Wednesday, December 23, 2015

វិធីសាស្ត្រធ្វើឲ្យគូស្នេហ៍របស់អ្នក​ស្តាប់​អ្នក

អ្វីដែល​សំខាន់ចំពោះសេចក្តីស្នេហា គឺ​ស្វាមីភរិយា​ចេះយល់ចិត្តគ្នា​ទៅវិញទៅ​មក។ ប្រសិនបើ​មានវត្តមាន​ចំណុចនេះ​នៅក្នុង​សេចក្តីស្នេហា គូស្នេហ៏ទាំងពីរ ​អាច​ជំនះរាល់​ឧបសគ្គ​គ្រប់​យ៉ាងបាន។ គូស្វាមីភរិយា​គួរតែចេះ​ផ្តល់ពេលវេលា និងសេរីភាព​ឲ្យគ្នា​ទៅវិញទៅមក ហើយពួកគេ​ក៏គោរពគ្នា​ទៅវិញទៅមក​ផងដែរ។ អ្វីដែល​សំខាន់អ្នកទាំងពីរគួរ​ស្តាប់ពីគ្នា នៅពេល​ភាគីម្ខាង​និយាយ ឬចែករំលែក​ព័ត៌មាន។

ប្រសិនបើទម្លាប់​នេះអវត្តមាន​នៅក្នុងសេចក្តីស្នេហា​របស់អ្នក ​មិន​យូរមិនឆាប់វាអាចបណ្តាល​ឲ្យស្នេហាបែកបាក់។ ក្តីស្រឡាញ់​ដែលផ្តល់ឲ្យ​មនុស្សម្នាក់​ពិតជាមិនទាន់​គ្រប់គ្រាន់​ទេ គាត់​គួរតែ​យកចិត្តទុកដាក់​លើការ​សន្ទនា និង​គំនិត​របស់អ្នក​ផងដែរ។

ខាងក្រោមនេះជាគំនិតមួយចំនួន​ដើម្បីធ្វើឲ្យគូស្នេហ៏​របស់អ្នក​ស្តាប់រាល់ពេល​ដែល​អ្នក​និយាយ។ ប្រសិនបើ​អ្នកអនុវត្ត​តាមដំបូន្មាន​ស្នេហាទាំង​នេះ អ្នកទាំង ពីរនឹង​ស្រឡាញ់​គ្នា​ជារៀង​រហូត។ ម្យ៉ាងវិញ​ទៀត នៅពេលកំពុង​និយាយជាមួយគូស្នេហ៏ អ្នកគួរចៀសវាង​ការប្រើ​សម្តីមិន​សមរម្យ បើមិន​ដូច្នោះទេ ចំណុច​ដែលអ្នក​ចង់ប្រាប់​ដល់គាត់​នឹងទុក​ជាអាសារបង់។ ត្រូវយកចិត្តទុកដាក់​ចំពោះអ្វីដែល​គាត់និយាយ​ផងដែរ និងនៅ​ពេលអ្នក​និយាយតបទៅ​វិញ ជ្រើសរើស​ចម្លើយដ៏ឆ្លាតវៃ​និយាយ​ឲ្យគាត់ស្តាប់។

វិធីធ្វើឲ្យគូស្នេហ៏​របស់អ្នក​ស្តាប់អ្នក៖

និយាយ​ចំណុចសំខាន់
ប្រសិនបើអ្នក​ចង់ឲ្យគូស្នេហ៏​របស់អ្នក​បានលឺអ្វីដែល​អ្នកនិយាយ​ចេញមក ហើយប្រសិនបើគាត់​មានទម្លាប់​មួយចូលចិត្តនិយាយ​កាត់សម្តី អ្នកត្រូវ​និយាយ​​តែចំណុច​សំខាន់​ចេញ​មក​ដើម្បីឲ្យគេ​ចាប់អារម្មណ៍។ ពាក្យសម្តីសន្ទនា​ជាមួយគាត់​ត្រួវ​តែច្បាស់ និង​ម៉ឺងម៉ាត់។

អ្នកត្រូវ​និយាយយឺតៗ
អ្នកត្រូវ​និយាយយឺតៗ​ទៅកាន់គាត់ ប្រសិនបើអ្នក​ពិតជាចង់​ឲ្យគាត់ស្តាប់​រាល់អ្វី​ដែល​អ្នកនិយាយ។ ដូច្នេះ ឲ្យគាត់​អង្គុយចុះ ហើយនិយាយ​រឿងក្នុងចិត្ត​របស់អ្នក​ប្រាប់​ដល់គាត់។

ចំណុចវិជ្ជមាន និងអវិជ្ជមាន​ត្រូវមានសមតុល្យ
ដើម្បីធ្វើឲ្យគូស្នេហ៏​អ្នកស្តាប់ និងយកចិត្តទុកដាក់​លើពាក្យសម្តី​ដែលនិយាយ​ចេញពីមាត់​របស់អ្នក ត្រូវប្រាកដ​ថា រាល់ពាក្យសម្តី​ដែលអ្នក​និយាយ​មានចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​ស្មើគ្នា។ មែន​ហើយ ជម្លោះ និងការមិន​ឯកភាព​នឹងកើតមាន​ឡើង ដូច្នេះត្រូវ​ចេះរៀបចំ​ចម្លើយ​ឲ្យបានល្អ។

កុំចោទប្រកាន់ ឬបន្ទោស
មិនថាពេលណាអ្នក​និយាយជាមួយដៃគូរបស់អ្នក ហើយប្រសិនបើ​អ្នកចង់​ឲ្យគាត់​ស្តាប់​អ្នក ត្រូវប្រាកដ​ថា អ្នកត្រូវលះបង់​ការស្តីប​ន្ទោស និង​ចោទប្រកាន់។ ត្រូវ​និយាយ​ដោយ​ភាព​អត់ធ្មត់៕
ប្រភពៈ មង្គលការ

Thursday, December 17, 2015

អ្វីជាភាពខុសគ្នារវាង គេស្រលាញ់ និង ស្រលាញ់គេ ?

ការស្រលាញ់​ របស់មនុស្សមាន ២ ប្រភេទខុសគ្នាគឺ គេស្រលាញ់ និង ស្រលាញ់គេ ។ តើអ្នកដឹងទេថា ការស្រលាញ់ ទាំងពីរនេះមានអ្វីខុសគ្នា ? ចំលើយនឹងបង្ហាញ នៅខាងក្រោមនេះ ៖

គេស្រលាញ់
ចំពោះមនុស្សដែលទទួលការស្រលាញ់ពីគេ ប្រហែលជាមនុស្សដែលមានសុភមង្គល ក្នុងជីវិតណាស់ ។ ប៉ុន្តែវាជាការពិត ការដែលគេស្រលាញ់អ្នកនឹងទទួលបាន ៖

  • ភាពកកក្តៅ ពីដៃគូរបស់អ្នក
  • រាល់ពេលដែលឈ្លោះប្រកែក គេតែងជាមនុស្សដែលចុះចាញ់
  • គេតែងតែព្រួយបារម្ភអ្នកគ្រប់ពេល
  • គេចាត់ទុកអ្នកជាមនុស្សដែលមានអាទិភាព 
  • គេមិនស្ទីបន្ទោសអោយអ្នកនៅពេល ដែលអ្នកធ្វើខុស តែផ្ទុយទៅវិញគេ តែលើកទោស និង អាធ្យាស្រ័យអោយអ្នក ដោយស្នាមញញឹម
ស្រលាញ់គេ
តើអ្វីទៅដែលហៅថា ការស្រលាញ់គេ ?
ការស្រលាញ់គេ អ្នកត្រូវលះបង់រឿងជាច្រើនដើម្បីគេ ។ ពេលខ្លះការលះបង់របស់អ្នក មិនទទួលបានផ្លែផ្កាទេ ថែមទាំងធ្វើអោយអ្នក ហត់នឿយក្នុងជីវិតទៀតផង ។
  • អ្នកត្រូវព្យាយាមអត់ធ្មត់រាល់ទង្វើរដែលគេធ្វើមកលើអ្នក ព្រោះអ្នកស្រលាញ់គេតែម្ខាង
  • រាល់ពេលដែលអ្នកមានរឿងទាស់សំដីគ្នា អ្នកត្រូវចុះចាញ់ ហើយត្រូវប្រើពាក្យសុំទោស ទោះតែអ្នកមិនមែនជាអ្នកខុសក៏ដោយ
  • អ្នកត្រូវតែជាសំរបតាមគេ ទោះតែរឿងមួយចំនួន អ្នកមិនចូលចិត្តក៏ដោយ
  • ទោះពេលខ្លះអ្នក​មិនចង់អោយគេ ចេញទៅក្រៅជាមួយមិត្តភក្តិរបស់គេ ក៏ដោយ ក៏អ្នកត្រូវតែបង្ខំចិត្ត អោយគេទៅ ព្រោះអ្នកដឹងយ៉ាងច្បាស់ថា ទោះតែអ្នកឃាត់ក៏គេមិនស្តាប់អ្នកដែរ
  • អ្នកត្រូវញញឹមទទួល រាល់ពាក្យកុហករបស់គេ
ដូច្នេះប្រសិនបើអ្នក យល់ថាការស្រលាញ់របស់អ្នក ហាក់បីដូចជាហត់នឿខ្លាំងណាស់ អ្នកគួរតែបោះបង់ស្នេហាមួយនេះចោលទៅ ។ ហើយរងចាំទទួលស្នេហាមួយដែល គេស្រលាញ់អ្នកខ្លាំង រឺស្នេហាដែលមានការស្រលាញ់ទៅ ស្រលាញ់មក ។ ជូនពរអ្នកទាំងអស់គ្នា ជួបស្នេហាដែល ពោរពេញដោយ សុភមង្គល និង ភាពកក់ក្តៅ ៕
ប្រភពៈ bektleay

រឿងរ៉ាវ​១០យ៉ាង​ ​ដែល​គូស្នេហ៍​​គួរ​ធ្វើ​​​ មុន​ពេល​ចូល​​រោង​ការ

ការ​ស្វែង​រក​​ដៃ​គូ​អនាគត​​ប្ដី​ប្រពន្ធ​​​សម្រាប់​សាង​​គ្រួសារ​ថ្មី​មួយ ​គឺ​ជា​ការ​លំបាក​​​ ព្រោះ​​គ្រប់​គ្នា​ត្រូវ​​ចំណាយ​ពេល​វេលា​ច្រើន​ខែ ច្រើន​ឆ្នាំ ​ក្នុង​ការ​ពិសោធន៍​​ចិត្ត​​ ស្វែង​យល់​ពី​គ្នា​ឲ្យ​​បាន​ច្រើន​។ ​លុះ​ពេល​​អ្នក​ដាក់​ចិត្ត​ ដាក់​កាយ ​​ស្រលាញ់​មែន​ទែន​ហើយ​នោះ​ អ្នក​គួរ​យល់​ដឹង​ពី​ចំណុច​ខ្លះ​ៗ​ខាង​ក្រោម មុន​​សម្រេច​ដឹក​ដៃ​គ្នា​ចូល​រោងការ។

១. រៀន​ស្វែងយល់ពី​គ្នា
​ការ​រៀន​ស្វែង​យល់​ពី​គ្នា​ ​ពិត​ជា​សំខាន់​ណាស់​​សម្រាប់គូ​អនាគត​ប្ដី​ប្រពន្ធ ព្រោះ​​វា​អាច​ឲ្យ​យើង​ស្វែង​យល់​​ច្បាស់​ពី​​​ចិត្ត​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក ចំណង​ចំណូល​ចិត្ត ​និង​ការ​ចុះ​សម្រុង​គ្នា​បាន​ប៉ុណ្ណា។ ​រឿង​ល្អ និង​រឿង​អាក្រក់​ ដែល​ធ្លាប់​បិទបាំង​​ ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​តាម​រយៈ​​សកម្មភាព​​របស់​ភាគី​ណា​មួយ​។ លើស​ពី​នេះ ​​​វា​ជា​ឱកាស​សម្រាប់​អ្នក​ទាំង​ពីរ​សាង​អនុស្សាវរីយ៍​ល្អ​ៗ​ជាមួយ​គ្នា​ថែម​ទៀត។

 


២. ​ជួប​ឪពុកម្ដាយ​​ ឬ​បងប្អូន​ទាំង​សងខាង
​ការ​នាំ​មិត្ត​ស្រី ឬ​គូ​អនាគត ទៅ​ជួប​ឪពុកម្ដាយ ​គឺ​ជា​រឿង​សំខាន់​មួយ ​ព្រោះ​អាច​ឲ្យ​​លោក​មាន​គុណ​ទាំង​ពីរ​បាន​ស្គាល់​មុខ​មាត់ ​ភាព​ថ្លៃ​ថ្នូរ ​អត្តចរិត​ឫកពា និង​ការ​និយាយ​ស្ដី​​របស់​​អនាគត​កូន​ប្រសា​ ឬចេះ​គួរ​សម​ចំពោះ​ចាស់​ទុំ​បាន​​កម្រិត​ណា ជា​ដើម។


៣. ​​ស្គាល់​មិត្តភ័ក្ដិ​គ្នា​ ទៅវិញ​ទៅមក
​អ្នក​ទាំង​ពីរត្រូវ​​រាប់​អាន​ ឬ​ស្គាល់​មិត្តភ័ក្ដិ​​ របស់​ដៃ​គូ​ខ្លួន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ ​បើ​អាច​គួរ​ចំណាយ​ពេល​វេលា​​មាន​កម្មវិធី​សប្បាយ​ៗ​ ដើរ​កម្សាន្ត​ជាមួយ​គ្នា ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ ដូច​មិត្តភ័ក្ដិ​​យើង​ដែរ។ ​អ្នក​នឹង​មិន​ឯកា ​​ក្រោយ​​រៀប​ការ​ជា​​ប្ដី​ប្រពន្ធ ទៅ​រស់​នៅ​ខាង​​ណា​មួយ។



៤. ស្វែង​យល់​គោលដៅ​ជីវិត​របស់​ដៃ​គូ
​ចំណាយ​​​ពេល​សិក្សា​ពី​​ក្ដី​សុបិន និង​ផ្លូវ​ដើរ​របស់​ដៃ​គូ​ ដើម្បី​ឲ្យ​​អ្នក​ទាំង​ពីរ​អាច​​​ដើរ​លើ​​ផ្លូវ​​នោះ​បាន​ដែរ​​ឬ​យ៉ាង​ណា​ ឬ​ត្រូវ​រៀប​គម្រោង​ដើរ​បន្ទាប់​របៀប​​ម៉េច។

៥. ​ដើរ​លំហែ​តំបន់​ឆ្ងាយ​ៗ​ជាមួយ​គ្នា
​​ការ​ដើរ​​កម្សាន្ត​ទៅ​កាន់​រមណីយដ្ឋាន​ឆ្ងាយ​ៗ​ដូច​ជា​មាត់​សមុទ្រ ​ពិត​ជា​​​​ពេល​វេលា​មួយ​​ដ៏​រ៉ូមែនទិក ​សម្រាប់​គូស្នេហ៍​សាង​ភាព​ផ្អែម​ល្ហែម ​​​​​​​ បំបាត់​ភាព​សៅហ្មង ហើយ​នាំ​មកវិញ​នូវ​តែ​ភាព​រីករាយ និង​សុភមង្គល។​

















៦. ​បង្ហាញ​ទម្លាប់​អាក្រក់​របស់​អ្នក​
​ការ​សាកល្បង​បង្ហាញ​ទម្លាប់​អាក្រក់​នេះ ​​គឺ​ដើម្បី​ឲ្យ​ដៃ​គូ​អ្នក​​ស្គាល់​ពី​ចំណុច​អវិជ្ជមាន ហើយ​​គាត់​អាច​ទទួល​យក​បាន​ដែរ​ឬទេ ​ពេល​រស់​នៅ​ជាមួយ​គ្នា​មែន​ទែន ដូច​ជា​ដេក​ស្រមុក ភើ ខាំ​ក្រចក ​ឬ​​ទម្លាប់​ដើរលេង​​យប់​ជាដើម។​

៧. ​ត្រូវ​ចេះ​ប្រើ​ពាក្យ​សុំទោស​
​ការ​ប្រើ​ពាក្យ​នេះ​​សំខាន់​ណាស់ ​ព្រោះ​មនុស្ស​ម្នាក់​ៗ​ គ្មាន​នរណា​ថា​មិន​ដែល​ប្រព្រឹត្ត​ខុស​ឡើយ ហើយ​វា​ជា​​កាយ​វិការ​មួយ​បង្ហាញ​ថា​​អ្នក​បាន​ដឹង​​កំហុស​នោះ។ សម្រាប់​បុរស​វិញ ​​ការ​ទទួល​ស្គាល់​កំហុស​មួយ​មុខ ​មិន​ទាន់​​ធ្វើ​ឲ្យ​មិត្ត​ស្រី​ស្ងប់​ចិត្ត​​បាន​ភ្លាមៗ​ទេ ​បើ​អ្នក​ចេះ​លួង​​ថែម​ទៀត​រឹត​តែ​ប្រសើរ។

៨. ឆ្លង​កាត់​ភាពលំបាក​រឿង​លុយកាក់​ជាមួយ​គ្នា
បញ្ហា​​លុយកាក់ ជា​បញ្ហា​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​បែកបាក់ ដូច្នេះ​គូ​ស្នេហ៍​ទាំង​ឡាយ​គួរ​រៀន​ឆ្លង​កាត់​ការ​លំបាក​ជាមួយ​គ្នា​ពេល​មិន​ទាន់​ចូល​រោងការ។ វា​អាច​ជា​បទ​ពិសោធន៍​មួយ ដែល​​ធ្វើ​ឲ្យ​អ្នក​ទាំង​២ អាច​មាន​លទ្ធផល​ហែល​ឆ្លង​ពេល​ជួប​បញ្ហា​នោះ​ពេល​ក្លាយ​ជា​ប្ដី​ប្រពន្ធ។

















៩. ដើរ​ផ្សារ​ ឬ​ធ្វើ​ម្ហូប​ជាមួយ​គ្នា
​បុរស​ចេះ​ដើរ​ផ្សារ​ទិញ​ឥវ៉ាន់ ឬ​ទិញ​ម្ហូប ​គឺ​គេ​មិនសូវ​ឃើញ​មាន​ច្រើន​ប៉ុន្មាន​ទេ​សម្រាប់​សង្គម​យើង តែ​បើ​គាត់​​អាច​ធ្វើ​បាន ​នារី​នោះ​នឹង​កាន់​តែ​សប្បាយ​ចិត្ត​ ទុកចិត្ត​​ ​និង​ឲ្យ​ឈ្មោះ​ប្ដី​ល្អ​មិន​ខាន ព្រោះ​​ពេល​នាង​មាន​រវល់​ នាង​​មាន​ដៃ​ជំនួស​ស្រាប់។

១០. ស្វែង​យល់​ពី​ចំណង់​ផ្លូវ​ភេទ​ទៅ​វិញ​ទៅ​មក
​​​​នៅ​ពេល​​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ ​​ចាប់ដៃ​គ្នា​ភ្លាម​​ ​ពួក​គេ​ទាំង​ពីរ​នាក់​តែង​ស្រមៃ​ដល់​រាត្រី​​ទឹក​ឃ្មុំ​ដ៏​អស្ចារ្យ​ ជាមួយ​មនុស្ស​​ដែល​ខ្លួន​ស្រលាញ់ ដូច្នេះ​​ត្រូវ​​ស្វែង​យល់​ពី​គ្នា​បន្តិច​ម្ដងៗ​​ថា​ដៃ​គូ របស់​ខ្លួន​​ចូល​ចិត្ត​​​ប៉ុណ្ណា ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា​អ្នក​ត្រូវ​ប្រឡូក​រឿង​នោះ មុន​ពេល​​រៀប​ការ​នោះ​ទេ៕
ប្រភពៈ Sabay


ក្រសួង​មហាផ្ទៃ​នឹង​ស្វែង​រក​ចាប់​ខ្លួន​អ្នក​បាញ់​ប្រហារ​លើ​បុរស​រើស​អេតចាយ

បុរស​រើស​អេតចាយ​នៅ​រាជធានី​ភ្នំពេញ ម្នាក់ ដែល​រង​ការ​បាញ់​ប្រហារ​ពី​អ្នក​បើក​រថយន្ត​ទំនើប​ម្នាក់ ហើយ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ដង្ហោយ​ហៅ​រក​យុត្តិធម៌ ដោយ​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ឆ្លើយ​តប​នឹង​ករណី​នេះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ថា​សមត្ថកិច្ច​កំពុង​ស្វែង​រក​ជន​ប្រព្រឹត្ត ទោះ​អ្នក​ប្រព្រឹត្ត​នោះ​ជា​នរណា​ក៏ដោយ។

បុរស​រើស​អេតចាយ​ដែល​រង​ការ​បាញ់​ប្រហារ​ឈ្មោះ វ៉ាន សុភា កំពុង​សម្រាក​សង្គ្រោះ​បន្ទាន់ និង​ភរិយា នៅ​ក្នុង​មន្ទីរ​​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ហៅ​ពេទ្យ​រុស្ស៊ី នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Brach Chev

​ស្រប​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​មិន​ទាន់​បាន គ្រួសារ​របស់​បុរស​ជា​អ្នក​រើស​អេតចាយ កំពុង​ជួប​បញ្ហា​យ៉ាង​ច្រើន ពីព្រោះ​គាត់​ជា​ជន​បង្គោល​រក​ប្រាក់​ទ្រទ្រង់​ជីវភាព​គ្រួសារ។
បុរស​រើស​អេតចាយ​ឈ្មោះ វ៉ាន សុភា កំពុង​ស្ថិត​សភាព​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី មាន​សភាព​ធ្ងន់ធ្ងរ កម្រើក​ខ្លួន​មិន​បាន យូរៗ​ម្ដង​លោក​ស្រែក​ដង្ហក់​ដោយ​សំឡេង​តិចៗ​ថា ឈឺៗ។ មក​ទល់​នេះ ក្រុម​គ្រូពេទ្យ​បាន​វះ​កាត់​យក​គ្រាប់​កាំភ្លើង​ចេញ​រួច​ហើយ។
​បុរស​រើស​អេតចាយ​ដែល​មាន​សម្បុរ​ខ្មៅ ស្ថិត​ក្នុង​សភាព​ស្លេកស្លាំង គេង​លើ​គ្រែ​កំពុង​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន  ប្រាប់​វិទ្យុ​អាស៊ីសេរី ទាំង​សំឡេង​ខ្សាវៗ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ថា នៅ​ពេល​នេះ​លោក​ឈឺ​ចាប់​ខ្លាំង​នៅ​កន្លែង​របួស និង​កន្លែង​វះកាត់​យក​គ្រាប់​កាំភ្លើង​ចេញ។ បុរស​ដដែល​បន្ត​ថា លោក​មិន​ដែល​ស្គាល់​ជន​បង្ក​ហេតុ​ទេ ហើយ​ក៏​មិន​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​បាញ់​ប្រហារ​លើ​រូបលោក​ដែរ។
ជនរងគ្រោះ វ៉ាន សុភា អោយ​ដឹង​ថា នៅ​យប់​កើត​ហេតុ ក្នុង​ពេល​លោក​កំពុង​រើស​អេតចាយ​ពី​គំនរ​សំរាម​នៅ​ម្ដុំ​លូ​ទឹក​ស្អុយ និង​បាន​ចត​រទេះ​អេតចាយ​នៅ​បណ្ដោយ​ផ្លូវ​នោះ ស្រាប់តែ​បុរស​ម្នាក់​ដែល​មិន​ស្គាល់​មុខ​ទាញ​កាំភ្លើង​បាញ់​លោក​ហើយ ក៏​គេច​ខ្លួន​បាត់​ស្រមោល៖ «»។
សាក្សី​នៅ​កន្លែង​កើត​ហេតុ​ឲ្យ​ដឹង​ថា មូលហេតុ​បណ្ដាល​ឲ្យ​មាន​ការ​បាញ់​ប្រហារ​នេះ ព្រោះ​បុរស​ជា​អ្នក​រើស​អេតចាយ ឈប់​រទេះ​ធ្វើ​អោយ​ទើស​ផ្លូវ​ធ្វើ​ចរាចរណ៍​របស់​បុរស​ជិះ​ឡាន​ទំនើប​នៅ​យប់​កើត​ហេតុ​នោះ។
ផ្ទះ​ជួល​របស់​បុរស​រើស​អេតចាយ​ដែល​រង​ការ​បាញ់​ប្រហារ​ឈ្មោះ វ៉ាន សុភា និង​ក្រុម​គ្រួសារ នៅ សង្កាត់​បឹងត្របែក ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ រូប​ថត​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Phann Yasy


 បុរស​រើស​អេតចាយ ឈ្មោះ វ៉ាន សុភា ដែល​រង​ការ​បាញ់​ប្រហារ មាន​អាយុ ៣៦​ឆ្នាំ មាន​កូន​បី​នាក់​ក្នុង​បន្ទុក និង​ជួយ​ចិញ្ចឹម​ក្មួយ​បី​នាក់​ទៀត​ត្រូវ​បុរស​ម្នាក់​ជិះ​ឡាន​ម៉ាក​ឡិចស៊ីស សេរី ៥៧០ (Lexus 570) ទាញ​កាំភ្លើង​ពី​ក្នុង​ឡាន​បាញ់​មួយ​គ្រាប់​ចំ​ចង្កេះ​ខាង​ស្ដាំ​ផ្នែក​ខាង​ក្រោយ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ នៅ​ម្ដុំ​លូ​ទឹក​ស្អុយ​ក្បែរ​គំនរ​សំរាម ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ ១០៥ កែង​ផ្លូវ​លេខ ៤៣២ សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។
ភរិយា​របស់​លោក វ៉ាន សុភា លោកស្រី សុខ ពាន ដែល​ជា​អ្នក​ដើរ​រើស​អេតចាយ​ដែរ​នោះ និង​កំពុង​ថែរក្សា​ស្វាមី​នៅ​មន្ទីរពេទ្យ រំលឹក​ប្រព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​យប់​នោះ​ថា នៅ​ពេល​លោកស្រី​ទៅ​ដល់​កន្លែង​កើត​ហេតុ ឃើញ​ប្ដី​របស់​លោកស្រី​ដេក​ដួល​លើ​ផ្លូវ​ហូរ​ឈាម​សស្រាក់៖ «»។
លោកស្រី​បន្ត​ថា ដោយសារ​ប្ដី​លោកស្រី​ជា​អ្នក​រើស​អេតចាយ គ្មាន​ឡាន​សង្គ្រោះ​បន្ទាន់​មក​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ។ លោកស្រី​ថា នៅ​ទីបំផុត ប៉ូលិស​សង្កាត់​បឹងត្របែក បាន​យក​ម៉ូតូ​ផ្ទាល់​ខ្លួន​ដឹក​ប្ដី​លោកស្រី​មក​មន្ទីរពេទ្យ។ លោកស្រី​ស្នើ​ឲ្យ​សមត្ថកិច្ច​តាម​ចាច់​ខ្លួន​បុរស​បាញ់​លើ​ប្ដី​របស់​លោកស្រី​ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ និង​ទាមទារ​ឲ្យ​ជន​ប្រព្រឹត្ត​ផ្ដល់​សំណង​មក​លោកស្រី​ឲ្យ​បាន​សមរម្យ៖ «»។
​បុរស​រើស​អេតចាយ​សព្វថ្ងៃ​មាន​កូន​បី​នាក់​ក្នុង​បន្ទុក។ កូន​ពីរ​នាក់​កំពុង​រៀន​នៅ​ថ្នាក់​បឋមសិក្សា និង​លោក​ក៏​ត្រូវ​ចិញ្ចឹម​ក្មួយ​បី​នាក់​ទៀត។ ពីរ​នាក់​ប្ដី​ប្រពន្ធ​រើស​អេតចាយ មាន​រទេះ​តែ​មួយ​ទេ ដូច្នេះ​អ្នក​ទាំង​ពីរ​ត្រូវ​ប្ដូរ​វេន​គ្នា​ចេញ​រើស​អេតចាយ។ ស្ត្រី​ជា​ប្រពន្ធ​ថា នៅ​ដើម​ខែ​ធ្នូ នេះ ប្តី​លោកស្រី​ប្រឹង​ដើរ​រើស​អេតចាយ​ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​ម្ចាស់​ផ្ទះ​ដំឡើង​ថ្លៃ​ឈ្នួល គឺ​ពី ២៥​ដុល្លារ ទៅ ៣០​ដុល្លារ។ អ្នក​ទាំង​ពី​អាច​រក​ចំណូល​ពី​របរ​នេះ​បាន​ពី ១​ម៉ឺន​រៀល ទៅ ២​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។
អ្នក​រស់​នៅ​ក្បែរ​បុរស​រើស​អេតចាយ​ដែល​រង​ការ​បាញ់​ប្រហារ គឺ​លោក ឯក សំណាង ប្រាប់​ថា អ្នក​ទាំង​ពីរ​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ជិត​ខាង ឬ​លួច​អីវ៉ាន់​របស់​អ្នក​ណា​នោះ​ទេ។ លោក​ថា ប្ដី​ប្រពន្ធ​នេះ​ក្រៅ​ពី​មាន​ជីវភាព​ក្រលំបាក ថែម​ទាំង​ឈឺ​ញឹកញាប់​ទៀត​ផង៖ «»។
ប្ដី​ប្រពន្ធ​រើស​អេតចាយ​នេះ ស្នាក់​នៅ​ក្នុង​ភូមិ​៥ ក្រុម​៣១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការមន ប្ដី​មាន​រស់​នៅ​រាជធានី​ភ្នំពេញ តាំង​ពី​ដើម​មក ចំណែក​ប្រពន្ធ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម។ នៅ​ផ្ទះ​ជួល​ដែល​ពួកគេ​រស់​នៅ​ម្ដុំ​មាត់​បឹង​ត្របែក ជា​កន្លែង​ស្តុក​ទឹក​កខ្វក់។ ទំហំ​ផ្ទះ​មាន​ជាង​បណ្ដោយ ៥​ម៉ែត្រ ទទឹង​ជាង ៣​ម៉ែត្រ សង់​ពី​ឈើ ដែល​ដំបូល និង​ជញ្ជាំង​បាំង​បិទ​ដោយ​ស័ង្កសី។ ប៉ុន្តែ​បើ​ទោះ​គ្រួសារ​កំពុង​ជួប​បញ្ហា​នេះ​ក្ដី ក៏​លោកស្រី សុខ ពាន អះអាង​ថា នៅ​តែ​ឲ្យ​កូន​លោកស្រី​ទៅ​រៀន​ជា​ធម្មតា។
អំពើ​បាញ់​ប្រហារ​លើ​បុរស​អ្នក​រើស​អេតចាយ​នៅ​ពេល​នេះ ខណៈ​ដែល​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន កំពុង​រង​គ្រោះ​ដោយ​ករណី​ឆក់​ប្លន់​ប្រដាប់​អាវុធ​ស្ទើរ​រាល់​ថ្ងៃ។  ដូច​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ មាន​ករណី​បាញ់​សម្លាប់​ឪពុក និង​កូន​រង​របួស​ធ្ងន់​ដោយសារ​រឿង​ទារ​ថ្លៃ​អំពូល​ភ្លើង​ដាក់​បំភ្លឺ​ផ្លូវ ប៉ុន្តែ​ភ្លាមៗ​នោះ​ដែរ សមត្ថកិច្ច​ចាប់​ជនសង្ស័យ ៣​នាក់ ក្នុង​នោះ​ម្នាក់​ជា​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ។
​ទាក់ទង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​នាយ​ឧត្ដមសេនីយ៍ ខៀវ សុភ័គ ថា លោក​បាន​ដឹង​រឿង​នេះ​ហើយ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ។ លោក​បន្ត​ថា ច្បាប់​មិន​លើក​លែង​ទោស​ចំពោះ​អ្នក​ប្រព្រឹត្ត​ទេ ហើយ​លោក​ថា ករណី​នេះ​គ្មាន​អ្វី​ជា​អាថ៌កំបាំង​នោះ​ទេ៖ «»។
​ទោះ​យ៉ាង​ណា​ក្តី កន្លង​មក​មាន​ករណី​ដែល​អ្នក​រង​គ្រោះ​ជា​ពលរដ្ឋ​ធម្មតា ជា​ជន​ក្រីក្រ គេ​កម្រ​ឃើញ​ទទួល​បាន​យុត្តិធម៌​ភ្លាមៗ ឬ​ពេញលេញ​ពី​សមត្ថកិច្ច​ណាស់។ ឧទាហរណ៍​ដូចជា​អតីត​អភិបាលក្រុង​បាវិត ដែល​បាន​បាញ់​រះ​លើ​កម្មករ ហើយ​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌​ខ្លះ លុះត្រាតែ​លោក​នាយករដ្ឋមន្ត្រី​ស្រែក​ហៅ​ឲ្យ​ចូល​សារភាព។ នេះ​ស​បញ្ជាក់​ថា មន្ត្រី​អនុវត្ត​ច្បាប់​ហាក់​គោរព​បុគ្គល​ជាង​គោរព​ច្បាប់។ ប៉ុន្តែ​បើ​អ្នក​គំរាម​សម្លាប់​លោក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ សុខ ទូច និង​អ្នក​គំរាម​សម្លាប់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង គេ​សង្កេត​ឃើញ​សមត្ថកិច្ច​ស្វែង​ជន​ល្មើស​បាន​លឿន៕
ប្រភពៈ RFA