មនុស្សស្រីជាច្រើនតែងតែចូលចិត្តមនុស្សប្រុសដែលឆ្កួតដោយសារគេទាំងស្រុង។ ប៉ុន្តែតើវាអាចទៅរួចបានដោយរបៀបណា? វាមិនមែនជាការងាយស្រួលនោះទេក្នុងការធ្វើអោយមនុស្សប្រុសឈ្លក់វង្វេងចំពោះអ្នក។ មនុស្សប្រុកក៏អាចផ្លាស់ប្តូរយ៉ាងងាយផងដែរ។ ដូច្នេះតើអ្វីដែលមនុស្សស្រីត្រូវធ្វើដើម្បីធ្វើអោយមនុស្សប្រុសលង់ស្រលាញ់នាងដោយឈ្លក់វង្វេងនិងស្ទើរតែងើបមុខមិនរួច? ខាងក្រោមនេះ យើងខ្ញុំនឹងលើកឡើងយកមកបង្ហាញអ្នកនាងកញ្ញាអោយបានជ្រួតជ្រាបទាំងអស់គ្នា។
១) ត្រូវខ្វល់ពីខ្លួនឯង
មនុស្សប្រុសស្រលាញ់នារីដែលដឹងនូវអ្វីដែលពួកគេចង់បាន ជាមនុស្សដែលអាចគ្រប់គ្រងចំណាយរបស់ខ្លួនដូចជាអាចបង់ថ្លៃវិក័យប័ត្ររបស់ខ្លួនឬមានធានារ៉ាប់រងលើយានជំនិះរបស់ខ្លួន។ ពួកគេស្រលាញ់នារីដែលស្ថិតនៅក្នុងការត្រួតពិនិត្យរបស់គេនិងខ្វាយខ្វល់ពីមិត្តរបស់គេ។ ត្រូវគិតខ្វល់ពីខ្លួនឯងដោយយកចិត្តទុកដាក់ចំពោះខ្លួនឯងមុនពេលយកចិត្តទុកដាក់ចំពោះគាត់និងតំរូវការគាត់ ពីព្រោះការស្រលាញ់ខ្លួនឯងសំខាន់ខ្លាំងណាស់។ ប្រសិនបើអ្នកមិនស្រលាញ់និងថ្នាក់ថ្នមខ្លួនឯងទេ ក៏មិនមាននរណាស្រលាញ់អ្នកដែរ។
២) ទុកអោយគាត់នឹកអ្នក
កុំបង្ហាញភាពជាស្ត្រីចេញមកទាំងអស់។ ត្រូវបើកចំហរយឺតៗ។ ទុកអោយរឿងរ៉ាវទាំងឡាយរបស់អ្នកក្លាយជាអាថ៌កំបាំងនិងជារឿងលាក់មុខ។ ទុកពេលពីរបីថ្ងៃមុនពេលអោយលេខទូរស័ព្ទរបស់អ្នកដល់គាត់ហើយកុំប្រញាប់ add friend គេងាយពេកនៅលើ Facebook។ ទុកអោយគេគិតថាអ្នកជានរណាហើយទុកអោយគាត់នឹកដល់អ្នកមុនពេលអ្នកបើកចំហរពីខ្លួនឯងចំពោះគេ។
៣) កុំសោកស្តាយចំពោះទំនាក់ទំនងពីអតីតរបស់អ្នក
គ្មាននរណាម្នាក់ចូលចិត្តមនុស្សដែលពោរពេញដោយភាពសោកស្តាយនោះទេ។ ដូច្នេះកុំរំលឹកពីទំនាក់ទំនងពីអតីតកាលរបស់អ្នកនិងការបរាជ័យនៃទំនាក់ទំនងនោះ។ កុំរិះគន់ពីអតីតមិត្តប្រុសរបស់អ្នកនិងពីការដែលគ្មាននរណាយល់ពីការរំពឹងរបស់អ្នកអោយសោះ។ ព្រោះថានោះគឺគ្រាន់តែជាការលាបពណ៌លើរូបភាពសោកស្តាយចំពោះអ្នកនៅពីមុខមនុស្សប្រុសនោះតែប៉ុណោះ។
៤) តែងតែស្លៀកពាក់បានស្អាត
តែងតែធ្វើខ្លួនអោយស្អាតនិងទទួលបាននូវការសរសើរ។ ធ្វើដើម្បីខ្លួនអ្នកគឺជាការប្រជែកចំពោះអ្នកដទៃហើយអ្នកនឹងទាក់ទាញបុរសគ្រប់គ្នា។ គ្មានមនុស្សប្រុសណាដែលអាចទប់ទល់នឹងស្ត្រីដែលស្លៀកពាក់ស្អាតបាតហើយជាមនុស្សដែលដឹងពីម៉ូតនិងស្តាយរបស់ខ្លួនបាននោះទេ។
៥) ស្គាល់ពីតម្លៃខ្លួនអ្នក
កុំបន្ទាបខ្លួនអ្នកដោយសារតែពាក្យសម្តីរបស់អ្នកដទៃ។ ត្រូវដឹងថាអ្នកមានតម្លៃនៃក្តីស្រលាញ់ជាច្រើនដែលទាក់ទាញដល់មនុស្សប្រុស។ ត្រូវដឹងថាអ្នកប្រសើរជាងមនុស្សជាច្រើនដែលកំពុងព្យាយាមទំលាក់អ្នក។ ធ្វើអោយគាត់ដឹងថាអ្នកដឹងពីតម្លៃផ្លាល់ខ្លួនហើយមិនយល់ព្រមនូវអ្វីមួយតិចជាងអ្វីដែលអ្នកសមនឹងទទួលនោះទេ។ អ្នកមិនត្រឹមតែមានទំនុកចិត្តនិងភាពនឹងធឹងទេតែថែមទាំងចេះបត់បែននិងកំប្លែងទៀតផង។
៦) អោយតម្លៃពេលវេលារបស់អ្នក
នេះគឺជាចំនុចដ៏សំខាន់បំផុត។ កុំចំណាយពេលវេលាច្រើនពេកក្នុងការនិយាយជាមួយគាត់ហាក់បីដូចជាអ្នកមិនមានអ្វីផ្សេងដែលចាំបាច់ត្រូវធ្វើនៅក្នុងពិភពលោកនេះ។ ធ្វើអោយគាត់ដឹងថាអ្នកផ្តល់តម្លៃដល់ពេលវេលារបស់អ្នកហើយមាននូវអាទិភាពជាច្រើនផងដែរ។ មនុស្សប្រុសចូលចិត្តមនុស្សស្រីដែលតែងតែមិនទំនេរ។
៧) អួតបន្តិច
វាជាការល្អផងដែលដើម្បីអួតបន្តិចអំពីការដែលមានបុរសផ្សេងតាមអ្នកឬក៏ការទទួលបានការតម្លើងតំណែងនៅកន្លែងការងារជាដើម។ ប្រសិនបើអ្នកទុកអោយភាពជោគជ័យរបស់អ្នកនៅស្ងាត់ឆឹងអ្នកមិនកំពុងបង្ហាញគាត់ពីទេពកោសល្យឬអ្វីដែលអ្នកមានសមត្ថភាពចំពោះនោះទេ។ ដែលនោះគឺជាគំនិតដ៏អាក្រក់។
៨) កុំងាយពេក
កុំងាយពេកហើយមានអារម្មណ៏ភ្លើតភ្លើនពេក។ កុំបង្ហាញថាអ្នកលង់ស្រលាញ់យ៉ាងជ្រាលជ្រៅជាមួយគាត់ទោះបីអ្នកពិតជាស្រលាញ់គេក៏ដោយ។ ការពិតគឺថាមនុស្សប្រុសខំគ្រប់យ៉ាងដើម្បីមនុស្សស្រីតែពេលដំបូងទេតែដល់ពេលទទួលបានការស្រលាញ់ពីនាងគេក៏មិនសូវខ្វាយខ្វល់ដែរ។ យកពេលរបស់អ្នកនៅជាមួយគេហើយធ្វើអោយពិបាកក្នុងការទទួលបានពីព្រោះមនុស្សប្រុសស្រលាញ់ការរត់ចាប់បែបនេះ។
៩) ត្រូវមានទំនុកចិត្តលើស្បែករបស់អ្នក
ត្រូវមានភាពផ្ទាល់ខ្លួនទោះបីអ្នកទាប ធាត់ឬខ្មៅជាងមនុស្សស្រីដទៃក៏ដោយ។ មានតារាល្បីជាច្រើនដែលមាននូវគុណវិបត្តិជាច្រើនប៉ុន្តែពួកគេទទួលបានការស្រលាញ់យ៉ាងធំធេងពីព្រោះពួកគេនឹងធឹងហើយមានទំនុកចិត្តលើស្បែករបស់គេ។ កុំព្យាយាមផ្លាស់ប្តូរខ្លួនអ្នកដើម្បីបំពេញចិត្តរបស់អ្នកដទៃ។ ត្រូវមានភាពជាខ្លួនឯងហើយស្រលាញ់អ្វីដែលអ្នកមាន។
១០) បន្ថែមទំនុកចិត្ត
ការមានទំនុកចិត្តជ្រុលអាចជាគ្រឿងនាំទៅរកអន្តរាយប៉ុន្តែការមានទំនុកចិត្តគ្រប់គ្រាន់សំខាន់ណាស់ដើម្បីទាក់ទាញមនុស្សប្រុសអោយចាប់អារម្មណ៏អ្នក។ ដើរដោយងើយមុខឡើងហើយពាក់ស្បែកជើងកែងខ្ពស់ហើយនិយាយអោយច្បាស់ៗហើយតាមបែបខ្លី។ ភាសារកាយវិការដើរតួនាទីសំខាន់ខ្លាំងណាស់នៅក្នុងការពណ៌នាពីលក្ខណៈរបស់អ្នក។
No comments:
Post a Comment