Wednesday, June 24, 2015

បន្ទាប់​ពីឥណ្ឌា​ឥលូវ​ការឡើង​កម្ដៅ​ខ្លាំង​បានបែរ​ទៅសម្លាប់​ប្រជាជន​ប៉ាគីស្ថាន​វិញម្ដង​

ត្រឹម​តែរយៈ​ពេល​បីថ្ងៃ​នៃការ​ឡើង​កម្ដៅ​ប្រទេស​នៅប៉ាគី​ស្ថាន​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ជិត​៧០០​នាក់​ត្រូវបាន​បាត់​បង់​ជីវិត​ ព្រោះ​តែមិន​អាច​ទ្រាំទ្រ​នឹងការ​ឡើង​កម្ដៅ​ខ្លាំង​ ។ មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​ខេត្ត​ Sindh ខេត្ត​នេះ​ត្រូវ​បាន​អាជ្ញាធរ​ដាក់​នៅ​ក្រោម​បន្ទាប់​អាសន្ន​ភា្លមៗ​ខណៈ​ដែល​អាកាស​ធាតុ​នៅតែ​បន្តក្ដៅ​មិន​ទាន់បាត់ ​។ យ៉ាង​ណាក៏​ដោយមេ​ដឹកនាំ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ក៏បាន​ជម្រុញ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ឲ្យ​មានការ​រូតរះ​ ដុសដៃ​ដុស​ជើង​ឲ្យបាន​ឆាប់​រហ័ស ​ក្នុងការ​ចូល​ទៅជួយ​សង្គ្រោះ​ប្រជាជន​រងគ្រោះ​អស់​ទាំង​នោះ​ ។




រាប់​មក​ដល់ថ្ងៃនេះ​ ការ​ឡើង​កម្ដៅ​នៅ​ប្រទេស​ប៉ាគីស្ថាន​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ចំនួន​៦៩២នាក់​ហើយ ​បើតាម​ការឲ្យ​ដឹង​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តSindh​ ។ លោក​ក៏បាន​បន្តថា ​បើតាម​ការ​ប៉ាន់​ប្រមាណ​ចំនួន​អ្នក​ស្លាប់​ក្នុងគ្រោះ​កំណាច​នេះអាច​នឹង​មាន​ការកើន​ឡើង​ ហើយភាគ​ច្រើន​ជនរង​គ្រោះ​ទាំង​នោះ​សុទ្ធតែ​ស្លាប់នៅ​ក្នុងមន្ទីរ​ពេទ្យ​ទាំងអស់ ​។


យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារពត៌មាន​AFP បាន​ប្រាប់ថា ​រាប់​ចាប់​តាំង​ពីថ្ងៃ​អង្គារ​មក​សីតុណ្ហភាព​នៅក្នុង​ខេត្ត​Sindhនេះ​ នៅតែ​រក្សា​កម្ដៅ​ថេរ​ជានិច្ច​ គឺក្ដៅ​ក្នុង​កម្រិត​៤៤.៥oC ឯណោះ​ ។ សម្រាប់​ហេតុការណ៍​ដ៏អាក្រក់​ក្នុងរយៈ​ពេលថ្មីៗ​នេះ​ ប្រទេស​ប៉ាគីស្ថាន​បានក្លាយ​ជាប្រទេស​ទីពីរហើយ​ដែល​ទទួល​រងគ្រោះ​ដោយ​សារការ​ឡើង​កម្ដៅនេះ​ ព្រោះកាល​ពីខែ​ឧសភា​កន្លងទៅ ​នៅប្រទេស​ឥណ្ឌា ​ការឡើង​កម្ដៅ​បានឆក់​យក​ជីវិត​មនុស្ស​អស់ជាង​២០០០នាក់​ឯណោះ ។ ​


គេសង្កេត​ឃើញថា​ ក្នុងឆ្នាំ​២០១៥នេះ​ការឡើង​កម្ដៅ​ក្នុងពិភព​លោក​ ពិតជានាំ​មកនូវ​មហន្តរាយ​ដល់​មនុស្ស​យ៉ាង​ប្រាកដ ​ហើយ​នៅក្នុងរយៈ​ពេលដ៏​ខ្លីខាងមុខ​ ការឡើង​កម្ដៅ​ និងបម្រែ​បម្រួល​អាកាស​ធាតុ​ភពផែន​ដីនឹង​មាន​ការឡើង​ជាងនេះ​ទៅទៀត ។​

ដោយ៖ ឈូក ស / White Lotus
ប្រភព៖ cool1007

No comments:

Post a Comment