
ប្លេប៊យៈ សម្តេច ព្រះអង្គធ្លាប់ធ្វើជាព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ហើយក្នុងពេលឥឡូវនេះ ធ្វើជាប្រធាននិរទេសរបស់ខ្មែរ ប៉ុន្តែអនុញ្ញាតឲ្យយើង ចាប់ ផ្តើមពីរឿងផ្ទាល់ខ្លួនសិន។ ព្រះអង្គ មានជីវិតរស់នៅយ៉ាងហ៊ឺហា ផ្តល់ថ្វាយឲ្យដោយរដ្ឋាភិបាលចិន និងកូរ៉េខាងជើង។ តើព្រះអង្គ មានអារម្មណ៍ មិន ស្រណុកស្រួលបែបណាដែរឬទេ? បើគិតទៅដល់លក្ខណៈ នៃការរស់នៅរបស់ព្រះអង្គ ក្នុងស្រុកខ្មែរ និងនៅជំរុំភៀសខ្លួន?។
សម្តេចនរោត្តមសីហនុ ជនក្រីក្រ ប្រជារាស្រ្តតូចតាចរបស់ខ្មែរ គេពុំដែលរិះគន់ខ្ញុំទេ។ ពួកគេមិនដែលតូចចិត្តនឹងអ្វីឡើយ ពីព្រោះពួកគេមាន អារម្មណ៍ថា ពួកគេដូចគ្នានឹងខ្ញុំដែរ។ មានពួក បញ្ញាវ័ន្ត ជនភៀសខ្លួនខ្លះ និយាយថា ស្តេចគិតតែពីរាំរែក ស្រែកច្រៀង និងលេងភ្លេងនៅក្នុងពេល ដែល ប្រជារាស្រ្តមានទុក្ខ។ ក៏ប៉ុន្តែ នៅក្នុងពេលជាមួយគ្នា ប្រជារាស្រ្តរាំរែក។ ខ្ញុំមានរូបថតអំពីប្រជារាស្រ្តខ្មែរជាច្រើន សប្បាយរីករាយក្នុងជីវិតជាធម្មតា។ មានឬក្រ យើងចូលចិត្តរាំរែក ចូលចិត្តភ្លេងភ្លាត់ និងការសម្តែងសិល្បៈផ្សេងៗ។ នេះគឺជារបៀបរស់នៅរបស់យើងទៅហើយ។ នៅក្នុងជំរុំជនភៀសខ្លួន ពួកគេមានវង់ភ្លេងបុរាណ និងវង់ភ្លេងទំនើប។ ពួកគេមានក្រុមរបាំបាល់ឡេ។ ពួកគេរាំ ពួកគេស៊ីផឹក។ របៀបខ្មែររស់នៅគឺអញ្ចឹង។ ហេតុដូច្នេះ ខ្ញុំមិនខ្វល់ នឹងពួកគេមនុស្ស ដែលរិះគន់ខ្ញុំនោះទេ ពីព្រោះខ្ញុំដឹងថា ភាគច្រើន គេមិនរិះគន់ឡើយ។ បើទោះបីខ្ញុំ បោះបង់ការរាំរែក សំប៉ាញ ម្ហូបអាហារល្អៗ សម្លៀកបំពាក់ល្អៗចោល យ៉ាងណាក៏ដោយ ខ្លួនខ្ញុំនៅតែមានបច្ចាមិត្រដដែលហ្នឹង។
ប្លេបយ គេធ្លាប់ស្គាល់ព្រះអង្គថា ជាស្តេចប្លេបយ តើមែនដែរឬទេ?
សម្តេច ប្លេបយ? ខ្ញុំមិនដឹងទេ។ ក៏ប៉ុន្តែ ចាចាស៎ ខ្ញុំមានរឿងផ្សងព្រេងប្លែកៗជាច្រើន។
ប្លេបយ ឧទាហរណ៍ដូចជា???
សម្តេច ក្នុងឋានៈព្រះមហាក្សត្រ គេពុំអនុញ្ញាតឲ្យយើងមានមហេសីលើសពីម្នាក់ទេ តែគេអនុញ្ញាតឲ្យយើងមានស្រីស្នំរាប់រយ។ កញ្ញាដឹងទេ? ជីតាទួត របស់ខ្ញុំ ព្រះបាទនរោត្តម គាត់មាននៅក្នុងវាំងរបស់គាត់ នូវស្រីប្រហែល៣០០នាក់ មិនមែនជាប្រពន្ធទេ តែខ្ញុំសូមនិយាយថា ជាស្រីសំណព្វចិត្ត។ ជីតា របស់ខ្ញុំ ព្រះបាទមុនីវង្ស គួរសមបន្តិច។ គាត់មានតែ៦០នាក់
ប៉ុណ្ណោះ។ ឪពុករបស់ខ្ញុំ ក៏ប្លេបយដែរ។ គាត់មានស្រីកំណាន់ជាផ្លូវការម្នាក់នៅក្នុងវាំងរបស់គាត់ ក៏ប៉ុន្តែ ថ្ងៃមួយខ្ញុំបានរកឃើញសៀវភៅមួយ គាត់ កត់ត្រាទុកអំពីរឿងផ្សងព្រេងប្លែកៗ របស់គាត់។ គាត់មានស្រីដល់ទៅរាប់រយឯណោះ។ ក៏ប៉ុន្តែខ្ញុំ ខ្ញុំបាត់បង់ពួកស្រីៗទំាងអស់ នោះអស់ទៅហើយ នៅក្រោយពេលរដ្ឋប្រហារ។
ប្លេបយ ឪពុករបស់ព្រះអង្គ មានបញ្ជីឬ?
សម្តេច ចាស៎(សើច) ប៉ុន្តែខ្លួនខ្ញុំគ្មានបញ្ជីទេ។ វាគួរឲ្យខ្មាសអៀនខ្លាំងណាស់ ចំពោះពួកស្រីៗទំាងនោះ និងចំពោះខ្លួនខ្ញុំ។ដូច្នេះ ខ្ញុំមិនកត់ត្រាទុក នូវអ្វីទំាងអស់។ ក៏ប៉ុន្តែឪពុករបស់ខ្ញុំ គាត់អស្ចារ្យក្រៃលែង។ គាត់មិនបានសរសេរអំពីនយោបាយអ្វីទុកមួយបន្ទាត់ណាឡើយ ក្រៅអំពីរឿងស្នេហា របស់គាត់។(សើច) ខ្ញុំចូលចិត្តលាក់ការសម្តែងឬទ្ធិរបស់ខ្ញុំ ខ្ញុំគ្មានមោទនភាព នៅក្នុងរឿងហ្នឹងទេ ហើយសរសេរតែរឿងនយោបាយប៉ុណ្ណោះ។ បើ និយាយទៅ ខ្ញុំ មានប្រពន្ធផ្លូវការពីរ។ ប្រពន្ធទី១ ត្រូវជាប្អូនជីដូនមួយរបស់ខ្ញុំ មានខ្សែនរោត្តមដែរ។ គាត់នៅជាមួយ ខ្ញុំ ចាប់ពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៥២។ ក៏ ប៉ុន្តែ គាត់ប្រច័ណ្ឌខ្លាំងណាស់ ។ គាត់អស្ចារ្យតែម្តង ។ គាត់ដឹងថា ប្តីរបស់គាត់នៅតែជាប្លេបយដែរ ហេតុដូច្នេះ ខ្ញុំពុំមានសេចក្តីជាមួយគាត់ឡើយ។ គាត់ជិនឆ្អន់ឆ្អែតចិត្ត នឹងអាកប្បកិរិយាមិនស្មោះត្រង់របស់ខ្ញុំ។ ដូច្នេះ ឥឡូវនេះ យើងក៏ដាច់ដោចគ្នា ហើយគាត់នៅឯក្រុងប៉ារីស ឯណោះ។ ក៏ប៉ុន្តែយើង ជាមិត្តល្អនឹងគ្នា។ ប្រពន្ធថ្មីរបស់ខ្ញុំ ចាប់ពីឆ្នាំ១៩៥២រហូតទៅដល់ណាណី ខ្ញុំគិតថា គឺជាម៉ូនិក អ៊ីហ្សី។ ឪពុករបស់គាត់ជនជាតិ អ៊ីតាលី។
ប្លេបយ តើព្រះអង្គ នៅតែអត់ស្មោះត្រង់ដូច្នេះឬ?
សម្តេច ពេលខ្ញុំដាក់រាជ្យ កាលពីឆ្នាំ១៩៥៥ ខ្ញុំលែងមានស្នេហាលួចលាក់ទៀតហើយ ។ ក្នុងឋានៈជាព្រះមហាក្សត្រ ខ្ញុំអាច ធ្វើជាប្លេបយបាន ពីព្រោះ ខ្ញុំមានសម្បត្តិ និងទីពីរវាសមស្របទៅនឹងប្រពៃណីខ្មែរ ដែលស្តេចត្រូវមានស្រីស្នំច្រើន។ ក៏ប៉ុន្តែ ជាមេដឹកនាំគណបក្សនយោបាយ ខ្ញុំត្រូវតែចូល រួមបោះឆ្នោតរៀងរាល់បួនឆ្នាំម្តង។ ខ្ញុំពុំអាចជាប្លេបយបានទេ។ បើពុំ ដូច្នេះទេ ពួកសត្រូវនយោបាយ គេមុខតែនិយាយថា សីហនុ មិននឹងធឹងឡើយ។
No comments:
Post a Comment