ជាទូទៅនៅទីណា ក៏ដូចទីណាដែរប្រភេទមនុស្សជាអ្នកជ្រើសរើសគេមកធ្វើការដូចជាចៅហ្វាយ ឬអ្នកគ្រប់គ្រង និងអ្នកក្រោមបង្គាប់ ឬបុគ្លិកបម្រើការងារនៅតាមបណ្តាក្រុមហ៊ុនឯកជន តែងតែត្រូវបានគេចែកចេញជា២ជំពូក។ នៅទីនេះ យើងសូមលើកយក ជំពូកអ្នកគ្រប់គ្រង ឬចៅហ្វាយនាយមកអធិប្បាយ ដើម្បីគ្រាន់ជាពិចារណាខ្លះៗ។ អ្នកគ្រប់គ្រង ឬចៅហ្វាយនាយខ្លះ កម្រ នឹងមើលឃើញពីគុណសម្បត្តិ អ្នក ក្រោមបង្គាប់ណាស់។ គែគាត់ មិនងាយដំឡើងប្រាក់ខែ ឬប្រាក់ឈ្នួលប្រចាំថ្ងៃឲ្យបុគ្គលិករបស់គាតត់ទេ។ គាត់តែងតែ រង់ចាំមើលជាមុនសិនថា តើបុគ្គលិកម្នាក់នេះ ឬម្នាក់ណានោះ មានការខិតខំ ឬប្រឹងប្រែងធ្វើការទេ ។
ប្រសិនបើអ្នកក្រោមបង្គាប់ ខិតខំធ្វើការដោយមិនចាំបាច់មានការដាស់តឿននោះ ឬទាល់តែមានការតវ៉ា សុំឲ្យដំឡើងប្រាក់ឈ្នួល ឬកាសុំលាឈប់ពីអ្នកក្រោមបង្គាប់ ទើបគាត់សម្រេចចិត្តដំឡើងប្រាក់ខែ ឬប្រាក់ឈ្នួលឲ្យ។ ចៅហ្វាយនាយ ឬអ្នកគ្រប់គ្រងមួយជំពូកទៀត គាត់មិនសូវគិតប៉ុន្មានទេ ទោះអ្នកនោះខិតខំធ្វើការ ដោយយកចិត្តទុកដាក់ ឬមិនយកចិត្តទុកដាក់ក្តី ក៏គាត់នៅតែលើកទឹកចិត្តបុគ្គលិកនោះ ឲ្យខិតខំធ្វើការតាមរយៈការដំឡើងប្រាក់ឈ្នួលជាមុន។ ប៉ុន្តែ នៅពេលដែលគាត់ដំឡើងប្រាក់ឈ្នួលរួចហើយ បុគ្គលនោះ នៅតែ មិនខិតខំធ្វើការបម្រើអង្គភាពទៀត នៅគាត់នឹងមានវិធានការថ្មី ដោយការព្រមានដកប្រាក់ខែវិញ ឬបណ្តេញចេញពីការងារតែម្តង។ ដូច្នេះ ក្នុងនាមអ្នកជាមនុស្ស ដែលត្រូវបានគេជ្រើសរើស ឬជាអ្នកជ្រើសរើសគេ តើអ្នកគួរតែធ្វើជាមនុស្សជំពូកណា?។
មួយវិញទៀត ចំពោះមនុស្ស ដែលត្រូវគេជ្រើសរើស ឬជាអ្នកធ្វើការឲ្យគេក៏មានពីរជំពូកដូចគ្នាដែរ។ បុគ្គលខ្លះ មិនព្រមខិតខំធ្វើការទេ ដោយរង់ចាំការដំឡើងប្រាក់ខែ ឬប្រាក់ឈ្នួលជាមុន ទើបខិតខំធ្វើការ ឬបើមិនដូច្នបេះទេ គេនឹងធ្វើការតវ៉ា ដើម្បីគំរាមឈប់ពីការងារដោយខ្លួន ដើម្បីទទួលបានការដំឡើងប្រាក់ខែខ្ពស់។ ប៉ុន្តែ មានបុគ្គលខ្លះ មិនដូច្នេះទេ។ គាត់មិនចាំបាច់រង់ចាំ រហូតដល់មានការដំឡើងប្រាក់ជាមុន ទើបខំធ្វើការឡើយ។ ផ្ទុយទៅវិញ គេបែរជាខិតខំធ្វើការ ដោយមិនខ្វល់អ្វីទំាងអស់ ទោះបីគ្មានការកោតសរសើរ ឬលើកទឹកចិត្តពីមេដឹកនាំឡើយ។ បន្ទាប់ មកនៅពេលចៅហ្វាយ ឬអ្នកគ្រប់គ្រងមើលឃើញពីការងាររបស់គេ ចៅហ្វាយនាយរបស់គេ ក៏ដំឡើងប្រាក់ឈ្នួល ឬប្រាក់ខែទៅតាមអ្វី ដែលគេបានខិតខំ។
ដូច្នេះ ក្នុងនាមអ្នកជាមនុស្ស ដែលត្រូវបានគេជ្រើសរើស ឬជាអ្នកជ្រើសរើសគេមកធ្វើការ តើអ្នកគួរគិត ឬធ្វើរបៀបណា???។
No comments:
Post a Comment