អ្វីដែលសំខាន់ចំពោះសេចក្តីស្នេហា គឺស្វាមីភរិយាចេះយល់ចិត្តគ្នាទៅវិញទៅមក។ ប្រសិនបើមានវត្តមានចំណុចនេះនៅក្នុងសេចក្តីស្នេហា គូស្នេហ៏ទាំងពីរ អាចជំនះរាល់ឧបសគ្គគ្រប់យ៉ាងបាន។ គូស្វាមីភរិយាគួរតែចេះផ្តល់ពេលវេលា និងសេរីភាពឲ្យគ្នាទៅវិញទៅមក ហើយពួកគេក៏គោរពគ្នាទៅវិញទៅមកផងដែរ។ អ្វីដែលសំខាន់អ្នកទាំងពីរគួរស្តាប់ពីគ្នា នៅពេលភាគីម្ខាងនិយាយ ឬចែករំលែកព័ត៌មាន។
ប្រសិនបើទម្លាប់នេះអវត្តមាននៅក្នុងសេចក្តីស្នេហារបស់អ្នក មិនយូរមិនឆាប់វាអាចបណ្តាលឲ្យស្នេហាបែកបាក់។ ក្តីស្រឡាញ់ដែលផ្តល់ឲ្យមនុស្សម្នាក់ពិតជាមិនទាន់គ្រប់គ្រាន់ទេ គាត់គួរតែយកចិត្តទុកដាក់លើការសន្ទនា និងគំនិតរបស់អ្នកផងដែរ។
ខាងក្រោមនេះជាគំនិតមួយចំនួនដើម្បីធ្វើឲ្យគូស្នេហ៏របស់អ្នកស្តាប់រាល់ពេលដែលអ្នកនិយាយ។ ប្រសិនបើអ្នកអនុវត្តតាមដំបូន្មានស្នេហាទាំងនេះ អ្នកទាំង ពីរនឹងស្រឡាញ់គ្នាជារៀងរហូត។ ម្យ៉ាងវិញទៀត នៅពេលកំពុងនិយាយជាមួយគូស្នេហ៏ អ្នកគួរចៀសវាងការប្រើសម្តីមិនសមរម្យ បើមិនដូច្នោះទេ ចំណុចដែលអ្នកចង់ប្រាប់ដល់គាត់នឹងទុកជាអាសារបង់។ ត្រូវយកចិត្តទុកដាក់ចំពោះអ្វីដែលគាត់និយាយផងដែរ និងនៅពេលអ្នកនិយាយតបទៅវិញ ជ្រើសរើសចម្លើយដ៏ឆ្លាតវៃនិយាយឲ្យគាត់ស្តាប់។
វិធីធ្វើឲ្យគូស្នេហ៏របស់អ្នកស្តាប់អ្នក៖
និយាយចំណុចសំខាន់
ប្រសិនបើអ្នកចង់ឲ្យគូស្នេហ៏របស់អ្នកបានលឺអ្វីដែលអ្នកនិយាយចេញមក ហើយប្រសិនបើគាត់មានទម្លាប់មួយចូលចិត្តនិយាយកាត់សម្តី អ្នកត្រូវនិយាយតែចំណុចសំខាន់ចេញមកដើម្បីឲ្យគេចាប់អារម្មណ៍។ ពាក្យសម្តីសន្ទនាជាមួយគាត់ត្រួវតែច្បាស់ និងម៉ឺងម៉ាត់។
អ្នកត្រូវនិយាយយឺតៗ
អ្នកត្រូវនិយាយយឺតៗទៅកាន់គាត់ ប្រសិនបើអ្នកពិតជាចង់ឲ្យគាត់ស្តាប់រាល់អ្វីដែលអ្នកនិយាយ។ ដូច្នេះ ឲ្យគាត់អង្គុយចុះ ហើយនិយាយរឿងក្នុងចិត្តរបស់អ្នកប្រាប់ដល់គាត់។
ចំណុចវិជ្ជមាន និងអវិជ្ជមានត្រូវមានសមតុល្យ
ដើម្បីធ្វើឲ្យគូស្នេហ៏អ្នកស្តាប់ និងយកចិត្តទុកដាក់លើពាក្យសម្តីដែលនិយាយចេញពីមាត់របស់អ្នក ត្រូវប្រាកដថា រាល់ពាក្យសម្តីដែលអ្នកនិយាយមានចំណុចវិជ្ជមាន និងចំណុចអវិជ្ជមានស្មើគ្នា។ មែនហើយ ជម្លោះ និងការមិនឯកភាពនឹងកើតមានឡើង ដូច្នេះត្រូវចេះរៀបចំចម្លើយឲ្យបានល្អ។
កុំចោទប្រកាន់ ឬបន្ទោស
មិនថាពេលណាអ្នកនិយាយជាមួយដៃគូរបស់អ្នក ហើយប្រសិនបើអ្នកចង់ឲ្យគាត់ស្តាប់អ្នក ត្រូវប្រាកដថា អ្នកត្រូវលះបង់ការស្តីបន្ទោស និងចោទប្រកាន់។ ត្រូវនិយាយដោយភាពអត់ធ្មត់៕
ប្រភពៈ មង្គលការ