ឧបករណ៍សម្រាប់អានសៀវភៅជំនាន់ថ្មី របស់ក្រុមហ៊ុន Amazon ដែលគេស្គាល់គ្រប់គ្នាថា Kindle Paperwhiteនោះ ពេលនេះវាមានតម្លៃពិសេសសម្រាប់អ្នកអានសៀវភៅអេឡិចត្រូនិចនៅលើទីផ្សារ។ យើងគួរតែអរគុណ ដែលវាបានលក់នៅលើទីផ្សារក្នុងតម្លៃត្រឹមតែ១១៩ដុល្លារ ហើយវាអាចអានបានគ្រប់ពេលវេលាគ្រប់ទីកន្លែង និងបានភ្ជាប់មកជាមួយនឹងបណ្ណាល័យអេឡិចត្រូវនិចរបស់ក្រុមហ៊ុន Amazon ផងដែរ។ ថ្មីៗនេះវាបានបំពាក់មកនូវជំនាន់ថ្មីនូវទំហំបង្រីកប្រមាណ៣០០ppiដែលអាចដំណើរការលើScreen របស់វា។
ឧបករណ៍សម្រាប់អានសៀវភៅជំនាន់ថ្មី ប្រៀបបានដូចជាយើងបានកាន់នូវប្រភេទក្រដាស់កាលពីជំនាន់មុន ដែលនេះវាក៏ល្អម្យ៉ាងសម្រាប់អ្នកអាន។ យ៉ាងណាមិញ ជំនាន់ថ្មីនេះ វាបានបំពាក់មកជាមួយនូវទំហំភិចសែលប្រមាណ300ppi ដែលវាអាចមើលឃើញច្បាស់ ទោះបីជាទំហំអក្សរតូចក៏ដោយ វានៅតែអាចឲ្យយើងអាចអានបានយ៉ាងងាយ។
ក្រៅពីលក្ខណៈពិសេសដូចមានបង្ហាញខាងលើ ជំនាន់ថ្មីនេះក៏បានបំពាក់មកជាមួយនូវប្រភេទតួអក្សថ្មី ឈ្មោះថា Bookerly ដែលក្រុមហ៊ុនបានបញ្ជាក់ថាវាអាចធ្វើឲ្យអ្នកអានងាយស្រួលក្នុងការអាន។សម្រាប់ពេលនេះឧបករណ៍សម្រាប់អានសៀវភៅរបស់ក្រុមហ៊ុន Amazon បានកំពុងនាំមុខគេចំពោះអ្នកដែលចូលចិត្តអានសៀវភៅអេឡិចត្រូនិច។ អញ្ចឹងប្រិយមិត្តនៅចាំអីទៀតសាកល្បងនឹងឧបរណ៍អានសៀវភៅជំនាន់ថ្មីរបស់ក្រុមហ៊ុន Amazon
ប្រែសម្រួលដោយៈចាន់ណា
ប្រភពៈ CoolFM1007
No comments:
Post a Comment