Wednesday, June 24, 2015

តើ​មិត្ត​ពិត​ប្រាក​ដ​ និង​មិត្ត​ក្លែង​ក្លាយ​ខុស​គ្នា​ត្រង់​ណា​ខ្លះ​?​

ជីវិត​នៅ​ក្នុង​សង្គ​ម ​យើ​ង​មិន​អាច​គេច​ផុត​អំពី​ការ​រាប់​អាន​មិត្ត​ភក្ដិ​ឡើយ​។ ​ប៉ុន្តែ​អ្នក​ខ្លះ​ដែល​ចូល​មកក្នុ​​ង​ជីវិត​យើង​តែ​បន្តិច​ក៏​ចេញ​ទៅ​វិញ​ក៏​មា​ន​ ចូល​មក​ហើយ​​ភ្លឹបភ្លែត​ដូច​អំពិល​អំពែក​ក៏​មាន​ ហើយ​ខ្លះ​ក៏​ចូល​មក​រស់​នៅ​ក្នុង​ជីវិត​របស់​យើង​រហូត​ក៏​មាន​។ ​ដើម្បី​ស្វែង​រក​មិត្ត​ល្អ​ លោក​អ្នក​អាច​សិក្សា​ស្វែង​យល់​អំពី​ភាព​ខុស​ប្លែក​គ្នា​រវាង​មិត្ត​ល្អ​ និង​មិ​ត្ត​ក្លែង​ក្លាយ​ដូច​ខាង​ក្រោម​៖ ​


១.​ គាំ​ទ្រ​អ្នក​រាល់​គ្រប់​ឆន្ទៈ​នៃ​ការ​ធ្វើ​អ្វី​មួយ​
​មិត្ត​ល្អ​រ​បស់​អ្នក​ពិត​ប្រាក​ដ​នឹង​តែង​តែ​លើក​ទឹ​ក​ចិត្ត​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ទោះ​បី​ជា​ទាក់​ទង ​​នឹ​ង​ការ​សប្បាយ​រីក​រា​យ​ ផ្លាស់​ប្ដូរ​អាជីព​រ​​បស់​អ្ន​ក​ក្ដី​ មិត្ត​ល្អ​តែង​តែ​នៅ​​ក្បែរ​អ្នក​ជា​និច្ច​។ ​

​២. ​ពេញ​ចិត្ត​បុគ្គ​លិក​លក្ខណៈ​ឆ្គួតៗ​របស់​អ្នក​
​បុគ្គ​លិក​លក្ខណៈ​ឆ្គួតៗ​គឺ​ជា​ធម្មតា​សម្រាប់​មនុស្ស​គ្រប់​គ្នា​​។ មិត្ត​ល្អ​របស់​អ្នក​តែង​តែ​ស្រឡាញ់​ នូវ​បុគ្គលិក​លក្ខណៈ​ទាំង​នោះ​ ហើយ​បើ​គេ​ពិត​ជា​មិត្ត​ល្អ​ពិត​ប្រាកដ ​ពួក​គេ​មាន​លក្ខណៈ​ឆ្គួតៗ​ដូច​អ្នក​ដែរ​។ ​

​៣. ​លើក​លែង​ទោស​ឱ្យ​អ្នក​គ្រប់​យ៉ាង​
​មិត្ត​ល្អ​ពេល​ខ្លះ​អាច​ស្វែង​យល់​អំពី​ចិត្ត​របស់​អ្នក​ថា ​លោក​អ្នក​ស្មុគ​ស្មាញ ​ហើយ​មាន​កំហុស​។​ ពួក​គេ​លើក​លែង​ទោស​ឱ្យ​អ្នក​ ព្រោះ​គេ​ឱ្យ​តម្លៃ​លើ​មិត្ត​ភាព​របស់​អ្នក​ជាង​​កំហុសរបស់​អ្នក​។ ​

​៤.​ តែង​តែ​គាំទ្រ​អ្ន​ក​ពី​ក្រោយ​ខ្នង​
​វា​មិន​​សំខាន់ថា​អ្នក​ម្ខាង​ទៀត​ជា​អ្នក​ណា​ ឬ​អ្ន​ក​មាន​បញ្ហាអ្វីឡើយ​ ទោះ​អ្នក​​ខុស​ក៏​ដោយ​​ មិត្ត​ល្អ​គឺ​តែង​តែ​ឈរ​នៅ​ខាង​អ្នក ​ហើយ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​អ្នក​។ ​​

៥. ​អនុញ្ញាត​ឱ្យ​អ្នក​ស្វែង​រក​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​
​នៅ​ពេល​ដែល​​យើង​​ធំ​ឡើង ​ពួក​យើង​ចាប់​ផ្ដើម​រក​​ឃើញ​នូវអ្វីដែល​ជា​ចំណាប់​អារម្មណ៍ថ្មី​ៗ ​ហើយ​ពេល​ខ្លះ​វា​មិន​ដូច​ជា​យើង​កាល​ពី​នៅ​ក្មេង​។ ​មិត្ត​ក្លែង​ក្លាយ​តែង​តែ​សើច​ចំ​អក​ឱ្យ​អ្នក​ ប៉ុន្តែ​មិត្ត​ល្អ​គឺ​តែង​តែ​លើក​ទឹកចិត្តអ្នក​ឱ្យ​ស្វែង​រក​ចំណាប់​អារម្មណ៍​ថ្មីៗ​សម្រាប់​ខ្លួន​អ្ន​ក​ផ្ទាល់​។ ​

​៦.​ ដឹង​អំពី​ទម្លាប់​មិន​ប្រ​ក្រតី​រ​បស់​អ្នក​
​យើង​តែង​តែ​មាន​ទម្លាប់​មិន​ប្រ​ក្រតី ​ឡប់ៗ​ផ្ទាល់​ខ្លួន​របស់​យើង​ ដូច​ជា​យើង​ជោរ​នៅ​ពេល​ដែល​យើង​ស្រវឹង ​ឬ​យើង​ញ៉ាំ​អាហារ​ច្រើនៗ​ជា​ដើម​នោះ​។ ​ហើយ​រឿង​បែប​ហ្នឹង​គឺ​មាន​តែ​មិត្ត​ល្អ​របស់​អ្នក​ទេ​ ដែល​បាន​ដឹង​រឿង​គ្រប់​យ៉ាង​ពី​អ្នក​។ ​

​៧.​ ពួក​គេ​រក្សា​ទំនាក់​ទំនង​​គ្រប់ពេល​
​មិត្ត​ក្លែង​ក្លាយ​ជា​មនុស្ស​ដែល​ទាក់​ទ​ង​អ្នក​នៅ​ពេល​តែ​ពួក​​គេត្រូវ​ការ​អ្វី​ពី​អ្នក​ ឬ​ដឹង​រឿង​អាក្រក់​ ពី​អ្នក​ដទៃ​យក​ម​ក​ប្រាប់​អ្នក​ប៉ុណ្ណោះ​។ ​ចំណែក​ឯ​មិត្ត​ល្អ​តែង​តែ​ទាក់​ទង​អ្នក​គ្រប់​ពេល​ គ្រប់​ទី​កន្លែ​ង ​និង​ដឹង​សុខ​ទុក្ខ​រ​បស់​អ្នក​​គ្រប់ពេល​។ ​

​៨.​ ពួក​គេ​រក្សា​អាថ៌​​កំបាំងរបស់​អ្នក​
​មិត្ត​ភក្ដិ​អាច​ជា​មនុស្ស​ដែល​យើង​ជឿ​ទុក​ចិត្ត​ទី២​បន្ទាប់​អំពី​សៀវភៅ​កំណត់​ហេតុ​របស់​យើង​។​ មនុស្ស​ដែល​យើង​អាច​និយាយ​រឿង​អាថ៌​កំបាំង​ប្រាប់​បាន ​គឺ​ជា​មនុស្ស​ដែល​យើង​មាន​ទំនុក​ចិត្ត​ ហើយ​ប្រសិន​បើ​ពួក​គេ​ជា​មនុស្ស​ដែល​​មិនអាច​លាក់​កំ​បាំង​របស់​អ្នក​បាន ​នោះ​ពួក​គេ​មិន​​​ស​មជា​មិត្ត​ល្អ​រ​បស់​អ្នក​ទេ​។​ ​

៩. មិនចាំបាច់ស្លៀកពាក់ស្អាតដើម្បីទាក់ទាញទេ
​ប្រសិន​ជា​អ្ន​ក​​ស្លៀកពាក់​ស្អាត​បា​ត​ ធ្វើ​ម៉ូត​សក់​ឡូយ​ៗ​ ហើយ​ត្រូវ​មាន​ក្លិន​ក្រ​អូប​នោះ​ ដូច្នេះ​អ្នក​ដឹង​ថា​អ្នក​មាន​មិត្ត​ក្លែង​ក្លាយ​ហើយ​ព្រោះ​មិត្ត​ល្អ​អាច​ដើរ​ជា​​មួយអ្ន​ក​ទោះ​បី​ជា​អ្នក​តែង​ខ្លួន​យ៉ាង​ ណា​ក៏​ដោយ​។ ​

​១០.​ ពួក​គេ​តែង​មាន​ពេល​សម្រាប់​អ្នក​
​ទោះ​បី​ជា​គេ​មាន​ពេល​តែ​មួយ​ម៉ោង​សម្រាប់​សម្រាក​ចន្លោះ​ម៉ោង​ការងារ ​និង​ម៉ោ​ង​ចូល​រៀន​ក៏​ដោយ​ មិត្ត​ល្អ​តែង​តែ​កំដរ​អ្នក​ញ៉ាំ​ភេសជ្ជៈ​គ្រប់​ពេល​។ ​

​១១.​ ពួក​គេ​តែង​ឱ្យ​ស្មា​ទៅ​អ្នក​ផ្អែក​ពេល​អ្នក​យំ​
​លក្ខណៈ​សម្បត្តិ​ចុង​ក្រោយ​របស់​មិត្ត​ល្អ​គឺ​តែង​តែ​ឱ្យ​ស្មា​អ្នក​ផ្អែក ​ដើម្បី​យំ​រៀបរាប់​ពី​ទុក្ខ​សោក ​ហើយ​ស្ដាប់​រាល់​ទុក្ខ​លំបាក​ និង​រក​ដំណោះ​ស្រាយ​ឱ្យ​អ្នក​ជា​និច្ច​។ ​

សម្រួលអត្ថបទដោយ៖ ប៊ុន លាភ
ប្រភព៖ cool1007

No comments:

Post a Comment