀតឲ្យមកទស្សនាកម្ពុជា ហើយបន្តរក្សាកំណើននិងការអភិវឌ្ឍដើម្បីជំរុញសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា»។
លោក ឡាវ ហេង នាយកក្រុមហ៊ុន VLK Royal ដែលជាប្រតិបត្តិករទេសចរណ៍មួយក្នុងចំណោមប្រត្តិបត្តិករទេសចរណ៍នាំមុខនៅកម្ពុជាក៏លើកឡើងដូចគ្នានេះដែរដោយជំរុញឲ្យរដ្ឋាភិបាលលើកកម្ពស់សេវាកម្មក្នុងស្រុកឲ្យបានល្អ។
លោកបន្តថា៖ «ទន្ទឹមនឹងនោះដែរ ការធ្លាក់ចុះឧស្សាហកម្មទេសចរណ៍ទៅប្រទេសជិតខាងផ្សេងទៀត កម្ពុជាចាំបាច់ត្រូវលើកកម្ពស់សេវាកម្មទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសបន្ថែមទៀត»។
លោកបន្ថែមថា៖ «ក្នុងខែនេះ ការមកដល់របស់ភ្ញៀវទេសចរនៅប្រទេសវៀតណាម បានធ្លាក់ចុះខ្លាំងក្នុងចន្លោះពី ៣០ ទៅ ៤០ ភាគរយនៅរដូវមិនសូវសម្បូរភ្ញៀវទេសចរ»។
លោកបន្តទៀតថា៖ «យើងមិនសូវមានជើងហោះហើរត្រង់ច្រើនទេ ដូច្នេះស្ថានភាពនេះ នឹងប៉ះពាល់យើងច្រើន។ តាមទស្សនៈរបស់ខ្ញុំ អ្វីដែលសំខាន់នោះគឺត្រូវសាកសួរថាតើយើងផ្តល់សេវា និងទទួលភ្ញៀវទេសចរបានកាន់តែប្រសើរហើយឬនៅ? ដោយសារសេវាកម្មភាគច្រើនផ្តោតលើភ្ញៀវទេសចរ»។
លោកបន្តថា ភាពរញ៉េរញ៉ៃ និងការគ្មានសណ្តាប់ធ្នាប់នៅតាមច្រកព្រំដែនអន្តរជាតិសំខាន់ៗទាំងពីរ គឺច្រកប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ និងច្រកបាវិតក្នុងខេត្តស្វាយរៀង ចាំបាច់ត្រូវកែលម្អ។
លោកបញ្ជាក់ថា៖ «បើអ្នកក្រឡេកមើលច្រកព្រំដែនអន្តរជាតិសំខាន់របស់យើងទាំងពីរនេះ ប៉ោយប៉ែត និងបាវិត ឬច្រកព្រំដែនផ្សេងទៀត អាជ្ញាធររបស់យើង ពុំបានផ្តល់ ឬកំណត់ទីតាំង ឬជួរដើម្បីសម្រួលដល់ក្រុមភ្ញៀវទេសចរទេ មានការសុំលុយពីភ្ញៀវ ហើយមានភាពរញ៉េរញ៉ៃខ្លាំង ដូច្នេះតើយើងអាចទាក់ទាញភ្ញៀវទេសចរទាំងនោះឲ្យមកទស្សនាប្រទេសរបស់យើងដោយរបៀបណា?»។
លោកបានបន្តទៀតថា៖ «បើទោះជាក្រសួងទេសចរណ៍ និងវិស័យឯកជន បាននិងកំពុងសហការគ្នាដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្តី ក៏អាជ្ញាធរក្នុងស្រុក បានបង្កបញ្ហាចំពោះភ្ញៀវទេសចរ តើវាកើតឡើងយ៉ាងដូចម្តេច? បើយើងសហការគ្នាលើកកម្ពស់សេវាកម្ម និងមានភាពរាក់ទាក់ថែមទៀតនោះ យើងនឹងអាចយកឈ្នះប្រទេសទាំងនោះបាន ដោយសារយើងមានប្រាសាទបុរាណច្រើន ខណៈប្រទេសផ្សេងទៀតពុំមានដូចយើង»។
ថ្មីៗនេះកម្ពុជាគ្រាន់តែអនុវត្តការលើកលែងទិដ្ឋាការជាមួយប្រទេសជាសមាជិកអាស៊ានរបស់ខ្លួនតែប៉ុណ្ណោះ។
ប្រទេសវៀតណាម បានលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរមកពីរុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដាណឺម៉ាក ន័រវែស ស៊ុយអែត និងហ្វាំងឡង់ ចាប់ពីឆ្នាំនេះដល់ឆ្នាំ ២០១៩។
ទិន្នន័យពីក្រសួងទេសចរណ៍បានបង្ហាញថា ការមកដល់របស់ភ្ញៀវទេសចរពីតំបន់អឺរ៉ុបស្មើនឹង ១៨,៦ ភាគរយនៃការមកដល់របស់ភ្ញៀវទេសចរសរុបនៅកម្ពុជា ដោយបានកើនឡើងដល់ ៧១ ០៤៤ នាក់ គឺធ្លាក់ចុះ ៦,៩ ភាគរយនៅត្រីមាសទីមួយ ខណៈការមកដល់របស់ភ្ញៀវទេសចរពីតំបន់អាស៊ីប៉ាស៊ីហ្វិកស្មើនឹង ៧៣ ភាគរយ ដល់ ៩៥៥ ៨៣៩ នាក់ កើនឡើង៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ប្រភពៈ ភ្នុំពេញប៉ុស្ដ៍
ដោយៈ ម៉ៃ គុណមករា

No comments:
Post a Comment