Friday, June 26, 2015

15 Hilarious Wedding Cakes Which Will Make You Laugh

Do you want these cakes in your wedding day? Here are 15 Cakes you'll enjoy:

1. Strong Couple Cake!


2. Cute Couple Cake!



3. Dreaming For Somebody Special!



4. In The Depth Of Your Love!



5. Get Up! Let's Have Wedding!



6. Angry?




7. Wow! love to be in your arms!



8. It's For Men! Game Overs After marriage!



9. Adorable Couple Cake!



10. Mr. And Mrs. Right!



11. Wedding Celebration!



12. Devils!



13. Cream Facial!



14. You Have To Marry Me!


15. Love And Then Marriage!

Resource: wittyfeed

Wednesday, June 24, 2015

ក្រុមហ៊ុន Amazon ណែនាំនូវឧបករណ៍អានសៀវភៅជំនាន់ថ្មី Kindle Paperwhite

ឧបករណ៍​សម្រាប់​អាន​សៀវភៅ​ជំនាន់​ថ្មី​ របស់​ក្រុម​ហ៊ុន​ Amazon​ ដែល​គេ​ស្គាល់​គ្រប់​គ្នា​ថា ​Kindle Paperwhite​នោះ ​ពេល​នេះ​វា​មាន​តម្លៃ​ពិសេស​សម្រាប់​អ្នក​អាន​សៀវភៅ​អេឡិចត្រូនិច​នៅ​លើ​ទី​ផ្សារ​។ យើង​គួរ​តែ​អរគុណ​ ដែល​វា​បាន​លក់​នៅ​លើ​ទី​ផ្សារ​ក្នុង​តម្លៃ​ត្រឹម​តែ​១១៩​ដុល្លារ ​ហើយ​វា​អាច​អាន​បាន​គ្រប់​ពេល​វេលា​គ្រប់​ទីកន្លែង​ និង​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​បណ្ណាល័យ​អេឡិច​ត្រូវ​និច​របស់​ក្រុមហ៊ុន ​Amazon​ ផងដែរ​។ ​ថ្មីៗ​នេះ​វា​បាន​បំពាក់​មក​នូវ​ជំនាន់​ថ្មីនូវ​ទំហំ​បង្រីក​ប្រមា​ណ៣​០០ppi​ដែល​អាច​​​ដំ​ណើរ​ការ​លើ​Screen ​របស់​វា​។​


ឧបករណ៍​សម្រាប់​អាន​សៀវភៅ​ជំនាន់​ថ្មី ​ប្រៀប​បានដូចជាយើងបានកាន់នូវប្រភេទក្រដាស់កាលពីជំនាន់មុន ដែលនេះវាក៏ល្អម្យ៉ាងសម្រាប់អ្នកអាន។ យ៉ាងណាមិញ ជំនាន់ថ្មីនេះ វាបានបំពាក់មកជាមួយនូវទំហំភិចសែលប្រមាណ300ppi ដែលវាអាចមើលឃើញច្បាស់ ទោះ​បី​ជា​ទំហំ​អក្សរ​តូចក៏​ដោយ​ វា​នៅ​តែ​អាច​ឲ្យ​យើង​អាច​អាន​បាន​យ៉ាង​ងាយ​។ ​

​ក្រៅ​ពី​លក្ខណៈ​ពិសេស​ដូច​មាន​បង្ហាញ​ខាង​លើ ​ជំនាន់​ថ្មី​នេះ​ក៏​បាន​បំពាក់​មក​ជា​មួយ​នូ​វ​ប្រភេទ​តួ​អក្ស​ថ្មី​ ឈ្មោះ​ថា​ Bookerly​ ដែល​ក្រុម​ហ៊ុន​បាន​បញ្ជាក់​ថា​វា​អាច​ធ្វើ​ឲ្យ​អ្នក​អាន​ងាយ​ស្រួល​ក្នុ​ង​​ការ​អាន​។​សម្រាប់​ពេល​នេះ​ឧបករណ៍​សម្រាប់​អាន​សៀវភៅ​របស់​ក្រុមហ៊ុន​ Amazon ​បាន​កំពុង​នាំ​មុខ​គេ​ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​អាន​សៀវភៅ​អេឡិច​ត្រូនិច​។ ​អញ្ចឹង​ប្រិយមិត្ត​នៅ​ចាំ​អី​ទៀត​សាកល្បង​នឹង​ឧបរណ៍​អាន​សៀវភៅ​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​ Amazon​ ​



ប្រែសម្រួលដោយៈចាន់ណា
ប្រភពៈ ​CoolFM1007

បន្ទាប់​ពីឥណ្ឌា​ឥលូវ​ការឡើង​កម្ដៅ​ខ្លាំង​បានបែរ​ទៅសម្លាប់​ប្រជាជន​ប៉ាគីស្ថាន​វិញម្ដង​

ត្រឹម​តែរយៈ​ពេល​បីថ្ងៃ​នៃការ​ឡើង​កម្ដៅ​ប្រទេស​នៅប៉ាគី​ស្ថាន​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ជិត​៧០០​នាក់​ត្រូវបាន​បាត់​បង់​ជីវិត​ ព្រោះ​តែមិន​អាច​ទ្រាំទ្រ​នឹងការ​ឡើង​កម្ដៅ​ខ្លាំង​ ។ មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​ខេត្ត​ Sindh ខេត្ត​នេះ​ត្រូវ​បាន​អាជ្ញាធរ​ដាក់​នៅ​ក្រោម​បន្ទាប់​អាសន្ន​ភា្លមៗ​ខណៈ​ដែល​អាកាស​ធាតុ​នៅតែ​បន្តក្ដៅ​មិន​ទាន់បាត់ ​។ យ៉ាង​ណាក៏​ដោយមេ​ដឹកនាំ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ក៏បាន​ជម្រុញ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ឲ្យ​មានការ​រូតរះ​ ដុសដៃ​ដុស​ជើង​ឲ្យបាន​ឆាប់​រហ័ស ​ក្នុងការ​ចូល​ទៅជួយ​សង្គ្រោះ​ប្រជាជន​រងគ្រោះ​អស់​ទាំង​នោះ​ ។




រាប់​មក​ដល់ថ្ងៃនេះ​ ការ​ឡើង​កម្ដៅ​នៅ​ប្រទេស​ប៉ាគីស្ថាន​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ចំនួន​៦៩២នាក់​ហើយ ​បើតាម​ការឲ្យ​ដឹង​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តSindh​ ។ លោក​ក៏បាន​បន្តថា ​បើតាម​ការ​ប៉ាន់​ប្រមាណ​ចំនួន​អ្នក​ស្លាប់​ក្នុងគ្រោះ​កំណាច​នេះអាច​នឹង​មាន​ការកើន​ឡើង​ ហើយភាគ​ច្រើន​ជនរង​គ្រោះ​ទាំង​នោះ​សុទ្ធតែ​ស្លាប់នៅ​ក្នុងមន្ទីរ​ពេទ្យ​ទាំងអស់ ​។


យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារពត៌មាន​AFP បាន​ប្រាប់ថា ​រាប់​ចាប់​តាំង​ពីថ្ងៃ​អង្គារ​មក​សីតុណ្ហភាព​នៅក្នុង​ខេត្ត​Sindhនេះ​ នៅតែ​រក្សា​កម្ដៅ​ថេរ​ជានិច្ច​ គឺក្ដៅ​ក្នុង​កម្រិត​៤៤.៥oC ឯណោះ​ ។ សម្រាប់​ហេតុការណ៍​ដ៏អាក្រក់​ក្នុងរយៈ​ពេលថ្មីៗ​នេះ​ ប្រទេស​ប៉ាគីស្ថាន​បានក្លាយ​ជាប្រទេស​ទីពីរហើយ​ដែល​ទទួល​រងគ្រោះ​ដោយ​សារការ​ឡើង​កម្ដៅនេះ​ ព្រោះកាល​ពីខែ​ឧសភា​កន្លងទៅ ​នៅប្រទេស​ឥណ្ឌា ​ការឡើង​កម្ដៅ​បានឆក់​យក​ជីវិត​មនុស្ស​អស់ជាង​២០០០នាក់​ឯណោះ ។ ​


គេសង្កេត​ឃើញថា​ ក្នុងឆ្នាំ​២០១៥នេះ​ការឡើង​កម្ដៅ​ក្នុងពិភព​លោក​ ពិតជានាំ​មកនូវ​មហន្តរាយ​ដល់​មនុស្ស​យ៉ាង​ប្រាកដ ​ហើយ​នៅក្នុងរយៈ​ពេលដ៏​ខ្លីខាងមុខ​ ការឡើង​កម្ដៅ​ និងបម្រែ​បម្រួល​អាកាស​ធាតុ​ភពផែន​ដីនឹង​មាន​ការឡើង​ជាងនេះ​ទៅទៀត ។​

ដោយ៖ ឈូក ស / White Lotus
ប្រភព៖ cool1007

តើ​មិត្ត​ពិត​ប្រាក​ដ​ និង​មិត្ត​ក្លែង​ក្លាយ​ខុស​គ្នា​ត្រង់​ណា​ខ្លះ​?​

ជីវិត​នៅ​ក្នុង​សង្គ​ម ​យើ​ង​មិន​អាច​គេច​ផុត​អំពី​ការ​រាប់​អាន​មិត្ត​ភក្ដិ​ឡើយ​។ ​ប៉ុន្តែ​អ្នក​ខ្លះ​ដែល​ចូល​មកក្នុ​​ង​ជីវិត​យើង​តែ​បន្តិច​ក៏​ចេញ​ទៅ​វិញ​ក៏​មា​ន​ ចូល​មក​ហើយ​​ភ្លឹបភ្លែត​ដូច​អំពិល​អំពែក​ក៏​មាន​ ហើយ​ខ្លះ​ក៏​ចូល​មក​រស់​នៅ​ក្នុង​ជីវិត​របស់​យើង​រហូត​ក៏​មាន​។ ​ដើម្បី​ស្វែង​រក​មិត្ត​ល្អ​ លោក​អ្នក​អាច​សិក្សា​ស្វែង​យល់​អំពី​ភាព​ខុស​ប្លែក​គ្នា​រវាង​មិត្ត​ល្អ​ និង​មិ​ត្ត​ក្លែង​ក្លាយ​ដូច​ខាង​ក្រោម​៖ ​


១.​ គាំ​ទ្រ​អ្នក​រាល់​គ្រប់​ឆន្ទៈ​នៃ​ការ​ធ្វើ​អ្វី​មួយ​
​មិត្ត​ល្អ​រ​បស់​អ្នក​ពិត​ប្រាក​ដ​នឹង​តែង​តែ​លើក​ទឹ​ក​ចិត្ត​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ទោះ​បី​ជា​ទាក់​ទង ​​នឹ​ង​ការ​សប្បាយ​រីក​រា​យ​ ផ្លាស់​ប្ដូរ​អាជីព​រ​​បស់​អ្ន​ក​ក្ដី​ មិត្ត​ល្អ​តែង​តែ​នៅ​​ក្បែរ​អ្នក​ជា​និច្ច​។ ​

​២. ​ពេញ​ចិត្ត​បុគ្គ​លិក​លក្ខណៈ​ឆ្គួតៗ​របស់​អ្នក​
​បុគ្គ​លិក​លក្ខណៈ​ឆ្គួតៗ​គឺ​ជា​ធម្មតា​សម្រាប់​មនុស្ស​គ្រប់​គ្នា​​។ មិត្ត​ល្អ​របស់​អ្នក​តែង​តែ​ស្រឡាញ់​ នូវ​បុគ្គលិក​លក្ខណៈ​ទាំង​នោះ​ ហើយ​បើ​គេ​ពិត​ជា​មិត្ត​ល្អ​ពិត​ប្រាកដ ​ពួក​គេ​មាន​លក្ខណៈ​ឆ្គួតៗ​ដូច​អ្នក​ដែរ​។ ​

​៣. ​លើក​លែង​ទោស​ឱ្យ​អ្នក​គ្រប់​យ៉ាង​
​មិត្ត​ល្អ​ពេល​ខ្លះ​អាច​ស្វែង​យល់​អំពី​ចិត្ត​របស់​អ្នក​ថា ​លោក​អ្នក​ស្មុគ​ស្មាញ ​ហើយ​មាន​កំហុស​។​ ពួក​គេ​លើក​លែង​ទោស​ឱ្យ​អ្នក​ ព្រោះ​គេ​ឱ្យ​តម្លៃ​លើ​មិត្ត​ភាព​របស់​អ្នក​ជាង​​កំហុសរបស់​អ្នក​។ ​

​៤.​ តែង​តែ​គាំទ្រ​អ្ន​ក​ពី​ក្រោយ​ខ្នង​
​វា​មិន​​សំខាន់ថា​អ្នក​ម្ខាង​ទៀត​ជា​អ្នក​ណា​ ឬ​អ្ន​ក​មាន​បញ្ហាអ្វីឡើយ​ ទោះ​អ្នក​​ខុស​ក៏​ដោយ​​ មិត្ត​ល្អ​គឺ​តែង​តែ​ឈរ​នៅ​ខាង​អ្នក ​ហើយ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​អ្នក​។ ​​

៥. ​អនុញ្ញាត​ឱ្យ​អ្នក​ស្វែង​រក​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​
​នៅ​ពេល​ដែល​​យើង​​ធំ​ឡើង ​ពួក​យើង​ចាប់​ផ្ដើម​រក​​ឃើញ​នូវអ្វីដែល​ជា​ចំណាប់​អារម្មណ៍ថ្មី​ៗ ​ហើយ​ពេល​ខ្លះ​វា​មិន​ដូច​ជា​យើង​កាល​ពី​នៅ​ក្មេង​។ ​មិត្ត​ក្លែង​ក្លាយ​តែង​តែ​សើច​ចំ​អក​ឱ្យ​អ្នក​ ប៉ុន្តែ​មិត្ត​ល្អ​គឺ​តែង​តែ​លើក​ទឹកចិត្តអ្នក​ឱ្យ​ស្វែង​រក​ចំណាប់​អារម្មណ៍​ថ្មីៗ​សម្រាប់​ខ្លួន​អ្ន​ក​ផ្ទាល់​។ ​

​៦.​ ដឹង​អំពី​ទម្លាប់​មិន​ប្រ​ក្រតី​រ​បស់​អ្នក​
​យើង​តែង​តែ​មាន​ទម្លាប់​មិន​ប្រ​ក្រតី ​ឡប់ៗ​ផ្ទាល់​ខ្លួន​របស់​យើង​ ដូច​ជា​យើង​ជោរ​នៅ​ពេល​ដែល​យើង​ស្រវឹង ​ឬ​យើង​ញ៉ាំ​អាហារ​ច្រើនៗ​ជា​ដើម​នោះ​។ ​ហើយ​រឿង​បែប​ហ្នឹង​គឺ​មាន​តែ​មិត្ត​ល្អ​របស់​អ្នក​ទេ​ ដែល​បាន​ដឹង​រឿង​គ្រប់​យ៉ាង​ពី​អ្នក​។ ​

​៧.​ ពួក​គេ​រក្សា​ទំនាក់​ទំនង​​គ្រប់ពេល​
​មិត្ត​ក្លែង​ក្លាយ​ជា​មនុស្ស​ដែល​ទាក់​ទ​ង​អ្នក​នៅ​ពេល​តែ​ពួក​​គេត្រូវ​ការ​អ្វី​ពី​អ្នក​ ឬ​ដឹង​រឿង​អាក្រក់​ ពី​អ្នក​ដទៃ​យក​ម​ក​ប្រាប់​អ្នក​ប៉ុណ្ណោះ​។ ​ចំណែក​ឯ​មិត្ត​ល្អ​តែង​តែ​ទាក់​ទង​អ្នក​គ្រប់​ពេល​ គ្រប់​ទី​កន្លែ​ង ​និង​ដឹង​សុខ​ទុក្ខ​រ​បស់​អ្នក​​គ្រប់ពេល​។ ​

​៨.​ ពួក​គេ​រក្សា​អាថ៌​​កំបាំងរបស់​អ្នក​
​មិត្ត​ភក្ដិ​អាច​ជា​មនុស្ស​ដែល​យើង​ជឿ​ទុក​ចិត្ត​ទី២​បន្ទាប់​អំពី​សៀវភៅ​កំណត់​ហេតុ​របស់​យើង​។​ មនុស្ស​ដែល​យើង​អាច​និយាយ​រឿង​អាថ៌​កំបាំង​ប្រាប់​បាន ​គឺ​ជា​មនុស្ស​ដែល​យើង​មាន​ទំនុក​ចិត្ត​ ហើយ​ប្រសិន​បើ​ពួក​គេ​ជា​មនុស្ស​ដែល​​មិនអាច​លាក់​កំ​បាំង​របស់​អ្នក​បាន ​នោះ​ពួក​គេ​មិន​​​ស​មជា​មិត្ត​ល្អ​រ​បស់​អ្នក​ទេ​។​ ​

៩. មិនចាំបាច់ស្លៀកពាក់ស្អាតដើម្បីទាក់ទាញទេ
​ប្រសិន​ជា​អ្ន​ក​​ស្លៀកពាក់​ស្អាត​បា​ត​ ធ្វើ​ម៉ូត​សក់​ឡូយ​ៗ​ ហើយ​ត្រូវ​មាន​ក្លិន​ក្រ​អូប​នោះ​ ដូច្នេះ​អ្នក​ដឹង​ថា​អ្នក​មាន​មិត្ត​ក្លែង​ក្លាយ​ហើយ​ព្រោះ​មិត្ត​ល្អ​អាច​ដើរ​ជា​​មួយអ្ន​ក​ទោះ​បី​ជា​អ្នក​តែង​ខ្លួន​យ៉ាង​ ណា​ក៏​ដោយ​។ ​

​១០.​ ពួក​គេ​តែង​មាន​ពេល​សម្រាប់​អ្នក​
​ទោះ​បី​ជា​គេ​មាន​ពេល​តែ​មួយ​ម៉ោង​សម្រាប់​សម្រាក​ចន្លោះ​ម៉ោង​ការងារ ​និង​ម៉ោ​ង​ចូល​រៀន​ក៏​ដោយ​ មិត្ត​ល្អ​តែង​តែ​កំដរ​អ្នក​ញ៉ាំ​ភេសជ្ជៈ​គ្រប់​ពេល​។ ​

​១១.​ ពួក​គេ​តែង​ឱ្យ​ស្មា​ទៅ​អ្នក​ផ្អែក​ពេល​អ្នក​យំ​
​លក្ខណៈ​សម្បត្តិ​ចុង​ក្រោយ​របស់​មិត្ត​ល្អ​គឺ​តែង​តែ​ឱ្យ​ស្មា​អ្នក​ផ្អែក ​ដើម្បី​យំ​រៀបរាប់​ពី​ទុក្ខ​សោក ​ហើយ​ស្ដាប់​រាល់​ទុក្ខ​លំបាក​ និង​រក​ដំណោះ​ស្រាយ​ឱ្យ​អ្នក​ជា​និច្ច​។ ​

សម្រួលអត្ថបទដោយ៖ ប៊ុន លាភ
ប្រភព៖ cool1007

Tuesday, June 23, 2015

ចាន់ វឌ្ឍនាកា បដិសេធ​សំណើ​អ្នក​គាំទ្រ «​លើស​ពី Fan បាន​អត់»

ចាន់ វឌ្ឍនាកា បាន​បដិសេធសំណើ​របស់​អ្នកគាំទ្រ​ម្នាក់​ដែល​បាន​និយាយ​ក្នុង​ក្លិប​វីដេអូ​មួយ​ថា «លើស​ពី​ Fan បាន​អត់»។



ការ​ច្រាន​ចោល​​សំណើរ​របស់​អ្នក​គាំទ្រ​រូប​នេះ​​ វឌ្ឍនាកា បាន​និយាយ​ថា ៖«ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​សំណើ​រ​នេះ​ ខ្ញុំ​សូម​ត្រឹម​ជា​អ្នក​គាំទ្រ​ម្នាក់​ក្នុង​វិស័យ​កីឡា​​បាល់ទាត់​តែ​ប៉ុណ្ណោះ​ ​ព្រោះ​ថា​ ខ្ញុំ​មាន​ម្ចាស់​បេះ​ដូង​រួច​ហើយ ហើយ​ម្ចាស់​បេះដូង​រូប​នោះ​ខ្ញុំ​បាន​​បង្កើត​ឈ្មោះ​របស់​នាង​​ដាក់​​លើ​ស្បែក​ជើង​របស់​ខ្ញុំ​ទៀត​ផង »៕

ចង់​ដឹង​ថា វឌ្ឍនាកា និយាយ​អ្វី​ខ្លះ​ទៀត​នោះ​សូម​មើល​វីដេអូ​​ខាង​ក្រោម៖ ​​​



ប្រភពៈ សប្បាយព័ត៍មាន

Monday, June 22, 2015

នយោបាយ​ថ្មី​របស់​វៀតណាម​គំរាម​វិស័យ​ទេសចរណ៍​កម្ពុជា

ភ្នំពេញៈ វិស័យ​ទេសចរណ៍​ឯកជន​របស់​កម្ពុជា​បាន​សម្តែង​ក្តី​បារម្ភ​ខ្លាំង​ចំពោះ​គោល​នយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​វៀតណាម​ដែល​លើក​លែង​ទិដ្ឋាការ​សម្រាប់​ទេសចរ​លោក​ខាង​លិច​ដើម្បី​ជួយ​ស្តារ​ឧស្សាហកម្ម​ទេសចរណ៍​ដែល​បាន​ធ្លាក់​ចុះ​ខ្លាំង​នា​ពេល​ថ្មីៗ​ដោយ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សេដ្ឋកិច្ច​របស់​ខ្លួន​។

វៀត​ណាម​បាន​បង្កើត​មូលនិធិ​ទេសចរណ៍​ ១០០ ​លាន​ដុល្លារ​ដើម្បី​លើក​កម្ពស់​ភាព​ទាក់​ទាញ​របស់​ប្រទេស​នេះ​ក្នុង​គោល​បំណង​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ឡើង​វិញ​។​ នេះ​បើ​តាម​ព័ត៌មាន ​Bloomberg​។

យោង​តាម​សារ​ព័ត៌​មាន​វៀតណាម ​ពល​រដ្ឋ​មក​ពី​ចក្រភព​អង់គ្លេស ​បារាំង ​អាល្លឺម៉ង់​ អេស្ប៉ាញ​ និង​អ៊ីតាលី នឹង​ទទួល​បាន​ការ​លើក​លែង​ទិដ្ឋាការ​សម្រាប់​ការ​ស្នាក់​នៅ​ដែល​មាន​រយៈ​ពេល​តិច​ជាង​ ១៥​ ថ្ងៃ​នៅ​ប្រទេស​វៀតណាម​។ គោលនយោបាយ​នេះ ​នឹង​មាន​សុពលភាព​រយៈ​ពេល​១​ឆ្នាំ ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​ ១ ខែ​កក្កដា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ៣០ ​ខែ​មិថុនា ​ឆ្នាំ ២០១៦។

លោក ​Nguyen Van Tuan ប្រធាន​រដ្ឋ​បាល​ទេសចរណ៍​វៀតណាម​ បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​មួយ​នៅ​ទីក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ពុធ​ថា៖​ «​ការ​ទទួល​បាន​ទិដ្ឋាការ​កំពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ប្រទេស​វៀតណាម​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​»។

​លោក​បាន​បន្ត​ថា៖«​ដំណើរ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ទិដ្ឋាការ​មាន​ភាព​កាន់​តែ​ងាយ​ស្រួល ​ឆាប់​រហ័ស ​និង​មាន​ផាសុក​ភាព​នៅ​តាម​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​នេះ​»។

ភ្ញៀវ​ទេសចរ​ប្រមាណ​ ៣,៣ លាន​នាក់​បាន​មក​ទស្សនា​នៅ​ប្រទេស​វៀតណាម​គិត​ត្រឹម​ខែ​ឧសភា ​ពោល​គឺ​ធ្លាក់​ចុះ​១៣​ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក ​ហូ វណ្ឌី សហ​ប្រធាន​ក្រុម​ការ​ងារ​ទេសចរណ៍​វិស័យ​ឯក​ជន​-រដ្ឋាភិបាល​បាន​សម្តែង​ក្តី​បារម្ភ​ថា នឹង​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​លើ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ដែល​ទាមទារ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ ជា​ពិសេស រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ចាត់​វិធាន​ការ​បន្ថែម​ទៀត​ដើម្បី​ផ្តល់​ទិដ្ឋាការ​ដោយ​ឥត​គិត​ថ្លៃ​ដើម្បី​ចៀស​វាង​ការ​បាត់​បង់​ភ្ញៀវ​ទេសចរ។

លោក​បាន​បន្ត​ថា៖ «​ត្រូវ​ហើយ​ពិត​ជា​បារម្ភ​ខ្លាំង។ ចំពោះ​ទស្សនៈ​ខ្ញុំ​ផ្ទាល់ វា​ជា​ពេល​ដ៏​ត្រឹម​ត្រូវ​សម្រាប់​រដ្ឋាភិបាល​បត់​បែន ដោយ​សារ​វិស័យ​ឯកជន​របស់​យើង​បាន​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ចំពោះ​ការ​បញ្ចុះ​តម្លៃ​ទិដ្ឋាការ ​ឬ​លើក​លែង​ទិដ្ឋាការ​នេះ​»។​

លោក ​ហូ វណ្ឌី បាន​បន្ត​ថា៖ «​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត​ គប្បី​ពិចារណា​ដើម្បី​កែប្រែ​បញ្ហា​នេះ ​បើ​យើង​មាន​បំណង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ថែម​ទៀត​ឲ្យ​មក​ទស្សនា​កម្ពុជា ហើយ​បន្ត​រក្សា​កំណើន​និង​ការ​អភិវឌ្ឍ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោក ​ឡាវ​ ហេង ​នាយក​ក្រុម​ហ៊ុន​ VLK​ Royal ​ដែល​ជា​ប្រតិបត្តិករ​ទេសចរណ៍​មួយ​ក្នុង​ចំណោម​ប្រត្តិបត្តិករ​ទេសចរណ៍​នាំ​មុខ​នៅ​កម្ពុជា​ក៏​លើក​ឡើង​ដូច​គ្នា​នេះ​ដែរ​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លើក​កម្ពស់​សេវាកម្ម​ក្នុង​ស្រុក​ឲ្យ​បាន​ល្អ។​

លោក​បន្ត​ថា៖ «​ទន្ទឹម​នឹង​នោះ​ដែរ ការ​ធ្លាក់​ចុះ​ឧស្សាហកម្ម​ទេសចរណ៍​ទៅ​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត ​កម្ពុជា​ចាំបាច់​ត្រូវ​លើក​កម្ពស់​សេវាកម្ម​ទេសចរណ៍ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​បន្ថែម​ទៀត​»។

លោក​បន្ថែម​ថា៖ «​ក្នុង​ខែ​នេះ ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​នៅ​ប្រទេស​វៀតណាម ​បាន​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​ចន្លោះ​ពី​ ៣០ ទៅ​ ៤០ ​ភាគ​រយ​នៅ​រដូវ​មិន​សូវ​សម្បូរ​ភ្ញៀវ​ទេសចរ»។

លោក​បន្ត​ទៀត​ថា៖ «​យើង​មិន​សូវ​មាន​ជើង​ហោះ​ហើរ​ត្រង់​ច្រើន​ទេ ​ដូច្នេះ​ស្ថានភាព​នេះ នឹង​ប៉ះពាល់​យើង​ច្រើន​។ តាម​ទស្សនៈ​របស់​ខ្ញុំ អ្វី​ដែល​សំខាន់​នោះ​គឺត្រូវ​សាក​សួរ​ថា​តើ​យើង​ផ្តល់​សេវា​ និង​ទទួល​ភ្ញៀវ​ទេសចរ​បាន​កាន់​តែ​ប្រសើរ​ហើយ​ឬ​នៅ? ដោយ​សារ​សេវាកម្ម​ភាគ​ច្រើន​ផ្តោត​លើ​ភ្ញៀវ​ទេសចរ»​។​

លោក​បន្ត​ថា ភាព​រញ៉េរញ៉ៃ និង​ការ​គ្មាន​សណ្តាប់​ធ្នាប់​នៅ​តាម​ច្រក​ព្រំ​ដែន​អន្តរជាតិ​សំខាន់ៗ​ទាំង​ពីរ គឺ​ច្រក​ប៉ោយប៉ែត​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ច្រក​បាវិត​ក្នុង​ខេត្ត​ស្វាយរៀង ចាំបាច់​ត្រូវ​កែ​លម្អ​។

លោក​បញ្ជាក់​ថា៖ «​បើ​អ្នក​ក្រឡេក​មើល​ច្រក​ព្រំ​ដែន​អន្តរជាតិ​សំខាន់​របស់​យើង​ទាំង​ពីរ​នេះ ​ប៉ោយ​ប៉ែត ​និង​បាវិត ឬ​ច្រក​ព្រំដែន​ផ្សេង​ទៀត​ អាជ្ញាធរ​របស់​យើង​ ពុំ​បាន​ផ្តល់ ឬ​កំណត់​ទីតាំង​ ឬ​ជួរ​ដើម្បី​សម្រួល​ដល់​ក្រុម​ភ្ញៀវ​ទេសចរ​ទេ ​មាន​ការ​សុំលុយ​ពី​ភ្ញៀវ ហើយ​មាន​ភាព​រញ៉េ​រញ៉ៃ​ខ្លាំង​ ដូច្នេះ​តើ​យើង​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទាំង​នោះ​ឲ្យ​មក​ទស្សនា​ប្រទេស​របស់​យើង​ដោយ​របៀប​ណា​?»។

លោក​បាន​បន្ត​ទៀត​ថា​៖ «​បើ​ទោះ​ជា​ក្រសួង​ទេសចរណ៍ និង​វិស័យ​ឯក​ជន​ បាន​និង​កំពុង​សហការ​គ្នា​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ក្តី ក៏​អាជ្ញាធរ​ក្នុង​ស្រុក ​បាន​បង្ក​បញ្ហា​ចំពោះ​ភ្ញៀវ​ទេសចរ ​តើ​វា​កើត​ឡើង​យ៉ាង​ដូច​ម្តេច​? បើ​យើង​សហការ​គ្នា​លើក​កម្ពស់​សេវាកម្ម និង​មាន​ភាព​រាក់​ទាក់​ថែម​ទៀត​នោះ​ យើង​នឹង​អាច​យក​ឈ្នះ​ប្រទេស​ទាំង​នោះ​បាន ​ដោយ​សារ​យើង​មាន​ប្រាសាទ​បុរាណ​ច្រើន ​ខណៈ​ប្រទេស​ផ្សេង​ទៀត​ពុំ​មាន​ដូច​យើង​»។

ថ្មីៗ​នេះ​កម្ពុជា​គ្រាន់​តែ​អនុវត្ត​ការ​លើក​លែង​ទិដ្ឋាការ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

ប្រទេស​វៀតណាម ​បាន​លើក​លែង​ទិដ្ឋា​ការ​ដល់​ភ្ញៀវ​ទេសចរ​មក​ពី​រុស្ស៊ី ​ជប៉ុន ​កូរ៉េ​ខាង​ត្បូង ​ដាណឺម៉ាក ​ន័រវែស ស៊ុយអែត​ និង​ហ្វាំងឡង់ ​ចាប់​ពី​ឆ្នាំ​នេះ​ដល់​ឆ្នាំ​ ២០១៩។

ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ថា ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ពី​តំបន់​អឺរ៉ុប​ស្មើ​នឹង​ ១៨,៦ ​ភាគ​រយ​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​សរុប​នៅ​កម្ពុជា ​ដោយ​បាន​កើន​ឡើង​ដល់ ​៧១ ​០៤៤​ នាក់ ​គឺ​ធ្លាក់​ចុះ ​៦,៩​ ភាគ​​រយ​នៅ​ត្រី​មាស​ទីមួយ​ ខណៈ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ពី​តំបន់​អាស៊ី​ប៉ា​ស៊ីហ្វិក​ស្មើ​នឹង​ ៧៣​ ភាគ​រយ ដល់​ ៩៥៥ ​៨៣៩ ​នាក់ ​កើន​ឡើង​​៥​ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន​៕

ប្រភពៈ ភ្នុំពេញប៉ុស្ដ៍
ដោយៈ ម៉ៃ គុណមករា

Tuesday, June 16, 2015

អ្នក​ប្រើ Facebook គាំទ្រ​ចំពោះ​ការហៅ​ភូមិសាស្ត្រ​នៅ​កម្ពុជា​ក្រោម ជា​ភាសា​ខ្មែរ​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ក្រុម​អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook បាន​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​ការប្រើ​ឈ្មោះ​ភូមិសាស្ត្រ​នៅ កម្ពុជា​ក្រោម ជា​ភាសា​ខ្មែរ​តាម​លំនាំ​ដើម​របស់ខ្លួន ដូចជា​ខេត្ត​ព្រះ​ត្រពាំង មិនត្រូវ​ហៅថា ខេត្ត ត្រា​វិញ (Tra Vinh) ឡើយ ។ ការគាំទ្រ​នេះ ធ្វើឡើង​បន្ទាប់ពី អ្នកនាង កៀង សុធី ប្រធាន​គណៈ ក​ម្មា​ធិ​ការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) បានធ្វើ​ប្រជាមតិ​ជា​សំនួរ​មួយ​នៅលើ​ទំព័រ Facebook របស់ខ្លួន ហើយ​លទ្ធផល​ឃើញថា អ្នក​ប្រើ Facebook ដ៏​ច្រើន​លើសលប់​បាន​បញ្ចេញ មតិ​បដិសេធ​ការប្រើ​ឈ្មោះ​ភូមិសាស្ត្រ​ខេត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម ជា​ភាសា​យួន ។​




































​​រូបថតប្រជាជាមតិនៅលើ Facebook ។

នៅក្នុង​សំនួរ​ប្រជាមតិ​ដែល​ភ្ជាប់​ជាមួយនឹង​រូបថត​ស្រះ​គូ នៅ​ខេត្ត​ព្រះ​ត្រពាំង អ្នកនាង កៀង សុធី បានសរសេរថា “​អ្នកនឹង​ជ្រើសរើស​មួយណា A ឬ B ? ហេតុអ្វី​បាន​វា​សំខាន់​ចំពោះ​អ្នក​? ” ដោយ​នៅក្នុង​សំនួរ A អ្នកនាង​បានដាក់​ពាក្យ​ជា​អក្សរ​ខ្មែរ និង​អក្សរ​ឡាតាំង​ថា “​ខ្មែរ​ព្រះ​ត្រពាំង​” និង B ដាក់ថា “​ខ្មែរ​ត្រា​វិញ​” ។ ក្រោយពី​បានដាក់​ប្រជាមតិ​នេះ​ប្រមាណ ១៧ ម៉ោង មាន​មនុស្ស បញ្ចេញមតិ​ចំនួន ១៤៨ ដង ដោយ​ពួកគេ​ភាគច្រើន​លើសលប់​បញ្ចេញមតិ​ថា A គាំទ្រ​ចំពោះ​ការប្រើ ឈ្មោះ​ភូមិសាស្ត្រ​នៅ​កម្ពុជា​ក្រោម​ជា​ភាសា​ខ្មែរ​ថា ខេត្ត​ព្រះ​ព្រ​ពាំង និង​មិនត្រូវ​ប្រើ​ថា ខេត្ត​ត្រា​វិញ ជា​ភាសា​យួន​ឡើយ ។​

​ព្រះ​ត្រពាំង ជា​ឈ្មោះ​ខេត្ត​ខ្មែរ​មួយ​ក្នុងចំណោម​ខេត្ត​ជាច្រើន​ទៀត នៅ​ដែនដី​កម្ពុជា​ក្រោម​ដែល​រដ្ឋា ភិ​បាល​វៀតណាម​បាន​ប្ដូរ​ឈ្មោះ​ទៅជា​ភាសា​យួន​ថា ត្រា​វិញ (Tra Vinh) បន្ទាប់ពី​ពួកគេ​បាន​ចូល ធ្វើ​អាណានិគម​លើ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក ។ សព្វថ្ងៃ ក្រៅពី​ជនជាតិ​យួន និង​រដ្ឋាភិបាល​វៀត ណា​ម​បាន​ប្រើ​ឈ្មោះ​ខេត្ត​ព្រះ​ត្រពាំង​ជា​ផ្លូវការ​ថា ខេត្ត​ត្រា​វិញ ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៅ​កម្ពុជា ក្រោម​ភាគច្រើន ក៏បាន​ប្រើប្រាស់​ឈ្មោះ​ខេត្ត​នេះ​ជា​ផ្លូវការ​តាម​ភាសា​យួន​ដាក់​ឲ្យ​ផងដែរ ។ ចំណែក ឈ្មោះ​ខេត្ត​ជា​ភាសា​ខ្មែរ​ដូចជា ព្រះ​ត្រពាំង​, ពល​លាវ​, ក្រមួនស និង ឃ្លាំង ជាដើម នោះ គ្រាន់តែ ជាការ​ប្រើ និង ហៅ​ក្រៅផ្លូវការ​ដោយ​ស្ងាត់ៗ តែប៉ុណ្ណោះ ។​

​មតិ​មួយចំនួន​លើកឡើងថា ការដែល​រដ្ឋាភិបាល​វៀ​ត​ណា​ម​ប្ដូរ​ឈ្មោះ​ភូមិសាស្ត្រ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ទៅជា​ភាសា​យួន ហើយ​បាន​គំរាមកំហែង​ដល់​ពលរដ្ឋ​ខ្មែរក្រោម​រូប​ណា​ដែល​ព្យាយាម​ប្រើ​ឈ្មោះ​ជា ភាសា​ខ្មែរ​នោះ វា​ជា​រឿង​មួយ​ទៅហើយ តែ​ពលរដ្ឋ​ខ្មែរក្រោម​ខ្លួនឯង ភាគច្រើន​នៅ​កម្ពុជា​ក្រោម ក៏​នៅតែ​ចូលចិត្ត​ប្រើ​តាម​ភាសា​យួន​ដោយ​មិនបាច់​បង្ខំ​ផងដែរ ។ ឧទាហរណ៍ ដូចជា​ក្រុម​អ្នក​ប្រើ បណ្ដាញ​សង្គម Facebook ជា​ព្រះសង្ឃ​ខ្មែរក្រោម​មួយចំនួន បាន​បង្កើត​ឈ្មោះ​ជា​ភាសា​យួន​ថា “​ខ្មែរ​ត្រា​វិញ​” (Khmer Tra Vinh) និង​ឈ្មោះ​វត្ត​របស់ខ្លួន​ថា “​ចួ​ព្រើម​”, (Chua Prom) “​ចួ​អូរ​ត្រាវ​” (Chua Otrao) និង “​ចួ​រសុក​ណាត់​” (Chua Soc Nach) ជាដើម ដែល​តាមពិតទៅ​ឈ្មោះ​ទាំង នេះ គេ​គួរតែ​ដាក់ថា “​ខ្មែរ​ព្រះ​ត្រពាំង​” , “​វត្ត​ព្រើម​” , “​វត្ត​អូរ​ត្រាវ​” និង “​វត្ត​ត្រោក​លិច​” ជាដើម ។​

សូមបញ្ជាក់ថា រដ្ឋ​មួយចំនួន​នៅ​ភាគ​ខាងជើង​សហ​ដ្ឋ​អាមេរិក ដូចជា California, Texas, Nevada និង Arizona ជាដើម ជា​អតីត​ទឹកដី​របស់​ប្រទេស​មិច​ស៊ី​កូ តែ​ក្រោយមក​ត្រូវ អាមេរិក វៃ​ដណ្ដើមយក​បានមក​គ្រប់គ្រង​ជា​របស់ខ្លួន​រហូតមក​ដល់​សព្វថ្ងៃ តែ​អាមេរិក​នៅតែ​រក្សា​ឈ្មោះ​ភូមិ សាស្ត្រ​ទាំងនោះ​ជា​ភាសា​ដើម​ទាំងអស់ ដោយ​មិនបាន​ផ្លាស់ប្ដូរ​ឈ្មោះ​ដូចជា​យួន​ឡើយ ៕​
ប្រភពៈ preynokornews.info

មូល​ហេតុ​ ដែល​​អ្នក​មិន​អាច​បំភ្លេច​ស្នេហ៍​​ដំបូង​បាន

ហេតុអ្វី​បាន​ជា​ស្នេហ៍​ដំបូង​ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មិន​អាច​បំភ្លេច​បាន? ​ស្នេហ៍​ដំបូង គឺជា​ស្នេហា​ដ៏​បរិសុទ្ធ​ ដែល​កើត​ឡើង​ដោយ​ក្ដី​ស្រលាញ់​ពិតៗ។ ​ទោះបីជា​ អ្នក​ព្យាយាម​​ខ្លាំង​​កម្រិត​ណា ក៏​អ្នក​នៅ​តែ​មិន​អាច​ហាម​ចិត្ត ឲ្យ​ឈប់​នឹក​ដល់​គូ​ស្នេហ៍​ដំបូង​របស់​អ្នក​បាន​ដដែល។ ​




ដូច្នេះ​ចង់​ដឹង​ថា ​ហេតុ​អ្វី​បាន​ជា​ស្នេហា​ដំបូង​មាន​ឥទ្ធិពល​ខ្លាំង​ដល់​កម្រិត​នេះ សូម​មើល​ចំណុច​​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

១. ​បទពិសោធន៍​លើក​ដំបូង (កាន់​ដៃ ឱប ថ្នាក់ថ្នម និង​ថើប…៖

​​អ្វី​ក៏​ដោយ ​ឲ្យ​តែ​ជា​លើក​ដំបូង​​នោះ ​អ្នក​នឹង​ចងចាំ​បាន​យូរ​ ឬ​អាច​ចងចាំ​បាន​រហូត​ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ បាន​សាង​អនុស្សាវរីយ​ផ្អែម​ល្ហែម​ជា​មួយ​គូ​ស្នេហ៍​ដំបូង​របស់​អ្នក​ដូច​ជា ការ​កាន់​ដៃ​គ្នា ឱប​ថើប ឬ​អ្វី​ផ្សេងៗ​ទៀត ​អ្នក​​នឹង​ចងចាំ​ទុក​​យ៉ាង​ជ្រៅ​ក្នុង​ក្រអៅ​បេះ​ដូង។

២. ​ស្នេហ៍​ដំបូង​ពិសេស ព្រោះ​បរិសុទ្ធ​​​៖

ស្នេហ៍​ដំបូង​ គឺជា​ស្នេហា​បរិសុទ្ធ​ ដែល​កើត​ឡើង​ដោយ​ចិត្ត​ នឹង​ចិត្ត​ ដោយ​ការ​ស្រលាញ់​ពិត​ៗ​ ​និង​​​មិន​មែន​ស្រលាញ់​ គ្រាន់​ចង់​បាន​អ្វី​មួយ​​ពី​គេ​ឡើយ។

៣. ស្នេហ៍​ដំបូង មាន​ឥទ្ធិពល ព្រោះ​គេ​ធ្វើ​ឲ្យ​អ្នក​ប្រច័ណ្ឌ​មិន​ដឹង​ខ្លួន៖

ឧទាហរណ៍៖ ពេល​គូ​ស្នេហ៍​ដំបូង​របស់​អ្នក នៅ​ក្បែរ​អ្នក​ផ្សេង ឬ​ស្និត​ស្នាល​ជាមួយ​អ្នក​ដទៃ​ អ្នក​នឹង​ប្រច័ណ្ឌ​ខឹង​ភ្លាមៗ​ និង​មាន​អារម្មណ៍​អន់​​ចិត្ត​ខ្លាំង។

​​៤. ​ព្រោះ​អ្នក​ធ្លាប់​ផ្ដល់​ក្ដី​សង្ឃឹម​ ក្ដី​ស្រមៃ​ទាំង​អស់ ដល់​ស្នេហ៍​ដំបូង​នេះ៖

នៅ​ពេល​ប្រុស​ស្រី ស្រលាញ់​គ្នា​លើក​ដំបូង​ដូច​គ្នា ពួកគេ​តែង​ជឿជាក់​ថា​ស្នេហា​​ពួកគេ​ គឺ​ជា​ស្នេហា​អមត​របស់​ពួកគេ ដោយ​ដាក់​ក្ដី​សង្ឃឹម​គ្រប់​យ៉ាង​ទាំង​អស់ ដល់​ក្ដី​ស្នេហ៍​នោះ។

៥. ​ពេល​ដែល​អ្នក​ជឿ​ថា ជា​ស្នេហា​ឥត​ខ្ចោះ៖

​ពេល​ស្រលាញ់​គ្នា​ខ្លាំង អ្នក​​តែង​មាន​អារម្មណ៍​ថា​ វា​ជា​ពេល​វេលា​ដ៏​មាន​ន័យ​បំផុត​ក្នុង​ជីវិត ​និង​តែង​គិត​ថា​ស្នេហា​របស់​អ្នក​ជា​ស្នេហា​ឥត​ខ្ចោះ ​​និង​​ស្រលាញ់​គ្នា​ស្មោះ​ស្ម័គ្រ​ជា​និច្ច។

៦. អារម្មណ៍​ងប់ងុល​ខ្លាំង និង​រីករាយ​បំផុត៖

អារម្មណ៍​ពេល​មាន​ស្នេហា​ដំបូង ​ពិត​ជា​ផ្អែម​ល្ហែម​ និង​ស្រស់ស្រាយ​​ក្នុង​អារម្មណ៍​ជា​និច្ច​។ ពេល​អ្នក​បាន​ជជែក​ជាមួយ​គេ ឬ​បាន​នៅ​ក្បែរ​ខ្លួន​គេ គិត​ថា​ជីវិត​ខ្លួន​ឯង​ ពិត​ជា​មាន​ន័យ​ណាស់ និង​កក់ក្ដៅ​បំផុត។

​៧. ​សេចក្ដី​ខូច​ចិត្ត​ស្នេហា​លើក​ដំបូង៖

​ជា​ចុង​ក្រោយ ​ក្រៅ​​ពី​​​អនុស្សាវរីយ៍​ល្អៗ​ជា​ច្រើន ការ​ស្រលាញ់ ការ​យក​ចិត្ត​ទុក​ដាក់ ការ​ផ្ដល់​ក្ដី​សង្ឃឹម កន្លង​​ផុត​ទៅ ស្នេហា​របស់​អ្នក​​ក៏​ដល់​ទី​បញ្ចប់​ត្រង់​ចំណុច​ណា​មួយ ​ដូច្នេះ​ការ​ខូច​ចិត្ត​ជា​លើក​ដំបូង​នេះ វា​ក៏​ធ្វើ​ឲ្យ​អ្នក​មិន​អាច​​បំភ្លេច​​បាន​ដែរ៕

Monday, June 15, 2015

វិធីធ្វើអោយមនុស្សប្រុសឈ្លក់វង្វេងនឹងអ្នក

មនុស្សស្រីជាច្រើនតែងតែចូលចិត្តមនុស្សប្រុសដែលឆ្កួតដោយសារគេទាំងស្រុង។ ប៉ុន្តែតើវាអាចទៅរួចបានដោយរបៀបណា? វាមិនមែនជាការងាយស្រួលនោះទេក្នុងការធ្វើអោយមនុស្សប្រុសឈ្លក់វង្វេងចំពោះអ្នក។ មនុស្សប្រុកក៏អាចផ្លាស់ប្តូរយ៉ាងងាយផងដែរ។ ដូច្នេះតើអ្វីដែលមនុស្សស្រីត្រូវធ្វើដើម្បីធ្វើអោយមនុស្សប្រុសលង់ស្រលាញ់នាងដោយឈ្លក់វង្វេងនិងស្ទើរតែងើបមុខមិនរួច? ខាងក្រោមនេះ យើងខ្ញុំនឹងលើកឡើងយកមកបង្ហាញអ្នកនាងកញ្ញាអោយបានជ្រួតជ្រាបទាំងអស់គ្នា។



១)  ត្រូវខ្វល់ពីខ្លួនឯង

មនុស្សប្រុសស្រលាញ់នារីដែលដឹងនូវអ្វីដែលពួកគេចង់បាន ជាមនុស្សដែលអាចគ្រប់គ្រងចំណាយរបស់ខ្លួនដូចជាអាចបង់ថ្លៃវិក័យប័ត្ររបស់ខ្លួនឬមានធានារ៉ាប់រងលើយានជំនិះរបស់ខ្លួន។ ពួកគេស្រលាញ់នារីដែលស្ថិតនៅក្នុងការត្រួតពិនិត្យរបស់គេនិងខ្វាយខ្វល់ពីមិត្តរបស់គេ។ ត្រូវគិតខ្វល់ពីខ្លួនឯងដោយយកចិត្តទុកដាក់ចំពោះខ្លួនឯងមុនពេលយកចិត្តទុកដាក់ចំពោះគាត់និងតំរូវការគាត់ ពីព្រោះការស្រលាញ់ខ្លួនឯងសំខាន់ខ្លាំងណាស់។ ប្រសិនបើអ្នកមិនស្រលាញ់និងថ្នាក់ថ្នមខ្លួនឯងទេ ក៏មិនមាននរណាស្រលាញ់អ្នកដែរ។

២)  ទុកអោយគាត់នឹកអ្នក

កុំបង្ហាញភាពជាស្ត្រីចេញមកទាំងអស់។ ត្រូវបើកចំហរយឺតៗ។ ទុកអោយរឿងរ៉ាវទាំងឡាយរបស់អ្នកក្លាយជាអាថ៌កំបាំងនិងជារឿងលាក់មុខ។ ទុកពេលពីរបីថ្ងៃមុនពេលអោយលេខទូរស័ព្ទរបស់អ្នកដល់គាត់ហើយកុំប្រញាប់ add friend គេងាយពេកនៅលើ Facebook។ ទុកអោយគេគិតថាអ្នកជានរណាហើយទុកអោយគាត់នឹកដល់អ្នកមុនពេលអ្នកបើកចំហរពីខ្លួនឯងចំពោះគេ។

៣)  កុំសោកស្តាយចំពោះទំនាក់ទំនងពីអតីតរបស់អ្នក

គ្មាននរណាម្នាក់ចូលចិត្តមនុស្សដែលពោរពេញដោយភាពសោកស្តាយនោះទេ។ ដូច្នេះកុំរំលឹកពីទំនាក់ទំនងពីអតីតកាលរបស់អ្នកនិងការបរាជ័យនៃទំនាក់ទំនងនោះ។ កុំរិះគន់ពីអតីតមិត្តប្រុសរបស់អ្នកនិងពីការដែលគ្មាននរណាយល់ពីការរំពឹងរបស់អ្នកអោយសោះ។ ព្រោះថានោះគឺគ្រាន់តែជាការលាបពណ៌លើរូបភាពសោកស្តាយចំពោះអ្នកនៅពីមុខមនុស្សប្រុសនោះតែប៉ុណោះ។

៤)  តែងតែស្លៀកពាក់បានស្អាត

តែងតែធ្វើខ្លួនអោយស្អាតនិងទទួលបាននូវការសរសើរ។ ធ្វើដើម្បីខ្លួនអ្នកគឺជាការប្រជែកចំពោះអ្នកដទៃហើយអ្នកនឹងទាក់ទាញបុរសគ្រប់គ្នា។ គ្មានមនុស្សប្រុសណាដែលអាចទប់ទល់នឹងស្ត្រីដែលស្លៀកពាក់ស្អាតបាតហើយជាមនុស្សដែលដឹងពីម៉ូតនិងស្តាយរបស់ខ្លួនបាននោះទេ។

៥)  ស្គាល់ពីតម្លៃខ្លួនអ្នក

កុំបន្ទាបខ្លួនអ្នកដោយសារតែពាក្យសម្តីរបស់អ្នកដទៃ។ ត្រូវដឹងថាអ្នកមានតម្លៃនៃក្តីស្រលាញ់ជាច្រើនដែលទាក់ទាញដល់មនុស្សប្រុស។ ត្រូវដឹងថាអ្នកប្រសើរជាងមនុស្សជាច្រើនដែលកំពុងព្យាយាមទំលាក់អ្នក។ ធ្វើអោយគាត់ដឹងថាអ្នកដឹងពីតម្លៃផ្លាល់ខ្លួនហើយមិនយល់ព្រមនូវអ្វីមួយតិចជាងអ្វីដែលអ្នកសមនឹងទទួលនោះទេ។ អ្នកមិនត្រឹមតែមានទំនុកចិត្តនិងភាពនឹងធឹងទេតែថែមទាំងចេះបត់បែននិងកំប្លែងទៀតផង។

៦)  អោយតម្លៃពេលវេលារបស់អ្នក

នេះគឺជាចំនុចដ៏សំខាន់បំផុត។ កុំចំណាយពេលវេលាច្រើនពេកក្នុងការនិយាយជាមួយគាត់ហាក់បីដូចជាអ្នកមិនមានអ្វីផ្សេងដែលចាំបាច់ត្រូវធ្វើនៅក្នុងពិភពលោកនេះ។ ធ្វើអោយគាត់ដឹងថាអ្នកផ្តល់តម្លៃដល់ពេលវេលារបស់អ្នកហើយមាននូវអាទិភាពជាច្រើនផងដែរ។ មនុស្សប្រុសចូលចិត្តមនុស្សស្រីដែលតែងតែមិនទំនេរ។

៧)  អួតបន្តិច

វាជាការល្អផងដែលដើម្បីអួតបន្តិចអំពីការដែលមានបុរសផ្សេងតាមអ្នកឬក៏ការទទួលបានការតម្លើងតំណែងនៅកន្លែងការងារជាដើម។ ប្រសិនបើអ្នកទុកអោយភាពជោគជ័យរបស់អ្នកនៅស្ងាត់ឆឹងអ្នកមិនកំពុងបង្ហាញគាត់ពីទេពកោសល្យឬអ្វីដែលអ្នកមានសមត្ថភាពចំពោះនោះទេ។ ដែលនោះគឺជាគំនិតដ៏អាក្រក់។

៨)  កុំងាយពេក

កុំងាយពេកហើយមានអារម្មណ៏ភ្លើតភ្លើនពេក។ កុំបង្ហាញថាអ្នកលង់ស្រលាញ់យ៉ាងជ្រាលជ្រៅជាមួយគាត់ទោះបីអ្នកពិតជាស្រលាញ់គេក៏ដោយ។ ការពិតគឺថាមនុស្សប្រុសខំគ្រប់យ៉ាងដើម្បីមនុស្សស្រីតែពេលដំបូងទេតែដល់ពេលទទួលបានការស្រលាញ់ពីនាងគេក៏មិនសូវខ្វាយខ្វល់ដែរ។ យកពេលរបស់អ្នកនៅជាមួយគេហើយធ្វើអោយពិបាកក្នុងការទទួលបានពីព្រោះមនុស្សប្រុសស្រលាញ់ការរត់ចាប់បែបនេះ។

៩)  ត្រូវមានទំនុកចិត្តលើស្បែករបស់អ្នក

ត្រូវមានភាពផ្ទាល់ខ្លួនទោះបីអ្នកទាប ធាត់ឬខ្មៅជាងមនុស្សស្រីដទៃក៏ដោយ។ មានតារាល្បីជាច្រើនដែលមាននូវគុណវិបត្តិជាច្រើនប៉ុន្តែពួកគេទទួលបានការស្រលាញ់យ៉ាងធំធេងពីព្រោះពួកគេនឹងធឹងហើយមានទំនុកចិត្តលើស្បែករបស់គេ។ កុំព្យាយាមផ្លាស់ប្តូរខ្លួនអ្នកដើម្បីបំពេញចិត្តរបស់អ្នកដទៃ។ ត្រូវមានភាពជាខ្លួនឯងហើយស្រលាញ់អ្វីដែលអ្នកមាន។

១០)  បន្ថែមទំនុកចិត្ត

ការមានទំនុកចិត្តជ្រុលអាចជាគ្រឿងនាំទៅរកអន្តរាយប៉ុន្តែការមានទំនុកចិត្តគ្រប់គ្រាន់សំខាន់ណាស់ដើម្បីទាក់ទាញមនុស្សប្រុសអោយចាប់អារម្មណ៏អ្នក។ ដើរដោយងើយមុខឡើងហើយពាក់ស្បែកជើងកែងខ្ពស់ហើយនិយាយអោយច្បាស់ៗហើយតាមបែបខ្លី។ ភាសារកាយវិការដើរតួនាទីសំខាន់ខ្លាំងណាស់នៅក្នុងការពណ៌នាពីលក្ខណៈរបស់អ្នក។

សញ្ញា​​ ៥ ​​យ៉ាង​​បង្ហាញ​​ថា អ្នក​​មាន​​ស្នេហា​​ហើយ!

ស្នេហា​ពេល​ខ្លះ​អាច​កើត​ឡើង​ដោយ​មិន​ដឹង​ខ្លួន សូម្បី​តែ​ចាប់​ចិត្ត​លើ​គេ​ហើយ​ក៏​នៅ​មិន​ទាន់​ច្បាស់​លួច​សួរ​ខ្លួន​ឯង​ថា ពិត​ជា​លួច​ស្រលាញ់​គេ​មែន​អត់ ហើយ​នេះ​ជា​ស្នេហា​មែន​ឬ​គ្រាន់​ជា​អ្វី​ផ្សេង ទើប​បាន​ជា​មាន​អារម្មណ៍​ចម្លែក​ៗ​បែប​នេះ។ យ៉ាង​ណា​ក្ដី​ ខាង​ក្រោម​នេះ​ជា​សញ្ញា​ខ្លះ​ៗ​បង្ហាញ​ថា ​អ្នក​កំពុង​មាន​ចិត្ត​ប្រតិព័ទ្ធ​ ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​លើ​គេ​ហើយ៖




ចង់​ដឹង​ពី​គេ​ស្ទើរ​គ្រប់​រឿង

កញ្ញា សុ​ភី អតីត​សិស្ស​វិទ្យាល័យ​ព្រះ​សី​ហ​នុ ខេត្ត​កំពង់ចាម ប្រាប់​ថា បើ​មាន​អ្នកណា​ម្នាក់​និយាយ​អ្វី​ពាក់ព័ន្ធ​នឹង​គេ គឺ​ចង់​ស្ដាប់​ចង់​ដឹង​ខ្លាំង​មែន​ទែន កុំ​ថា​ឡើយ​រឿង​ធំ​ដុំ​ពាក់ព័ន្ធ​ក្នុង​ជីវិត​គេ សូម្បី​រឿង​តូច​តាច​​ក៏​ចង់​ដឹង​ដែរ។ ចង់​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​គេ​ចូលចិត្ត​អី ស្អប់​អី គេ​រៀន​នៅ​សាលា​ណា ពី​មុន​គេ​ធ្លាប់​ធ្វើ​អ្វី​ខ្លះ មាន​បង​ប្អូន​ប៉ុន្មាន​នាក់ គឺ​ចង់​​ដឹង​ស្ទើរ​តែ​គ្រប់​យ៉ាង​ឲ្យ​តែ​ទាក់​ទិន​នឹង​គេ មិន​ថា​រឿង​ពី​មុន បច្ចុប្បន្ន និង​អនាគត​នោះ​ឡើយ។

រក​នឹក​ថា​ត្រូវ​ស្លៀក​អី

ស្រី​ពេជ្រ អាយុ ២៥ ឆ្នាំ បុគ្គលិក​ធនាគារ ABA និយាយ​ថា សញ្ញា​សំគាល់​មួយ​ទៀត​ គឺ​​ចាប់​ផ្ដើម​ចេះ​តុបតែង​ខ្លួន​ខុស​ប្លែក​ពី​សព្វដង ថែម​ទាំង​ចំណាយ​ពេល​យូរ​ដើម្បី​គិត​ថ្ងៃ​នេះ​គួរ​ស្លៀក​សំលៀកបំពាក់​មួយ​ណា​មើល​ទៅ​សម​ ហើយ​ផ្អៀង​ផ្អង​នៅ​មុខ​កញ្ចក់​តែ​ម្នាក់​ឯង​យូរ​ម៉ោង​ទៀត​ផង។ បើ​ពេល​ទៅ​ណា​មក​ណា​ដែល​មាន​វត្តមាន​បុរស​យើង​ដែល​​​កំពុង​មាន​កូន​ចិត្ត​លើ​ គឺ​ខ្លួន​យើង​ផ្ទាល់​បារម្ភ​ខ្លាច​តែ​មើល​ទៅ​មិន​ស្អាត តែ​បើ​កន្លែង​ដែល​គ្មាន​គេ​ទៅ​ទេ ទោះ​បី​ស្លៀក​ពាក់​អី​ក៏​មិន​សូវ​ខ្វល់​ច្រើន។ នៅ​ក្នុង​ចិត្ត​ចេះ​តែ​ចង់​ធ្វើ​ជា​មនុស្ស​ស្រស់​ស្អាត​សម្រាប់​រូប​គេ។
នឹក​ឃើញ​ដល់​រូប​គេ​មុន​គេ ព្រម​ទាំង​ចង់​ចែក​រំលែក​គ្រប់​យ៉ាង​ជា​មួយ​គេ

គ្រប់​យ៉ាង​នៅ​ពេល​ដែល​ធ្វើ​អ្វី​មួយ​មិន​ថា ​តែ​រឿង​សប្បាយ​ចិត្ត ឬ​កើត​ទុក្ខ ​គឺ​យើង​ចង់​ប្រាប់​ឲ្យ​គេ​បាន​ដឹង​ជាង​អ្នក​ណា​ៗ​ទាំង​អស់។ ចង់​ឲ្យ​គេ​បាន​សើច​រីករាយ​ជា​មួយ​ពេល​ធ្វើ​អ្វី​មួយ​ល្អ មាន​ស្នាដៃ។ ហើយ​នៅ​ពេល​ជួប​ទុក្ខ​លំបាក ក្រៀម​ក្រំ​ចិត្ត ក៏​នៅ​តែ​ចង់​ឲ្យ​គេ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ដឹង​មុន​គេ លើក​ទឹក​ចិត្ត​យើង។ មួយ​វិញ​ទៀត ពេល​លេង FB បើ​ឃើញ​គេ​កំពុង online យើង​ចង់​ទៅ Chat ជាមួយ​គេ​ភ្លាម​ៗ និយាយ​សួរ​សុខ​ទុក្ខ​ពី​នេះ​ពី​នោះ។ លើស​ពី​នេះ ប្រសិន​ចំ​ថ្ងៃ​ណា​ដែល​គេ​ខក​ខាន​មិន​បាន​មក​រៀន ឬ​មិន​បាន​ជួប​មុខ​គេ​ដូច​រាល់​ដង ខ្លួន​យើង​ផ្ទាល់​មាន​អារម្មណ៍​ថា​ ពិភពលោក​នេះ​ទទេ​ស្អាត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ លោក ឧត្ដម បញ្ញា និស្សិត​ផ្នែក​ច្បាប់ កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។

មាន​អារម្មណ៍​ដូច​ចម្លែក​ៗ ឲ្យ​តែ​បាន​ជួប​មុខ​គេ

យុវជន ស៊ុន​ ជា​ណា​រ៉ា អាយុ ២០ ឆ្នាំ បាន​បញ្ចេញ​យោបល់​ថា សញ្ញា​មួយ​ទៀត​ដែល​បង្ហាញ​ថា យើង​កំពុង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គេ​នោះ គឺ​ភ័យ​ខ្លាំង​ពេល​ដែល​គេ​សម្លឹង​ភ្នែក​ចំ។ បើ​អ្នក​ផ្សេង​មើល​មក​ គឺ​មាន​អារម្មណ៍​ធម្មតា ចំ​ឡែក​តែ​ម្នាក់​ហ្នឹង បើ​មើល​មក​យើង​ពេល​ណា គឺ​មាន​អារម្មណ៍​ភ័យ​ខ្លាំង ។ ហើយ​បើ​ជួប​មុខ​គេ រឿង​ដែល​ចង់​និយាយ​ទាំង​ប៉ុន្មាន​គឺ​ភ្លេច​អស់​រលីង នឹក​ឃើញ​តែ​ម្យ៉ាង​ គឺ​ញញឹម ​និង​ សើច។



ចង់​ឲ្យ​គេ​ចាត់​ទុក​យើង​សំខាន់​ជាង​គេ

ចំពោះ សុ​ជា​តា សិស្ស​ថ្នាក់​ទី​ ១០ នៃ​សាលា​ប៊ែល​ធី ប្រាប់​ថា ចំណុច​មួយ​ទៀត​ដែល​បង្ហាញ​ថា ​​ចាប់​ចិត្ត​ស្រលាញ់​អ្នក​ណា​ម្នាក់ គឺ​ការ​ចង់​បាន​យក​ចិត្ត​ទុក​ដាក់​ពី​គេ។ វា​ជា​អារម្មណ៍​ដែល​មាន​សេចក្ដី​សុខ​ខ្លាំង​បំផុត​ពេល​បាន​និយាយ​ជា​មួយ​គេ។ហើយ​ក៏​មាន​អារម្មណ៍​ខឹង​និង​អន់​ចិត្ត​ខ្លាំង​ពេល​គេ​មិន​រវីរវល់​ជាមួយ ឬ​ទៅ​យក​ចិត្ត​អ្នក​ផ្សេង​ជំនួស។ បើ​ពេល​យើង​ជួប​ការ​លំបាក យើង​ចង់​ឲ្យ​គេ​តែ​ម្នាក់​គត់ មក​សួ​រ​នាំ​ឬ​ព្រួយ​បារម្ភ​ពី​យើង ត្រឹម​និយាយ​ថា អ្នក​មិន​អី​ទេ? ក៏​សុខ​ក្នុង​ចិត្ត​ដែរ។ ហើយ​បើ​គេ​មិន​បាន​មក​ខ្វល់​ខ្វាយ​ពី​យើង យើង​មាន​អារម្មណ៍​ថា​ខូច​ចិត្ត​ជា​ខ្លាំង។

យ៉ាង​ណា​ហើយ ​មាន​អារម្មណ៍​ថា​ពិត​ជា​កំពុង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គេ​មែន​អត់?
ប្រភពៈ http://news.sabay.com.kh/ 

កិច្ចសម្ភាស រវាងសម្តេចព្រះបាទនរោត្តមសីហនុ និងទស្សនាវដ្តីប្លេបយ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៨៧


ប្លេប៊យៈ សម្តេច ព្រះអង្គធ្លាប់ធ្វើជាព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ហើយក្នុងពេលឥឡូវនេះ ធ្វើជាប្រធាននិរទេសរបស់ខ្មែរ ប៉ុន្តែអនុញ្ញាតឲ្យយើង ចាប់ ផ្តើមពីរឿងផ្ទាល់ខ្លួនសិន។ ព្រះអង្គ មានជីវិតរស់នៅយ៉ាងហ៊ឺហា ផ្តល់ថ្វាយឲ្យដោយរដ្ឋាភិបាលចិន និងកូរ៉េខាងជើង។ តើព្រះអង្គ មានអារម្មណ៍ មិន ស្រណុកស្រួលបែបណាដែរឬទេ? បើគិតទៅដល់លក្ខណៈ នៃការរស់នៅរបស់ព្រះអង្គ ក្នុងស្រុកខ្មែរ និងនៅជំរុំភៀសខ្លួន?។


សម្តេចនរោត្តមសីហនុ ជនក្រីក្រ ប្រជារាស្រ្តតូចតាចរបស់ខ្មែរ គេពុំដែលរិះគន់ខ្ញុំទេ។ ពួកគេមិនដែលតូចចិត្តនឹងអ្វីឡើយ ពីព្រោះពួកគេមាន អារម្មណ៍ថា ពួកគេដូចគ្នានឹងខ្ញុំដែរ។ មានពួក បញ្ញាវ័ន្ត ជនភៀសខ្លួនខ្លះ និយាយថា ស្តេចគិតតែពីរាំរែក ស្រែកច្រៀង និងលេងភ្លេងនៅក្នុងពេល ដែល ប្រជារាស្រ្តមានទុក្ខ។ ក៏ប៉ុន្តែ នៅក្នុងពេលជាមួយគ្នា ប្រជារាស្រ្តរាំរែក។ ខ្ញុំមានរូបថតអំពីប្រជារាស្រ្តខ្មែរជាច្រើន សប្បាយរីករាយក្នុងជីវិតជាធម្មតា។ មានឬក្រ យើងចូលចិត្តរាំរែក ចូលចិត្តភ្លេងភ្លាត់ និងការសម្តែងសិល្បៈផ្សេងៗ។ នេះគឺជារបៀបរស់នៅរបស់យើងទៅហើយ។ នៅក្នុងជំរុំជនភៀសខ្លួន ពួកគេមានវង់ភ្លេងបុរាណ និងវង់ភ្លេងទំនើប។ ពួកគេមានក្រុមរបាំបាល់ឡេ។ ពួកគេរាំ ពួកគេស៊ីផឹក។ របៀបខ្មែររស់នៅគឺអញ្ចឹង។ ហេតុដូច្នេះ ខ្ញុំមិនខ្វល់ នឹងពួកគេមនុស្ស ដែលរិះគន់ខ្ញុំនោះទេ ពីព្រោះខ្ញុំដឹងថា ភាគច្រើន គេមិនរិះគន់ឡើយ។ បើទោះបីខ្ញុំ បោះបង់ការរាំរែក សំប៉ាញ ម្ហូបអាហារល្អៗ សម្លៀកបំពាក់ល្អៗចោល យ៉ាងណាក៏ដោយ ខ្លួនខ្ញុំនៅតែមានបច្ចាមិត្រដដែលហ្នឹង។
ប្លេបយ គេធ្លាប់ស្គាល់ព្រះអង្គថា ជាស្តេចប្លេបយ តើមែនដែរឬទេ?
សម្តេច ប្លេបយ? ខ្ញុំមិនដឹងទេ។ ក៏ប៉ុន្តែ ចាចាស៎ ខ្ញុំមានរឿងផ្សងព្រេងប្លែកៗជាច្រើន។
ប្លេបយ ឧទាហរណ៍ដូចជា???
សម្តេច ក្នុងឋានៈព្រះមហាក្សត្រ គេពុំអនុញ្ញាតឲ្យយើងមានមហេសីលើសពីម្នាក់ទេ តែគេអនុញ្ញាតឲ្យយើងមានស្រីស្នំរាប់រយ។ កញ្ញាដឹងទេ? ជីតាទួត របស់ខ្ញុំ ព្រះបាទនរោត្តម គាត់មាននៅក្នុងវាំងរបស់គាត់ នូវស្រីប្រហែល៣០០នាក់ មិនមែនជាប្រពន្ធទេ តែខ្ញុំសូមនិយាយថា ជាស្រីសំណព្វចិត្ត។ ជីតា របស់ខ្ញុំ ព្រះបាទមុនីវង្ស គួរសមបន្តិច។ គាត់មានតែ៦០នាក់
ប៉ុណ្ណោះ។ ឪពុករបស់ខ្ញុំ ក៏ប្លេបយដែរ។ គាត់មានស្រីកំណាន់ជាផ្លូវការម្នាក់នៅក្នុងវាំងរបស់គាត់ ក៏ប៉ុន្តែ ថ្ងៃមួយខ្ញុំបានរកឃើញសៀវភៅមួយ គាត់ កត់ត្រាទុកអំពីរឿងផ្សងព្រេងប្លែកៗ របស់គាត់។ គាត់មានស្រីដល់ទៅរាប់រយឯណោះ។ ក៏ប៉ុន្តែខ្ញុំ ខ្ញុំបាត់បង់ពួកស្រីៗទំាងអស់ នោះអស់ទៅហើយ នៅក្រោយពេលរដ្ឋប្រហារ។
ប្លេបយ ឪពុករបស់ព្រះអង្គ មានបញ្ជីឬ?
សម្តេច ចាស៎(សើច) ប៉ុន្តែខ្លួនខ្ញុំគ្មានបញ្ជីទេ។ វាគួរឲ្យខ្មាសអៀនខ្លាំងណាស់ ចំពោះពួកស្រីៗទំាងនោះ និងចំពោះខ្លួនខ្ញុំ។ដូច្នេះ ខ្ញុំមិនកត់ត្រាទុក  នូវអ្វីទំាងអស់។ ក៏ប៉ុន្តែឪពុករបស់ខ្ញុំ គាត់អស្ចារ្យក្រៃលែង។ គាត់មិនបានសរសេរអំពីនយោបាយអ្វីទុកមួយបន្ទាត់ណាឡើយ ក្រៅអំពីរឿងស្នេហា  របស់គាត់។(សើច) ខ្ញុំចូលចិត្តលាក់ការសម្តែងឬទ្ធិរបស់ខ្ញុំ ខ្ញុំគ្មានមោទនភាព នៅក្នុងរឿងហ្នឹងទេ ហើយសរសេរតែរឿងនយោបាយប៉ុណ្ណោះ។ បើ និយាយទៅ ខ្ញុំ មានប្រពន្ធផ្លូវការពីរ។ ប្រពន្ធទី១ ត្រូវជាប្អូនជីដូនមួយរបស់ខ្ញុំ មានខ្សែនរោត្តមដែរ។ គាត់នៅជាមួយ ខ្ញុំ ចាប់ពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៥២។ ក៏ ប៉ុន្តែ គាត់ប្រច័ណ្ឌខ្លាំងណាស់ ។ គាត់អស្ចារ្យតែម្តង ។ គាត់ដឹងថា ប្តីរបស់គាត់នៅតែជាប្លេបយដែរ ហេតុដូច្នេះ ខ្ញុំពុំមានសេចក្តីជាមួយគាត់ឡើយ។ គាត់ជិនឆ្អន់ឆ្អែតចិត្ត នឹងអាកប្បកិរិយាមិនស្មោះត្រង់របស់ខ្ញុំ។ ដូច្នេះ ឥឡូវនេះ យើងក៏ដាច់ដោចគ្នា ហើយគាត់នៅឯក្រុងប៉ារីស ឯណោះ។ ក៏ប៉ុន្តែយើង   ជាមិត្តល្អនឹងគ្នា។ ប្រពន្ធថ្មីរបស់ខ្ញុំ ចាប់ពីឆ្នាំ១៩៥២រហូតទៅដល់ណាណី ខ្ញុំគិតថា គឺជាម៉ូនិក អ៊ីហ្សី។ ឪពុករបស់គាត់ជនជាតិ អ៊ីតាលី។
ប្លេបយ តើព្រះអង្គ នៅតែអត់ស្មោះត្រង់ដូច្នេះឬ?
សម្តេច ពេលខ្ញុំដាក់រាជ្យ កាលពីឆ្នាំ១៩៥៥ ខ្ញុំលែងមានស្នេហាលួចលាក់ទៀតហើយ ។ ក្នុងឋានៈជាព្រះមហាក្សត្រ ខ្ញុំអាច ធ្វើជាប្លេបយបាន ពីព្រោះ  ខ្ញុំមានសម្បត្តិ និងទីពីរវាសមស្របទៅនឹងប្រពៃណីខ្មែរ ដែលស្តេចត្រូវមានស្រីស្នំច្រើន។ ក៏ប៉ុន្តែ ជាមេដឹកនាំគណបក្សនយោបាយ ខ្ញុំត្រូវតែចូល រួមបោះឆ្នោតរៀងរាល់បួនឆ្នាំម្តង។ ខ្ញុំពុំអាចជាប្លេបយបានទេ។ បើពុំ ដូច្នេះទេ ពួកសត្រូវនយោបាយ គេមុខតែនិយាយថា សីហនុ មិននឹងធឹងឡើយ។

ប្រភពៈ ​kkhmer.com​

ការ​ភ្ជាប់​ទឹកដី​កម្ពុជាក្រោម ​(កូស័ងស៊ីន) ​ទៅក្នុង​ប្រទេស​វៀតណាម​ឆ្នាំ ១៩៤៩

សហភាព​ឥណ្ឌូចិន​ ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង តាំង​ពី​​សតវត្សរ៍​ទី ​១៩ ​ត្រូវ​បែងចែក​ជា ៥រដ្ឋ​ផ្សេងគ្នា គឺ​ កម្ពុជា ឡាវ តុងកឹង (វៀតណាម​ខាង​ជើង) អាណ្ណាម (វៀតណាម​កណ្តាល) និង​កូស័ងស៊ីន(កម្ពុជាក្រោម) ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​វៀតណាម​បច្ចុប្បន្ន។ កម្ពុជា ឡាវ តុងកឹង និង​អាណ្ណាម ថ្វីដ្បិត​តែ​ត្រូវ​ស្ថិត​ក្រោម​អំណាច​អាណានិគម​បារាំង ក៏ប៉ុន្តែ នៅមាន​ទម្រង់​ជា​ប្រទេស​ និង​មាន​អំណាច​នយោបាយ​ដាច់​ពី​បារាំង ។ ផ្ទុយទៅវិញ កូសាំងស៊ីន​ត្រូវ​បាន​បារាំង​កាត់យក​មក​ធ្វើ​ជាអាណាខេត្ត​របស់​ខ្លួន​ទាំងស្រុង ដោយ​មាន​លក្ខន្តិកៈ​ជា​ដែនដីបារាំង​នៅ​នាយសមុទ្រ ​(Territoire d’Outre-mer) ។

កូស័ងស៊ីន​​ធ្លាប់​ជា​ទឹកដី​របស់​នគរ​ខ្មែរ ក៏ប៉ុន្តែ ត្រូវ​នគរ​អាណ្ណាម​ចូល​មក​កាន់កាប់ និង​​កាត់​យក​ទៅ​ធ្វើ​ជា​ទឹកដី​របស់​ខ្លួន ចាប់ពី​​ក្នុង​អំឡុង​សតវត្សរ៍​ទី ១៧ មុននឹង​ត្រូវ​បារាំង​ច្បាំង​ដណ្តើម​យក​មក​កាន់កាប់ នៅ​ឆ្នាំ​១៨៦២ ។

ដែនដីកម្ពុជាក្រោម ឬ កូស័ងស៊ីន

នៅ​ឆ្នាំ ​១៨៦៤ នៅក្រោយ​ពេល​ដែល​ព្រះបាទ​នរោត្តម​ព្រម​ដាក់​កម្ពុជា​ឲ្យ​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង លោក​ Pierre-Paul de la Grandière ទេសាភិបាល​បារាំង​នៅ​កូស័ងស៊ីនធ្លាប់បាន​សន្យា​ថា​នឹង​ជួយ​កម្ពុជា​ឲ្យ​​យក​មកវិញ​នូវ​​ទឹកដី​ដែល​បាត់បង់​ទៅ​ប្រទេស​ជិតខាង ។ ក៏ប៉ុន្តែ ពាក្យសន្យា​នេះ បារាំង​បាន​ធ្វើ​​​តែ​ចំពោះ​ទឹកដី​ដែល​​ខ្មែរ​បាត់បង់​ទៅ​សៀម​តែ​ប៉ុណ្ណោះ។ ចំពោះ​ទឹកដី​កម្ពុជា​ក្រោម​វិញ បន្ទាប់​ពី​បាន​ដណ្តើម​ពី​វៀតណាម​មក​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​អស់រយៈពេល​ជិត១សតវត្សរ៍ បារាំង​ស្រាប់​តែ​បាន​ប្រគល់​ទៅ​ឲ្យ​វៀតណាម​វិញ នៅ​ឆ្នាំ ​១៩៤៩ ដោយ​មិន​កាត់​មក​ឲ្យ​ខ្មែរ​​ដែល​ជា​ម្ចាស់​ដើម​នោះទេ ។

ការណ៍ដែល​បារាំង​សម្រេច​កាត់​ទឹកដី​កម្ពុជាក្រោម​ទៅ​ឲ្យ​វៀតណាម​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​ឥណ្ឌូចិន ដែល​បារាំង​ត្រូវ​ប្រឈមមុខ​នឹង​ចលនាឧទ្ទាម​កុម្មុយនិស្ត​វៀតណាម គឺ​ពួក​វៀតមិញ ។

នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី ២ ពេល​ដែល​បារាំង​ត្រូវ​ធ្លាក់​ចុះខ្សោយ តំបន់​ឥណ្ឌូចិន​​ត្រូវ​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន ។ ​ក្រោយ​ពេល​ដែល​ជប៉ុន​ចាញ់​សង្រ្គាម​លោកលើកទី ២ នៅ​ឆ្នាំ ​១៩៤៥ ទើប​បារាំង​ចូល​មក​ត្រួតត្រា​ឥណ្ឌូចិន​ឡើងវិញ ក៏ប៉ុន្តែ ដោយ​មើល​ឃើញ​ពី​ការ​រីកដុះដាល​នៃចលនា​ទាមទារ​ឯករាជ្យ បារាំង​ដឹងច្បាស់​ថា ខ្លួន​នឹង​មិន​អាច​កាន់កាប់​តំបន់​ឥណ្ឌូចិន​ពេញ​ដៃ​ដូចកាល​ពីមុនសង្រ្គាម​នោះទេ ។ ហេតុ ដូច្នេះ​ហើយ​បាន​ជា​បារាំង​ដាក់ចេញ​នូវផែនការ​​មួយ គឺ​​កែប្រែ​សហភាព​ឥណ្ឌូចិន​ឲ្យ​ទៅ​ជា “សហព័ន្ធ​ឥណ្ឌូចិន” ដោយ​ប្រទេស​ជា​សមាជិក​នីមួយៗ​ត្រូវ​ទទួលបាន​ឯករាជ្យ​ស្ទើរតែ​ពេញលេញ ពោលគឺ​ ត្រូវ​ក្តោបក្តាប់​​អំណាច​ទាំងអស់ លើកលែង​តែ​​វិស័យ​កងទ័ព និង​ហិរញ្ញវត្ថុ ដែល​ត្រូវ​បន្ត​ស្ថិត​ក្នុងដៃ​បារាំង ។

លោក Vincent Auriol ប្រធានាធិបតី​បារាំង​ពី​ឆ្នាំ​១៩៤៧ ដល់​ ១៩៥៤, អតីត​អធិរាជ​​អាណ្ណាម បាវ ដាយ និង ហូ ជីមិញ មេបក្សកុម្មុយនិស្តយួន ។

ជាមួយ​កម្ពុជា និង​ឡាវ ការចរចា​ជុំវិញ​លក្ខន្តិកៈ​ពាក់កណ្តាល​ឯករាជ្យ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​​គ្មាន​ឧបសគ្គ​អ្វី​ធំដុំ​នោះទេ ហើយ​នៅ​ក្នុង​ពេល​កំពុង​រង់ចាំ​ការចុះ​សន្ធិសញ្ញា​ជា​ស្ថាពរ ​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ (Modus vivendi) ត្រូវ​បាន​ចុះ​រវាង​បារាំង និង​កម្ពុជា នៅ​ថ្ងៃ​ទី ​៧ ខែ​មករា ឆ្នាំ ​១៩៤៦ និង​រវាង​បារាំង និង​ឡាវ នៅ​ថ្ងៃ​ទី២៧ ខែ​សីហា​ឆ្នាំ​ដដែល ។

ជាមួយ​វៀតណាមវិញ ការចរចា​ត្រូវ​ជួប​នឹង​បញ្ហា​ស្មុគស្មាញ​ច្រើន ម្យ៉ាង ដោយសារ​តែ​វៀតណាម​នៅ​ពេលនោះ​មិនមែន​ជា​ប្រទេស​រួមគ្នា​តែមួយ ពោលគឺ​ ត្រូវ​ចែក​ជា​តុងកឹង និង​អាណ្ណាម ដែល​មាន​អំណាច​នយោបាយ​ដាច់ចេញ​ពី​គ្នា​ ហើយ​ម្យ៉ាងទៀត គឺ​ដោយសារ​តែ​មាន​ចលនា​កុម្មុយនិស្ត​វៀតមិញ ដែល​បាន​ប្រកាស​ឯករាជ្យ​ជា​ឯកតោ​ភាគី​បង្កើត​ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​រួចទៅហើយ តាំង​ពីថ្ងៃ​ទី ២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ ។

នៅ​ក្នុងការ​ចរចា​ជាមួយ​បារាំង ហូ ជី មិញ ដែល​ជា​ប្រមុខដឹកនាំ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​ ហើយ​ដែល​មាន​មូលដ្ឋាន​នៅ​តុងកឹង (វៀតណាម​ខាងជើង) បាន​ទាមទារ​ឲ្យ​បារាំង​ប្រគល់​ឯករាជ្យ​ភ្លាមៗ​ដល់​វៀតណាម ហើយ​​ប្រទេស​វៀតណាម​ឯករាជ្យ​នេះ​​ត្រូវ​តែ​រួមបញ្ចូល​គ្នា​នូវ​តំបន់​ទាំង ៣ គឺ ​តុងកឹង អាណ្ណាម និង​​កូស័ងស៊ីនដែល​វៀតណាម​ចាត់ទុក​ថា​ជា​ទឹកដី​របស់​ខ្លួន ដែល​បារាំង​ច្បាំង​ដណ្តើម​យក​ទៅ​​ធ្វើ​ជា​អាណា ខេត្ត ។

លក្ខខណ្ឌ​នេះ​ត្រូវ​បាន​បារាំង​ច្រានចោល ដោយសារ​តែ​នៅ​ពេលនោះ បារាំង​ចង់​រក្សា​ទឹកដី​កូសាំងស៊ីន​ទុក​​ជា​អាណាខេត្ត​របស់​ខ្លួន​តទៅទៀត។ ក្រោយ​មក​ទៀត បារាំង​បាន​សុខចិត្ត​​ធ្វើ​សម្បទាន​ដល់​ ហូ ជីមិញ ដោយ​យល់ព្រមបើក​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ ដើម្បី​ឲ្យ​ប្រជាជន​ជា​អ្នក​សម្រេច​ថា តើ​គួរ​បញ្ចូល​តំបន់​ទាំង ៣ ជា​ប្រទេស​វៀតណាម​តែមួយ​ឬ​ក៏​យ៉ាងណា។ តំណាង​រដ្ឋាភិបាល​បារាំង និង​ ហូ ជីមិញ ក៏​បាន​ចុះកិច្ចព្រម ព្រៀង​មួយ​ក្នុង​ន័យ​នេះ នៅថ្ងៃ​ទី ៦​ ខែមីនា ឆ្នាំ ​១៩៤៦ ដោយ​ត្រៀម​រៀបចំ​បើក​ធ្វើ​សន្និសីទ​មួយ នៅ​ហ្វុងតែនប្លូ (Fontainebleau) ប្រទេស​បារាំង ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង​ស្ថាពរ ។

ក៏ប៉ុន្តែ ការ​ខ្វែងគំនិត​គ្នា​ រវាង​បារាំង និង​ពួក​វៀតមិញ​ក៏​បាន​កើតឡើង​ម្តងទៀត ជុំវិញ​ដំណើរការ​នៃ​ការ​បោះ ឆ្នោត​ប្រជាមតិ ។ ​ហូ ជីមិញ ទាមទារ​ឲ្យ​​​តុងកឹង អាណ្ណាម និង​កូស័ងស៊ីន​រៀបចំ​ធ្វើ​ប្រជាមតិ​រួមគ្នា​​ជាប្លុក។ ចំណែក​​​​លោក​ Thierry d’Argenlieu ដែល​នៅពេលនោះ​ជា​អគ្គស្នងការ​បារាំង​ប្រចាំ​តំបន់​ឥណ្ឌូចិន (Haut-commissaire de France en Indochine) ​យល់ឃើញ​ថា ការ​បោះឆ្នោត​ប្រជាមតិ​ជាប្លុក​នេះ​មិនមាន​ភាព​យុត្តិធម៌ ពីព្រោះ​ថា ប្រជាជន​នៅ​តុងកឹង និង​អាណ្ណាម​ ដែល​សុទ្ធតែ​ចង់​ទាមទារ​យក​កូស័ងស៊ីន​ទៅវិញ គឺ​មាន​ចំនួន​ច្រើន​លើសលុប​ធៀប​នឹង​ប្រជាជន​នៅ​កូស័ងស៊ីន ។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​ទាមទារ​​ថា បារាំង​ត្រូវ​តែ​​បើកផ្លូវ​ឲ្យ​កូស័ងស៊ីន​អាច​​​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​មួយ​ដូច​ជារដ្ឋផ្សេងទៀត​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន​ដែរ ហើយ​រដ្ឋ​កូស័ងស៊ីន​​ថ្មី​នេះ​គឺ​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯងអំពី​ទំនាក់ទំនង​ជាមួយ​នឹង​វៀតណាម ។

នៅថ្ងៃ​ទី ១ ខែ​មិថុនា ឆ្នាំ ​១៩៤៦ នៅ​ក្នុងពេល​ដែល ហូ ជីមិញ ដឹកនាំ​គណៈប្រតិភូវៀតណាម​ចេញ​ទៅ​បារាំង ដើម្បី​​ចូល​រួម​ក្នុង​សន្និសីទ​នៅ​ហ្វុងតែនប្លូ លោក Thierry d’Argenlieu បាន​ប្រកាស​​ឲ្យ​កូស័ងស៊ីន​ក្លាយ​ជា​​​រដ្ឋ​ស្វយ័ត ដោយ​មាន​ឈ្មោះ​ថា ​“សាធារណរដ្ឋ​កូស័ងស៊ីន” និង​​​មាន​រដ្ឋាភិបាល​បណ្តោះអាសន្ន នៅ​ទីក្រុង​សៃហ្កន (ព្រៃនគរ) ។ រដ្ឋាភិបាល​បណ្តោះអាសន្ន​​នេះ​ហើយ ដែល​នឹង​ត្រូវ​ទទួល​បន្ទុក​រៀបចំ​ការ​បោះឆ្នោត​ប្រជាមតិ​ សម្រេច​ជោគវាសនា​កូស័ងស៊ីន ។

សម្រាប់​ ហូ ជិមិញ ការ​ផ្តាច់​កូស័ងស៊ីន​ឲ្យ​ទៅ​ជា​រដ្ឋ​ឯករាជ្យ​នេះ​ គឺ​ជា​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង ដែល​បានចុះ​កាល​ពី​ខែមីនា ។ សន្និសីទ​នៅ​ហ្វុងតែនប្លូ​ត្រូវ​ទទួល​បរាជ័យ។​ ការចរចា​ រវាង​បារាំង និង ​ហូ ជីមិញ ក៏​ត្រូវ​ជាប់គាំង ។ ​នៅ​ខែ​ធ្នូឆ្នាំ​ ១៩៤៦ សង្រ្គាម​ រវាង​បារាំង និង​វៀតមិញ (សង្រ្គាមឥណ្ឌូចិន) ​ក៏​ចាប់ផ្ទុះឡើង ។

នៅ​ក្នុងពេល​ដែល​សង្រ្គាម​ឥណ្ឌូចិន​កំពុងឆាបឆេះ​ពេញ​បន្ទុក បារាំង​​បាន​ចាប់ផ្តើមគិតគូរ​បង្កើត​រដ្ឋាភិបាល​វៀតណាម​ថ្មីមួយ ដើម្បី​ប្រជែង​ជាមួយ​នឹង​រដ្ឋាភិបាល​កុម្មុយនិស្ត នៅ​វៀតណាម​ខាងជើង។ គោលដៅ​របស់​បារាំង គឺ​ធ្វើ​យ៉ាងណា​​កាត់ផ្តាច់​ពួក​វៀតមិញ ពី​ការ​គាំទ្រ​របស់​ប្រជាជន​វៀតណាម តាមរយៈ​ការ​សន្យា​ផ្តល់​ឯករាជ្យ​ដល់​វៀតណាម ដឹកនាំ​ដោយ​រដ្ឋាភិបាល​មួយ ដែល​មិនមែន​កុម្មុយនិស្ត ។ នៅ​ពេលនោះ បារាំង​សំឡឹង​ឃើញ​ថា មាន​ឥស្សរជន​តែ​ម្នាក់​គត់ ​ដែល​អាច​ឡើង​មក​ដឹកនាំ​រដ្ឋាភិបាល​វៀតណាម​ប្រជែង​នឹង​ប្រ ជាប្រិយ ភាព​របស់​ហូ ជីមិញបាន គឺ បាវដាយ ​អតីត​អធិរាជ​នៃ​នគរ​​​អាណ្ណាម ដែល​ត្រូវ​ពួក​វៀតមិញ​បង្ខំ​ឲ្យ​ដាក់រាជ្យ និង​រត់ទៅ​រស់នៅ​និរទេសខ្លួន នៅ​ហុងកុង ។

នៅឆ្នាំ​ ១៩៤៧ បារាំង​បាន​ចាប់ផ្តើម​ទាក់ទង​ជាមួយ​បាវដាយ ដើម្បី​សុំ​ឲ្យ​ទ្រង់មក​ដឹកនាំ​រដ្ឋាភិបាល​វៀតណាម​​ថ្មី ដែល​បារាំង​គ្រោង​បង្កើត ដើម្បី​ប្រឆាំង​នឹង​វៀតមិញ ។ ក៏ប៉ុន្តែ បាវដាយ​មិនបាន​យល់ព្រម​ភ្លាមៗ​នោះទេ ដោយ​បាន​ធ្វើជា​កិកកុក ដើម្បី​ទាមទារ​នូវ​លក្ខខណ្ឌ​ជាច្រើន​ ជាពិសេស គឺ​ទាមទារ​​ឲ្យ​បារាំង​ទទួលស្គាល់​ឯករាជ្យ​របស់​វៀតណាម​ជា​ប្រទេស​រួមគ្នា​នូវ​ដែនដី​ទាំង ៣ គឺ​តុងកឹង អាណ្ណាម និង​កូស័ងស៊ីន ។ និយាយ​ឲ្យ​ចំ លក្ខខណ្ឌ​ដែល​បាវដាយ​ទាមទារ​នេះ គឺ​ដូចគ្នា​ទៅនឹង​ការទាមទារ​របស់ ​ហូ ជីមិញ ហើយ​ដែល​បារាំង​ធ្លាប់​បាន​បដិសេធ​រួចទៅហើយ ។

ក៏ប៉ុន្តែ បារាំង​ក្នុងពេល​ចរចាជាមួយ​បាវដាយ គឺខុសគ្នា​ពី​បារាំង​ក្នុងពេល​ចរចា​ជាមួយ ​ហូ ជី មិញ ។ រដ្ឋាភិ បាល​បារាំង​បាន​ផ្លាស់ប្តូរ​ប្រមុខ​ដឹកនាំ​ជាច្រើន​ដំណាក់កាល​រួច​ទៅហើយ ហើយ​​របប​នយោបាយ​ថ្មីមួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​បារាំង គឺ​របបសាធារណរដ្ឋ​ទី ៤ ដោយ​មាន​ប្រធានាធិបតី​ថ្មី គឺ​ លោក Vincent Auriol ដែល​បាន​ឡើង​មក​កាន់​តំណែង នៅដើម​ឆ្នាំ​ ១៩៤៧ ។ លោក Thierry d’Argenlieu អគ្គស្នងការ​បារាំង​ប្រចាំ​តំបន់​ឥណ្ឌូចិន​ក៏​ត្រូវ​បាន​ផ្លាស់ចេញ នៅ​ខែ​មីនា ឆ្នាំ​១៩៤៧ ។

សម្រាប់​រដ្ឋាភិបាល​បារាំង​ថ្មី​ ការ​កម្ចាត់​ចលនា​កុម្មុយនិស្ត​វៀតមិញ ​ដើម្បី​បញ្ចប់​សង្រ្គាម​ឥណ្ឌូចិន គឺ​ជា​អាទិភាព​ធំជាង​ជោគវាសនា​នៃ​ដែនអាណានិគម​កូស័ងស៊ីន ។ ហេតុដូច្នេះ​ហើយ​បាន​ជា​បារាំង​សុខចិត្ត​ប្រគល់ ​កូសាំងស៊ីន​ឲ្យ​ទៅ​វៀតណាម ទៅតាម​ការ​ទាមទារ​របស់​បាវដាយ ធ្វើ​យ៉ាងណា​ឲ្យ​តែ​បាវដាយ​សុខចិត្ត​​ទៅដឹកនាំ​រដ្ឋាភិបាល​វៀតណាម ប្រឆាំង​នឹង​ពួក​វៀតមិញ ។

ការចរចា​​ជាមួយ​បាវដាយ​ក៏​បាន​ឈាន​ទៅដល់​ការ​ចុះ​កិច្ចព្រមព្រៀង នៅ​បេដាឡុង នៅថ្ងៃ​ទី ៥ ខែ​មិថុនា ឆ្នាំ​១៩៤៨ ហើយ​នៅថ្ងៃ​ទី ៨ ខែ​មីនា ឆ្នាំ​ ១៩៤៩ លោក Vincent Auriol ប្រធានាធិបតី​បារាំង​បាន​ផ្ញើ​លិខិត​​ជាលាយលក្ខណ៍​ទៅ​​បាវដាយ ដោយ​បញ្ជាក់​ពី​ការ​ព្រមព្រៀង​​ឲ្យ​វៀតណាម​ក្លាយ​​ទៅជា​ប្រទេសឯករាជ្យ​មួយ ដោយ​រួមបញ្ចូល​​តំបន់​ទាំង៣ គឺ តុងកឹង អាណ្ណាម និង​កូស័ងស៊ីន ។

នៅថ្ងៃ​ទី ៤ ខែមិថុនា ឆ្នាំ ​១៩៤៩ សភា​បារាំង​ក៏​បាន​អនុម័ត​ច្បាប់​មួយ​បញ្ចប់​លក្ខន្តិកៈ​ជា​ទឹកដី​នៅនាយ​សមុទ្រ​របស់​កូស័ងស៊ីនដោយ​ភ្ជាប់​​អតីត​ដែនដី​របស់​នគរ​ខ្មែរ​នេះ ទៅជាមួយ​នឹង​ប្រទេស​វៀតណាម។ ១០ថ្ងៃ​ក្រោយ​មក គឺ​នៅថ្ងៃ​ទី ១៤ ខែមិថុនា តុងកឹង អាណ្ណាម និង​កូសាំងស៊ីន​ត្រូវ​បាន​គេ​ច្របាច់​បញ្ចូល​គ្នា​បង្កើត​ជា​​រដ្ឋវៀតណាម​ឯករាជ្យ​មួយ ដែល​មាន​រដ្ឋធានី​នៅ​សៃហ្គន (ព្រៃនគរ) ក្រោម​ការ​ដឹកនាំ​របស់​អតីត​អធិរាជ​បាវដាយ ៕
ប្រភពៈ preynokornews.info

Sunday, June 14, 2015

មនុស្ស២ជំពូក ដែលត្រូវគេជ្រើសរើស និងមនុស្សដែលត្រូវជ្រើសរើសគេ

ជាទូទៅនៅទីណា ក៏ដូចទីណាដែរប្រភេទមនុស្សជាអ្នកជ្រើសរើសគេមកធ្វើការដូចជាចៅហ្វាយ ឬអ្នកគ្រប់គ្រង និងអ្នកក្រោមបង្គាប់ ឬបុគ្លិកបម្រើការ​ងារនៅតាមបណ្តាក្រុមហ៊ុនឯកជន តែងតែត្រូវបានគេចែកចេញជា២ជំពូក។ នៅទីនេះ យើងសូមលើកយក ជំពូកអ្នកគ្រប់គ្រង ឬចៅហ្វាយនាយមក​អធិប្បាយ ដើម្បីគ្រាន់ជាពិចារណាខ្លះៗ។ អ្នកគ្រប់គ្រង ឬចៅហ្វាយនាយ​ខ្លះ កម្រ នឹងមើលឃើញពីគុណសម្បត្តិ អ្នក ក្រោមបង្គាប់ណាស់។ គែគាត់ មិនងាយដំឡើងប្រាក់ខែ ឬប្រាក់ឈ្នួលប្រចាំថ្ងៃឲ្យបុគ្គលិករបស់គាតត់ទេ។ គាត់តែងតែ រង់ចាំមើលជាមុន​សិនថា តើបុគ្គលិកម្នាក់នេះ ឬម្នាក់ណានោះ មានការខិតខំ ឬប្រឹងប្រែងធ្វើការទេ ។
ប្រសិនបើអ្នកក្រោមបង្គាប់ ខិតខំធ្វើការ​ដោយមិនចាំបាច់មានការដាស់តឿននោះ ឬទាល់តែមានការតវ៉ា សុំឲ្យដំឡើងប្រាក់ឈ្នួល ឬកាសុំលាឈប់ពីអ្នក​ក្រោមបង្គាប់ ទើបគាត់សម្រេចចិត្ត​ដំឡើងប្រាក់ខែ ឬប្រាក់ឈ្នួលឲ្យ។ ចៅហ្វាយ​នាយ ឬអ្នកគ្រប់គ្រងមួយជំពូកទៀត គាត់មិនសូវគិតប៉ុន្មានទេ ទោះអ្នក​នោះខិតខំធ្វើការ ដោយយកចិត្តទុកដាក់ ឬមិនយកចិត្តទុកដាក់ក្តី ក៏គាត់នៅតែលើកទឹកចិត្តបុគ្គលិកនោះ ឲ្យខិតខំធ្វើការតាមរយៈការដំ​ឡើងប្រាក់​​ឈ្នួលជាមុន។ ប៉ុន្តែ នៅពេលដែល​គាត់ដំឡើងប្រាក់ឈ្នួលរួចហើយ បុគ្គលនោះ នៅតែ មិនខិតខំធ្វើការ​បម្រើ​អង្គភាពទៀត នៅគាត់នឹងមាន​វិធាន​ការថ្មី ដោយការព្រមានដកប្រាក់ខែវិញ ឬបណ្តេញចេញពីការងារតែម្តង។ ដូច្នេះ ក្នុងនាមអ្នកជាមនុស្ស ដែលត្រូវបានគេជ្រើសរើស ឬជាអ្នកជ្រើស​រើសគេ តើអ្នកគួរតែធ្វើជាមនុស្សជំពូកណា?។
មួយវិញទៀត ចំពោះមនុស្ស ដែលត្រូវគេជ្រើសរើស ឬជាអ្នកធ្វើការឲ្យគេក៏មានពីរជំពូកដូចគ្នាដែរ។ បុគ្គលខ្លះ មិនព្រមខិតខំធ្វើការទេ ដោយរង់ចាំការ​ដំឡើងប្រាក់ខែ ឬប្រាក់ឈ្នួលជាមុន ទើបខិតខំធ្វើការ ឬបើមិនដូច្នបេះទេ គេនឹងធ្វើការតវ៉ា ដើម្បីគំរាមឈប់ពីការងារដោយខ្លួន ដើម្បីទទួលបានការ​ដំឡើងប្រាក់ខែខ្ពស់។ ប៉ុន្តែ មានបុគ្គលខ្លះ មិនដូច្នេះទេ។ គាត់មិនចាំបាច់រង់​ចាំ រហូតដល់មានការដំឡើងប្រាក់ជាមុន ទើបខំធ្វើការឡើយ។ ផ្ទុយទៅវិញ គេបែរជាខិតខំធ្វើការ ដោយមិនខ្វល់អ្វីទំាងអស់ ទោះបីគ្មានការកោតសរសើរ ឬលើកទឹកចិត្តពីមេដឹកនាំឡើយ។ បន្ទាប់ មកនៅពេលចៅហ្វាយ ឬអ្នកគ្រប់គ្រងមើលឃើញពីការងាររបស់គេ ចៅហ្វាយនាយរបស់គេ ក៏ដំឡើងប្រាក់ឈ្នួល ឬប្រាក់ខែទៅតាមអ្វី ដែលគេបានខិតខំ។
ដូច្នេះ ក្នុងនាមអ្នកជាមនុស្ស ដែលត្រូវបានគេជ្រើសរើស ឬជាអ្នកជ្រើសរើសគេមកធ្វើការ តើអ្នកគួរគិត ឬធ្វើរបៀបណា???។